ម៉ូតូពីរគ្រឿង បើកបរល្បឿនលឿន ប្រញាប់រៀងខ្លួន បុកគ្នាដូចរន្ទះ

Wednesday, 24 April 2013 09:45 ដោយៈ ដើមអម្ពិល (DAP)-ID: 010
E-mail Print PDF

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សបីនាក់បានទទួលរងរបួស ក្រោយពីហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា ដោយករណីនេះកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣លើកំណាត់ ផ្លូវជាតិលេខ៤មុខសាលាក្តីខ្មែរក្រហម ស្ថិតក្នុងភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលខាងលើគេឃើញមានម៉ូតូ២គ្រឿង បើកបរ ក្នុងល្បឿន លឿនដូចគ្នា មកដល់ចំណុចកើតហេតុ ខាងលើមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត 1C-4369 ជិះគ្នាពីរនាក់ប្តីប្រពន្ធ ទិសដៅពីលិចទៅកើត បើកវ៉ារថយន្តនៅខាងមុខ ហើយជ្រុលទៅ បុកម៉ូតូ១គ្រឿង ទៀត ម៉ាកវីវ៉ា ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT-9971 ជិះម្នាក់ឯងក្នុងល្បឿន លឿនដូចគ្នា ដែល បើកបរ ពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យដួលរមួលចូលគ្នាទាំងមនុស្ស ទាំងម៉ូតូ។

ករណីនេះ បង្កអោយរងរបួសមនុស្សចំនួនបីនាក់ ជនរងគ្រោះត្រូវបានគេស្គាល់1ឈ្មោះកង សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរកម្មកររោងចក្រ ក្បែរកន្លែងកើតហេតុ រងរបួសធ្ងន់២នាក់ មានឈ្មោះ ពេញ ស្រីយ៉ាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាប្រពន្ធរបស់ឈ្មោះកង សារិទ្ធ ជិះម៉ូតូសេ១២៥ អ្នកទាំង ពីរស្នាក់នៅភូមិត្រពាំងទួល សង្កាត់កន្ទោក ខ័ណ្ឌពោធិសែនជ័យ ពុំមានរងរបួស និង3ឈ្មោះ លឹម សារ៉ន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ឯកជន MSM ស្នាក់នៅភូមិគល់ សង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ ដែលមានស្រុកកំណើតភូមិជីឃ្មល ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់ធ្ងរ បែកក្បាលនិងបាក់ជើង ខាងស្តាំ ។

ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ ទាំងពីរនាក់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ របស់អង្គភាព៧១១ កងពលតូច លេខ៧០ ចេញទៅសង្រ្គោះ និងបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំពោះម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ច យក ទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិសែនជ័យរងចាំដោះស្រាយនាពេលក្រោយ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s