ជីក​បាន​ព្រះ​បដិមា​66អង្គ​នៅ​ភ្នំក្ងោក​មាស​តាម​ការ​សុបិននិមិត្ត

ពុធ ២៤ មេសា, ២០១៣ ម៉ោង ១០:៤១

ខេត្ដស្ទឹងត្រែង ៖ ព្រះបដិមាចំនួន៦៦អង្គ ត្រូវបានប្រគល់ទៅឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដថែរក្សា បន្ទាប់ពីប្រជាពលរដ្ឋ ជីករកឃើញកាលពីវេលាទៀបភ្លឺថ្ងៃទី១៩ មេសា តាមការយល់សប្ដិ ។ អ្នកភូមិឆ្វាំង ឃុំសំអាង ប្រាប់ថា ក្មេងប្រុសជំទង់ម្នាក់បាន យល់សប្ដិឃើញមានសំឡេង ស្រែកប្រាប់រូបគេថា «ក្ដៅណាស់ជួយយកខ្ញុំចេញផង» រួចក្មេងម្នាក់នោះដើរឆ្ពោះទៅភ្នំ ក្ងោកមាសទាំងមិនដឹងខ្លួន ដែលនៅឆ្ងាយពីផ្ទះរបស់ខ្លួន ជិត៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។ នៅទីនោះក្មេងប្រុស បានជីកកាយបានព្រះពុទ្ធ បដិមាជាង១០អង្គដាក់លើជើងពានមួយ រួចយកទៅផ្ទះ និងប្រាប់ឪពុកម្ដាយរបស់ខ្លួន ។

ក្មេងប្រុសជំទង់ឈ្មោះ វង្ស សុខជា អាយុ១៤ឆ្នាំ ជាអ្នកជីកបានព្រះបដិមានោះ និយាយថា រូបគេមិនដឹងខ្លួនថា ដើរទៅដល់ភ្នំក្ងោកមាស ហើយជីកបាន ព្រះបដិមាទាំងនោះឡើយ ។ ពេលដើរដល់ផ្ទះវិញ គេយកព្រះបដិមាឱ្យឪពុកម្ដាយមើល ហើយប្រាប់ពីដំណើររឿង ។ បន្ទាប់មកគេនាំឪពុកទៅមើល ស្រាប់តែប្រមូលបាន ព្រះបដិមាមួយចំនួនទៀត មានទាំងស្រោបមាស និងស្រោបប្រាក់សរុប៦៦អង្គ ។

លោក វង្ស មច្ឆា ជាឪពុកក្មេងប្រុសនោះប្ រាប់អ្នកសារព័ត៌មានថា នៅវេលាទៀបភ្លឺកូនប្រុសរបស់គាត់ ក្រោកពីដំណេក គាត់នឹកស្មានថាទៅបត់ជើង ស្រាប់តែបាត់ រហូតដល់ថ្ងៃរសៀលទើបឃើញត្រឡប់មកផ្ទះវិញ ដោយកាន់ជើង ពានដាក់ព្រះបដិមាជាច្រើនអង្គ ។ លោកបានសួរកូនប្រុសថា បានព្រះពុទ្ធរូបមក ពីណាច្រើនម៉្លេះ គេក៏ប្រាប់តាមដំណើររឿង ។ ពេលលោកនាំកូនទៅមើលម្ដងទៀត និងជីកកាយបន្ថែម ក៏ប្រទះឃើញព្រះបដិមាជាច្រើនអង្គទៀត ។ ប្រភពដដែលបញ្ជាក់ថា ព្រះបដិមាទាំងនោះលោកបាន ប្រគល់ទៅមន្ទីរវប្បធម៌ខេត្ដថែរក្សាទុក។

ព្រះបដិមាទាំង៦៦អង្គនោះ ធ្វើអំពីឈើស្រោបមាស និងប្រាក់ ។ លោក ផេង ណាឡៃ ប្រធានមន្ទីរវប្បធម៌ខេត្ដស្ទឹងត្រែង ប្រាប់អ្នកយកព័ត៌មានថា ព្រះបដិមាទាំង៦៦អង្គមានស្រោបមាស១០អង្គ ស្រោបប្រាក់ចំនួន៥៥អង្គ និបព្រះបដិមាប្រក់នាគស្រោបមាស១អង្គ ។ ព្រះបដិមាទាំងនោះ លោកនឹងធ្វើបែបបទ ប្រគល់ទៅឱ្យសារមន្ទីរជាតិ នៅពេលខាងមុខ៕


បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s