អេស៊ី​លីដា​ចាប់​ដៃ​គូ​ជាមួ​យក្រុមហ៊ុន​​ចិន​ផ្ដល់​សេវា​កម្ម​កម្រិត​ពិភព​លោក​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ /Rain

ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣ ម៉ោង ០៨:៤៧

កោះសន្តិភាព

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នានេះ

រាជធានីភ្នំពេញ ៖ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ អ្នក​វិនិយោគ​ទុន​ចិន​ឱ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ចាយ​វាយ​សាច់​ប្រាក់ ​ទូទាត់​ថ្លៃ​សង​ទំនិញ​ និង​បង់​ថ្លៃ​សេវាកម្ម​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ធនាគារ​អេស៊ី​លី​ដា​ដែល​មាន​រហស្ស​​នាម​ថា​ជា​ធនា​គារ​ប្រ​ជា​ជន​ បាន​សម្រច​ចិត្ដ​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ជា​មួយ​ក្រុមហ៊ុន ​ UnionPay International Co.,Ltd ដើម្បី​បម្រើ​សេវា​កម្ម​ទូ​ទាត់​ដ៏​ល្អ​កម្រិត​ពិភព​លោក​ ។ ពិធី​ចុះ​ហត្ថលេខា​នោះ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​ កាលពី​ថ្ងៃទី​២២ មេសា​​កន្លង​មក​នេះ​ រវាង​លោក​ អិុន​ ចាន់នី​ ប្រធាន​នាយក​ប្រ​តិបត្ដិ​ធនា​គារ​អេស៊ី​លី​ដា​ និង​លោក​ Xu Laode ប្រ​ធាន​នាយក​ប្រ​តិបត្ដិ​ China UnionPay ។​

លោក​ Xu Laode ប្រធាន​នាយក​ប្រ​តិបត្ដិ​ China UnionPay និង​ជា​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ UnionPay International មាន​ប្រ​សាសន៍​ថា​ បច្ចុប្បន្ន​ UnionPay International មាន​កាត​ចំនួន​ជាង​៣,៥ពាន់​លាន​កាត​ និង​បាន​ពង្រីក​វិសាល​ភាព​បណ្ដាញ​ប្រតិបត្ដិការ​ជាង​១៤០ប្រទេស​ទូទាំង​ ពិភពលោក​ និង​ក្នុង​តំបន់​ ដោយ​រួម​បញ្ចូល​ទាំង​ប្រ​ទេស​វៀត​ណាម​ ។​ជា​មួយ​គ្នា​នេះ​ដែរ​ មក​ដល់​ចុង​ឆ្នាំ​២០១២​ UnionPay បាន​​បញ្ចេញ​កាត​របស់​ខ្លួន​នៅ​ក្នុង​២៧​ប្រទេស​ និង​ក្នុង​តំបន់​ ។​ ទំហំ​ប្រ​តិបត្ដិ​ការ​កាត​ធនា​គារដែល​ដំណើរ​ការ​តាម​រយៈ​បណ្ដាញ​ UnionPay International មាន​ចំនួន​ជាង​ US$3.7 Trillion នាំ​ឱ្យ​ជាប់​លំដាប់​ថ្នាក់​លេខ​២​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​ ហើយ​នឹង​បន្ដ​រក្សា​កំណើន​យ៉ាង​ឆាប់​រហ័ស​ ។​

លោក​ក៏​បាន​បន្ដ​ទៀត​ថា​ លោក​នឹង​ធ្វើ​កិច្ច​សហប្រ​តិបត្ដិការ​ជា​មួយ​ធនាគារ​ អេស៊ី​លី​ដា​ ភី​អិល​ស៊ី​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​លើ​យីហោ​ ឬ​ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​បង្ហា​ញពី​សារៈ​សំខាន់​ដែល​គួរ​ឱ្យ​កត់​សម្គាល់​របស់​ភាគី​ទាំង​ពីរ​ដែល ​បាន​បើក​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្ដិការ​ពាណិជ្ជ​កម្មជាមួយ​គ្នា​ ។​ លោក​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ធនា​គារ​ អេស៊ី​លី​ដា​ ភី​អិល​ស៊ី​ នឹង​ទទួល​យក​ទាំង​ស្រុង​នូវ​កាត​របស់​ UnionPay ដែល​មាន​ពាក្យ​ស្លោក​ «UnionPay នៅ​ជា​មួយ​អ្នក​​»​ ។​

