ស្ដេចពស់វែកចំនួន ៥៣ក្បាល ត្រូវបានប៉ូលីសឃាត់ទុក

ពុធ ២៤ មេសា, ២០១៣ ម៉ោង ០៧:០៥

កាលពីពេលថ្មីៗនេះ ប៉ូលីសវៀតណាម បានធ្វើការចាប់ខ្លួន អ្នកបើកបរម្នាក់នៅក្នុងហាណូយ ប្រទេសវៀតណាម ដែលនៅក្នុងឡានបុរសនេះ ត្រូវបានគេប្រទះឃើញ ស្ដេចពស់វែកចំនួន ៥៣ក្បាល។

យោងទៅតាមអ្នកគ្រប់គ្រងម្នាក់ដែលមាន ឈ្មោះថា Dang Van Hanh បាននិយាយកាលពីថ្ងៃច័ន្ទថា សត្វទាំងនេះនឹងត្រូវបញ្ជូនទៅកាន់ កន្លែងអភិរក្សសត្វព្រៃ ដែលនៅក្បែរទីក្រុងនេះ ហើយនឹងធ្វើការដោះលែងចូលក្នុងព្រៃ បន្ដទៀត។ យ៉ាងណាមិញ ស្ដេចពស់វែកនេះ ជាប្រភេទសត្វពស់ដែលមានពិស និង វែងជាងគេបំផុតនៅលើពិភពលោកនេះ ដែលអាចលូតបានដល់ ៥.៥ម៉ែត្រ។ សម្រាប់នៅក្នុងប្រទេសវៀតណាម សាច់ពស់នេះ អាចយកទៅធ្វើជាចំណីអាហារ ឬជាថ្នាំ ដែលការជួញដូរ និងចាប់សត្វពស់ត្រូវបានគេហាមឃាត់នៅក្នុងប្រទេសនេះ។

នៅក្នុងនោះ អ្នកបើកឡាននេះ បានធ្វើការការពារខ្លួន និងបដិសេធចំពោះការចោទប្រកាន់ ថាខ្លួនបានលក់ ឬជួញដូរសត្វពស់ទាំងនេះ ដោយបុរសនេះបានបង់តែប្រាក់ សម្រាប់ការដឹកជញ្ជូនសត្វនេះ ក្នុងទឹកប្រាក់ក្រោម ៥០ដុល្លារប៉ុណ្ណោះ។

តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s