ហ៊ីយ៉ាន់ដាយ​របស់​ក្រុម​ហ៊ុន​​ចិន​វារីអគ្គិសនី​​ទឹក​ឈូ​ដឹក​​កម្ម​ករ​បុក​ម៉ូតូ​​សង់​កូរ៉េ​​ស្លាប់​ប្តី ប្រពន្ធ​រង​របួស​ធ្ងន់

ពុធ ២៤ មេសា, ២០១៣ ម៉ោង ១៤:១៣ /rain

ខេត្តកំពត ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងដែលបង្កឡើង ដោយរថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនរបស់ក្រុមហ៊ុន វារីអគ្គិសនីកំចាយបានបុកម៉ូតូ សង់កូរ៉េជិះ២នាក់ប្តី-ប្រពន្ធឌុបគ្នាទៅធ្វើចំការនៅចំណុច ភូមិខាងក្រោមទំនប់ ឆៀងខាងត្បូងនៃទំនប់វារីអគ្គិសនី បណ្តាលឱ្យបុរសជាប្តីស្លាប់ ពេលដឹកមកមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវ បានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងម៉ូតូខូចខាតខ្ទេច ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី២៤ មេសា ២០១៣ នៅលើផ្លូវចាក់បេតុងឡើងទៅ ការដ្ឋានទំនប់វារីអគ្គិសនីជិត ក្បាលម៉ាស៊ីនទំនប់ទី១ ត្រង់ផ្លូវកោង ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្ត និងម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំម៉ាក់ប្រាង្គ យកមករក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s