សង់កូរ៉េ សន្ដោងរ៉ឺម៉ក ប៉ះជាមួយគុប ជ្រុង បណ្ដាលឱ្យស្ដ្រីម្នាក់ រងរបួសធ្ងន់

Tuesday, 23 April 2013 17:56 ដោយដើមអម្ពិល៖ ID-015
E-mail Print PDF

ភ្នំពេញ ៖ ស្ដ្រីម្នាក់ បានរងរបួសធ្ងន់ ដោយបែកមុខ ហូរឈាមជោកក្រោយពី មានគ្រោះថ្នាក់ចរាចរមួយ រវាងម៉ូតូម៉ាក សង់កូរ៉េ អូសរ៉ឺម៉កពីក្រោយ បានប៉ះជាមួយ ម៉ូតូគុបជ្រុង របស់ស្ដ្រីរងគ្រោះដែលកំពុង ជិះជាមួួយប្ដី កាលពីវេលាម៉ោង ៧ និង៣០ នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅលើបណ្ដោយផ្លូវកៅស៊ូ ពីវត្ដស្លែង  ទៅចំការដូង ក្នុងភូមិត្រញំងចក សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។

សាក្សីនៅកន្លែងកើតហេតុ បាន និយាយថា មុនពេលកើតហេតុ មានម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េពណ៌ក្រហម  ពាក់ស្លាកលេខ ន ៨១២៨ ភព១ ដោយ អូសរ៉ឺម៉កពីក្រោយ ក្នុងទិសដៅពីត្បូងទៅ ជើង លុះដល់ចំណុចកើតហេតុ ក៏បានកៀរ ម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១ដេ ៦៧៣០ ជិះគ្នា ២នាក់ ប្ដី- ប្រពន្ធ ក្នុងទិសដៅពីជើងទៅត្បូង ។សាក្សី បានបន្ដថា ក្រោយម៉ូតូទាំង ២ប៉ះគ្នា បណ្ដាលឱ្យស្ដ្រីជាប្រពន្ធឈ្មោះ ជា ស្រីជូ អាយុ ២៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ទួលសំបួរ សង្កាត់ព្រៃវែង រងរបួសបែកមុខ  ដោយឡែកប្ដីមិនមានរងរបួសអ្វីឡើយ ។ ក្រោយកើតហេតុ ស្ដ្រីរងគ្រោះត្រូវបាន ក្រុមជួយសង្គ្រោះ និងរថយន្ដសង្គ្រោះនៃ អង្គភាព ៧១១ នៃកងពលតូចលេខ ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បី សង្គ្រោះ ។ ដោយឡែកម៉ូតូទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកដើម្បី ដោះស្រាយនៅពេលក្រោយទៀត ៕

Leave a comment