នាង Lynn Xiong ចេញទៅ​លំហែកាយ​នៅ​កូរ៉េ​ទាំង​ទឹកភ្នែក​ក្រោយពី​បែក​ពី​មិត្ត​ប្រុស

នាង Lynn Xiong និង ​លោក Aaron Kwok

ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំ ២០១៣ ម៉ោង ១១:៣៥

នាង Lynn Xiong តាម​សេចក្តីរាយការណ៍ បាន​ទៅ​កូរ៉េ​តែម្នាក់ឯង​ដើម្បី​ឲ្យ​ស្បើយ​អារម្មណ៍​ពី​ការ​បែក​គ្នា​ថ្មីៗ​ នេះ​ជាមួយ​មិត្ត​ប្រុស​យូរ​ឆ្នាំ​គឺ​លោក Aaron Kwok ។​

​បន្ទាប់ពី​ មានការ​សន្និដ្ឋាន​ថ្មីៗ​នេះ​អំពី​ការបញ្ចប់​ទំនាក់ទំនង​រយៈពេល ៧ ឆ្នាំ​របស់​គូស្នេហ៍​មួយ​នេះ​មក នាង Lynn ទីបំផុត​បាន​សារភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ពួកគេ​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​ហើយ ។ ដោយ​មើលទៅ​ស្លេកស្លាំង និង មាន​ទឹកភ្នែក​រលីងរ​លោង តារា​ម៉ូ​ដែល និង ជា​តារាភាពយន្ត​ហុងកុង​រូបនេះ បាន​ញញឹម​ទាំង​បង្ខំ រួច​ទទូចថា​នាង​មិន​អី​នោះទេ ។​

ខណៈពេល​ដែលមាន​ ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​ដោយសារតែ​នាង Lynn បង្ខំ​ឲ្យ​លោក Aaron ឆាប់​រៀបការ​នោះ តារា​ស្រី​ស្រស់ស្អាត​វ័យ ៣២ ឆ្នាំ​រូប​សង្កត់ធ្ងន់ថា នាង​មិនដែល​បង្ខំ​ឲ្យ​គាត់​ធ្វើ​អ្វីដែល​គាត់​មិន​ពេញចិត្ត​នោះទេ ។ ឆ្លើយតប​ទៅនឹង​របាយការណ៍​មុនៗ​របស់​ភាគី​ទី​បី គឺ​នាង Christine Kuo ដែល​អះអាង​ទាំង​ទឹកភ្នែក​ថា នាង​គឺជា​មនុស្ស​ស្លូត​ត្រង់នោះ នាង Lynn បាន​សួរថា “​តើន​រណា​ដែល​គួរ​ជា​អ្នក​ត្រូវ​យំ​?” ។​

ដោយ​រង​សម្ពាធ​ ពី​ការបែកបាក់​គ្នា នាង​លីន​បាន​ទៅ​កូរ៉េ​សម្រាប់​វិស្សមកាល​រយៈពេល​ខ្លី​មួយ ។ តារា​ម៉ូ​ដែល​រូបនេះ​ត្រូវគេ​ប្រទះឃើញ​ឆ្ពោះ​ចេញ​តាម​ច្រកទ្វារ​ចេញដំណើរ​ ភ្លាម​តែម្តង នៅពេលដែល​នាង​បានមក​ដល់​អាកាសយានដ្ឋាន​ហុងកុង​តែម្នាក់ឯង​នៅ​រសៀល​ថ្ងៃ​ សុក្រ ។​

​ទន្ទឹមនេះដែរ អតីត​មិត្ត​ប្រុស​របស់​នាង​ហាក់ដូចជា​រីករាយ​នឹង​ភាព​នៅ​លីវ​របស់ខ្លួន ខណៈដែល​តាម​សេចក្តី រាយ ការណ៍លោក​បាន​ចេញទៅ​ទីក្រុង​ប៉េកាំង និង ថែមទាំង​មាន​គម្រោង​ធ្វើ​ពិធី “​ជប់លៀង​ភាព​នៅ​លីវ​” និង សកម្មភាព​លំហែ​កំសាន្ត​ជាច្រើន​ទៀត​នៅ​ទីនោះ ។

​ថ្លែង​ទាក់ទិន​នឹង​ ការចែក​ផ្លូវ​គ្នា​នេះ លោក Aaron ជាថ្មី​ម្តងទៀត​បានចេញ​មុខការ​ពារ​នាង Christine និង បាន​ទទូចថា គ្មាន​ភាគី​ទី​បី​ចូលរួម​ពាក់ព័ន្ធ​នោះឡើយ ។ លោក Aaron បាន​និយាយ​នៅ​អាកាសយានដ្ឋាន​ក្រោយពី​នាង Lynn ចាក​ចេញទៅ​កូរ៉េ​បន្តិច​ថា “​នេះ​គឺជា​បញ្ហា​តែ​រវាង​ខ្ញុំ និង នាង Lynn ប៉ុណ្ណោះ​” ។​ នៅពេល​សួរថា​តើ​លោក​នៅតែ​ជា​មិត្ត​ជាមួយនឹង Lynn តារាភាពយន្ត​វ័យ ៤៧ ឆ្នាំ​រូបនេះ​បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា “​ពិតណាស់ យើង​នៅតែ​ជា​មិត្ត​ល្អ​ដដែល​” ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s