ឃាត់ខ្លួន បុរសជនជាតិអាល្លឺម៉ង់ ពីបទ ប្រព្រឹត្ដអំពើអាស ជាមួយក្មេងប្រុស ២នាក់

Tuesday, 23 April 2013 17:46 ដោយដើមអម្ពិល៖ ID-015
E-mail Print PDF

ភ្នំពេញ ៖ បុរសវ័យចំណាស់ ជនជាតិ អាល្លឺម៉ង់ម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៣ នេះ ឃាត់ខ្លួនបន្ទាប់ពី ជនសង្ស័យរូបនេះ ប្រព្រឹត្ដអំពើអាសលើ ក្មេងប្រុសចំនួន ២នាក់ ដែលមិនទាន់គ្រប់ អាយុកាលពីមុនថ្ងៃបុណ្យចូលឆ្នាំ ។

ប្រធានការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជនលោក កែវ ធា បានថ្លែងឱ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ឃាត់ ខ្លួន តាមបណ្ដោយផ្លូវ ២០០៤ កែងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងខណ្ឌសែនសុខ ខណៈ ដែលជននេះ កំពុងធ្វើដំណើរទៅកាន់ ព្រលាន យន្ដហោះ ដើម្បីឆ្ពោះទៅប្រទេស កំណើនរបស់ខ្លួនវិញ ។

លោក កែវ ធា បានបន្ដថា កាលពី អំឡុងថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យឈ្មោះ យ៉េនន័រ ហេន អាយុ ៦៩ ឆ្នាំ ជនជាតិអាល្លឺម៉ង់ បាន ទៅអង្គុយលេង មាត់ទន្លេ ហើយពេលនោះបានឱ្យក្មេងប្រុស អាយុ ១៣ឆ្នាំ ២នាក់ លេងប្រដាប់ភេទ របស់ខ្លួន ជាថ្នូរនឹងទឹកប្រាក់ រួចហើយរូប គេ ក៏លេងប្រដាប់ភេទក្មេងប្រុសទាំង ២ នោះវិញដែរ។ ក្រោយពីមានករណីនេះកើត ឡើង និងតាមបទបញ្ជារបស់លោកស្នងការ  និងស្នងការរង បែន រ័ត្ន កម្លាំងសមត្ថកិច្ច របស់លោក ក្រោយពីទទួលបានគោល ការណ៍ពីព្រះរាជអាជ្ញារង ជា ម៉េត ក៏ឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះតែ ម្ដងទៅ ។ បច្ចុប្បន្នបុរសជនជាតិអាល្លឺម៉ង់ ស្ថិតក្រោមការសាកសួរបន្ដ នៅការិយា ល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ៕

Cebu Pacific Air
SAFE HOME TECHNOLOGY

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s