រថយន្តកូរ៉េ១តោនកន្លះបុកប្តី-ប្រពន្ធ២នាក់កំពុងជិះម៉ូតូរបួសធ្ងន់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ / Rain
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣ ម៉ោង ០៨:៤៣
ខេត្តកំពត ៖ រថយន្តម៉ៅការចិនខាងវារីអគ្គិសនីប្រភេទកូរ៉េ១តោនកន្លះ ពណ៌ខៀវមួយគ្រឿង បានបើកបុកប្តី-ប្រពន្ធ២នាក់ កំពុងជិះម៉ូតូបណ្តាលឱ្យដួលរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី២៤ មេសា ២០១៣ នៅចំណុចទំនប់វារីអគ្គិសនីទី១ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។
ជនរងគ្រោះទាំង២នាក់ពុំត្រូវបានគេស្គាល់ឈ្មោះ នោះទេ ព្រោះក្រោយពេលកើតហេតុ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
Advertisements