លោក​បណ្ឌិត​ អិុន​ ចាន់​នី​ ប្រ​ធាន​នាយក​ប្រតិបត្ដិ​ធនា​គារ​ អេស៊ី​លី​ដា​ ភីអិល​ស៊ី​ មាន​ប្រសាសន៍​ថា​ ធនា​គារ​ អេស៊ី​លី​ដា​ ភី​អិល​ស៊ី​ មាន​មោទ​នភាព​ដែល​ក្រុមហ៊ុន​ UnionPay International ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លំដាប់​ពិភព​លោក​ខាង​ផ្នែក​សេវាកម្ម​ទូ​ទាត់​ និង​ជា​ក្រុមហ៊ុន​ទូទាត់​លំដាប់​ថ្នាក់​លេខ​១​នៅ​ប្រទេស​ចិន​ បាន​សម្រេច​ជ្រើស​រើស​ធនាគារ​ អេស៊ី​លី​ដា​ ភីអិល​ស៊ី​ ជា​ដៃ​គូ​យុទ្ធ​សាស្រ្ដ​ក្នុង​​ការ​ធ្វើ​សហ​ប្រតិបត្ដិ​ការបម្រើ​សេវា​កម្ម​ ទូទាត់​ សម្រាប់​ផ្ដល់​ជូន​អតិថិជន​របស់​យើង​ ក៏​ដូច​ជា​ប្រ​ជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​តាម​រយៈ​សា​ខា​ធនា​គារ​ អេស៊ី​លីដា​ ភីអិល​ស៊ី​ ជា​ពិសេស​តាម​រយៈ​ម៉ា​ស៊ីន​ឆូត​កាត​ចំនួន​៩៦២គ្រឿង​ ភ្នាក់​ងារ​ Merchant និង​នៅ​តាម​ម៉ា​ស៊ីន​អេ​ធី​អឹម​ ធនាគារ​អេ​ស៊ី​លី​ដា​ទាំង​១៥៤នៅ​ទូទាំង​ប្រ​ទេស​កម្ពុជា​​ ។​ ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ UnionPay International ផ្ដល់​នូវ​ផល​ប្រ​យោជន៍​ដ៏​ធំ​សម្បើម​រួម​មាន​ដូច​ជា​ ៖
-សម្រាប់​ អតិថិជន​ៈ ផ្ដល់​ជូន​ពួក​គាត់​ជា​មួយ​ការ​ទូទាត់​លំដាប់​ថ្នាក់​ពិភព​លោក​ ដែល​មាន​ភាព​ងាយ​ស្រួល​ និង​ឆាប់រហ័ស​នៅ​ជាង​១៤០​ប្រទេស​ទូទាំង​ពិភព​លោក​ និង​ជាង​៣០ប្រទេស​ ដែល​ចេញ​កាត​​ UnionPay ។​
-សម្រាប់ធនាគារ​ អេស៊ី​លីដា​ ភីអិលស៊ី​ៈ បង្កើត​ប្រ​ភព​ចំណូល​ថ្មី​ ។​
-សម្រាប់ ​ UnionPay Internationalៈ ទទួល​បាន​អត្ថប្រយោជន៍​ទៅ​វិញទៅ​មក​ពី​ភាព​ជឿ​ជាក់​របស់​អតិថិជន​នៃ​ធនាគារ​ អេស៊ីលីដា​ ភីអិល​ស៊ី​ ដែល​ជា​ប្រ​ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ដ​ ហើយ​ធនាគារ​ អេស៊ី​លី​ដា​ ភីអិលស៊ី​ និង​ UnionPay International អាច​​មាន​ការ​រីក​ចម្រើន​​ និង​ទទួលបាន​ជោគ​ជ័យ​ជាមួយ​គ្នា​​តាម​រយៈបណ្ដាញ​ប្រ​តិបត្ដិ​ការ​ការិយា​ល័យ ​​ និង​សាខា​ដ៏​ធំ​របស់​ធនាគារ​យើង​ ។​

ធនាគារ​ អេស៊ី​លី​ដា​ ភីអិលស៊ី​ ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​លើ​គ្រប់​វិស័យ​ ក្នុង​ការ​បម្រើ​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជូនអតិថិជន​ និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង​សហគមន៍​ ជា​មួយនឹង​បទ​ពិសោធន៍​រយៈ​ពេល​ជាង​២១ឆ្នាំ​ និង​មាន​បណ្ដាញ​ប្រតិបត្ដិការ​រហូត​ដល់​២៣៨ កា​រិយា​ល័យ​គ្រប​ដណ្ដប់​គ្រប់​ខេត្ដ​-រាជធានី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​៣១ការិយាល័យ​នៅ​ប្រទេស​ឡាវ​ និង​១​ការិយា​ល័យ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ ជា​មួយ​នឹង​ទ្រព្យ​សកម្ម​សរុប​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រី​មាស​ ទី​១​ ឆ្នាំ​២០១៣​ ។​

បច្ចុប្ប​ន្ន​ ធនាគារ​ អេស៊ី​លីដា​ ភីអិល​ស៊ី​ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន គឺ​ធនាគារ​ អេ​ស៊ីលីដា​ ឡាវ​ លីមីតធីត​,​អេស៊ី​លីដា​ ស៊ិឃ្យូ​រឹធី​​ ភីអិលស៊ី​ ,អេស៊ីលី​ដា​ ត្រេនីង​សេនធ័រ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ACLEDA MFI Myanmar Co.,Ltd ។​ មិន​តែ​ប៉ុណ្ណោះ​ ធនាគារ​ អេស៊ី​លី​ដា​ ភីអិល​ស៊ី​ នឹង​បន្ដ​ពង្រីក​វិសាល​ភាព​ប្រតិបត្ដិ​ការ​ទៅ​ក្នុង​តំបន់​អាស៊ាន​ និង​បណ្ដា​ប្រទេស​មាន​សក្ដានុពល​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ផ្អែក​តាម​យុទ្ធ​សាស្រ្ដ​របស់​ខ្លួន ៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s