គង់ វិច្ឆិកា ចូលរួមជាភ្ញៀវ កិត្តិយសកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” ថ្ងៃសុក្រសប្តាហ៍នេះ

Thursday, 23 May 2013 15:46 ដោយ ៖ ​​ដើមអម្ពិល

ភ្នំពេញៈ តារាសម្តែងសម្បុរស្រអែមស្រស់ ទើបតែបានឈានជើងចូល ប្រឡូកក្នុងសិល្បៈអស់រយៈពេលប្រមាណជាជាង១ឆ្នាំ កញ្ញា គង់ វិច្ឆិកា នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” នៃស្ថានីយវិទ្យុដើមអម្ពិល អេហ្វអឹម 93.75 មេហ្គាហឺត នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ សប្តាហ៍នេះ។

ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២និង១០នាទី រហូតដល់ ម៉ោង ៣រសៀល។ នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះ បោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស។

នៅសប្តាហ៍នេះ កញ្ញា គង់ វិចិ្ឆកា ដែលជាតារាសម្តែង តួកាចឆ្នាស់ឆ្នើមរាងតូចច្រឡឹង នឹងចូលរួមបក ស្រាយទាក់ទង នឹងការរីកចម្រើន ក្នុងអាជីពសិល្បៈរបស់នាង នៅក្នុងឆ្នាំថ្មីនេះ ថានាងមានអ្វីដែលថ្មីៗ ហើយមានការមមាញឹកយ៉ាងណាខ្លះ ជាមួយនឹងការងារក្រៅសិល្បៈ និងជីវិតឯកជនរបស់នាង។

ប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួមក្នុងកម្មវិធី ដើម្បីសាកសួរពីព័ត៌មានផ្ទាល់ខ្លួនរបស់តារាកិត្តិយស ដែលធ្លាប់សម្តែងជាតួកាចកាច់កុងជាមួយ តួឯកស្រីក្នុងរឿង “ពន្លកស្នេហ៍ក្បែជាយដែន”ក៏ដូចជាជជែកកម្សាន្តជាមួយនាង ដោយប្រិយមិត្តគ្រាន់តែទូរស័ព្ទមក តាមប្រព័ន្ធទូរស័ព្ទ ចំនួន៤ ខ្សែ គឺលេខ 010 673 385, 088 863 633 8, 092 942 955 ,015 595 435 ។

សូមជម្រាបផងដែរថា តារាសម្តែង កញ្ញា គង់ វិច្ឆិកា បច្ចុប្បន្នកំពុងសិក្សានៅថ្នាក់ទី១០ នាងមានដើមកំណើតនៅក្នុងរាជធានីភ្នំពេញ មានម្តាយឈ្មោះ គង់ វណ្ណា កំព្រាឪពុក និងមានបងប្អូនបង្កើតចំនួន៥ នាក់ ក្នុងនោះមាន ស្រី២នាក់ ប្រុស៣នាក់ កញ្ញា គង់ វិច្ឆិកា ជាកូនពៅក្នុងគ្រួសារ។

ដើម្បីចង់ដឹងថា ការបកស្រាយ របស់តារាកិត្តិយសយ៉ាងណានោះ ប្រិយមិត្តក៏អាចបើកស្តាប់ កម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” តាមរយៈគេហទំព័រ http://www.lookingtoday.com/ ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Live Radio ជាការស្រេច៕

Looking Today

Looking Today

Looking Today

Looking Today

Cebu Pacific Air

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s