រូបថតមួយ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ត្រូវបានចែកចាយ រាប់សែនដង លើបណ្តាញទំនាក់ទំនងសង្គម

ពុធ ២៤ មេសា, ២០១៣ ម៉ោង ១៤:៥៦/ rain

យោងតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា រូបថតមួយ បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងជាទីបំផុត នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ហើយត្រូវបាន ចែកចាយបន្ត រហូតដល់ទៅ ជាង ៤សែនដង ព្រមជាមួយនឹងការបញ្ចេញមតិ លើរូបថតនេះ ចំនួនជាង ៥២០០០ មតិ នៅក្នុងរយៈពេលតែ ២៤ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបង្ហោះរួចមក។

រូបថតនេះ បង្ហាញពីយុវជនវ័យក្មេងម្នាក់ បានកាន់នូវរបស់របរជាច្រើន តាមខ្លួន ក្នុងពេលដែលមានការរញ្ជួយដី យ៉ាងខ្លាំងមួយ នៅប្រទេសចិន កាលពីពេលថ្មីៗ កន្លងទៅនេះ។ ប្រភពព័ត៌មាន បានឲ្យដឹងថា រូបគេ បានប្រញាប់ប្រញាល់ រត់ចេញពីអាគារ ដែលគេស្នាក់នៅ ដោយក្នុងដៃ មានកាន់នូវ កុំព្យូទ័រចំនួន ៦គ្រឿង និង ស្ពាយកាបូប កាមេរ៉ា SLR ចំនួន ៣ ព្រមទាំងកាន់នូវកន្រ្តកយួរមួយផងដែរ ដែលនៅក្នុងនោះ ជាកូនអណ្តើកចិញ្ចឹម របស់គេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s