ឆក់ទូរស័ព្ទ ជនជាតិចិន ត្រូវនគរបាល ខណ្ឌទួលគោក សហការជាមួយ ខណ្ឌ ៧ មករា ឃាត់ខ្លួន

ពុធ ២៤ មេសា, ២០១៣ ម៉ោង ១៥:០៩ /rain

ភ្នំពេញៈ កម្លាំងនគរបាល អធិកាដ្ឋាន ខណ្ឌទួលគោក សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួន ជនសង្ស័យ ២ នាក់ពីបទ ឆក់ទូរស័ព្ទដៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ៤ រសៀល នៅផ្ទះលេខ២៦៥ E2Z ផ្លូវលេខ ១២៨ ក្រុមទី៦០ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត នៅចំណុចមុខផ្ទះលេខ ៥៧ ផ្លូវលេខ ២១៥ ក្រុមទី ២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក វេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃដដែល។

យោងតាមរបាយការណ៍ បានបង្ហាញថា ជនសង្ស័យដែលឃាត់ខ្លួន មាន ១-ឈ្មោះ ម៉ុន ដារ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជាជាងបាញ់ថ្នាំតុទូ ស្នាក់នៅ ផ្ទះ លេខ ៤១៦ ផ្លូវលេខ ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា និង២- ឈ្មោះបេ រ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ ជាជាងជួសជុល ម៉ាស៊ីនត្រជាក់ចល័ត ស្នាក់នៅផ្ទះលេខ ៤១៦ Eo ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះឈ្មោះ ចូវ លី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ លក់គ្រឿងអគ្គិសនី ( បោះដុំ ) ស្នាក់នៅផ្ទះលេខ ៣៣A ផ្លូវលេខ១៥០ ក្រុមទី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ សម្ភារដែលបាត់បង់រួមមាន ទូរស័ព្ទមួយ គ្រឿង ម៉ាក IPHONE5 ពណ៌ស មានស៊ីមលេខ ០៨៨ ៦៦៦ ៩៥២០ ។ វត្ថុតាងចាប់យកបានពីជនសង្ស័យ មានម៉ូតូ ១ គ្រឿង ម៉ាកហុងដា Scoopy ពណ៌ស មានស្លាកលេខ ភ្នំពេញ 1BD-7519 មានលេខតួ និង ម៉ាស៊ីន 8008087 ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាល ខណ្ឌទួលគោកបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ចូវ លី បានជិះរ៉ឺម៉កម៉ូតូចេញពី    ផ្ទះ គោលបំណងទៅផ្សារអូឡាំពិក ដោយជិះគ្នាបីនាក់។ ខណ:ធ្វើដំណើរ ជនរងគ្រោះបានយកទូរស័ព្ទមក ចុចលេងហ្គេម ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស តាមមកពីក្រោយ រួចអែបខាងឆ្វេង ធ្វើសកម្មភាព ឆក់ទូរស័ព្ទពីដៃជនរងគ្រោះហើយជិះម៉ូតូគេចខ្លួនបាត់។ ពេលនោះជន រងគ្រោះបានមកប្តឹងសមត្ថកិច្ច ហើយបានសហការ ជាមួយនគរបាលខណ្ឌ៧មករាស្រាវជ្រាវទើប ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបាន ជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់   ៕


ដោយដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s