គាស់​ផ្ទះ​យក​ម៉ូតូ​​បាន​សម្រេច​ជិះ​ជួប​កម្លាំង​ល្បាត​​ខណ្ឌទួលគោក ​ឃាត់​ខ្លួន​បាន​២​នាក់

ពុធ ២៤ មេសា, ២០១៣ ម៉ោង ១៣:២៧

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវប៉ូលិស ល្បាតខណ្ឌទួលគោក ឃាត់ខ្លួនកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៣ មេសា នៅចំណុចមុខផ្ទះលេខ១៣៤ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងក្រុមទី៣៩ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ការឃាត់ខ្លួនពីបទលួចដែលមាន ស្ថានទម្ងន់ទោស ដោយសារគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកម៉ូតូ) កាលពីវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៣ មេសា ២០១៣ នៅចំណុចផ្ទះលេខ៩៣ ផ្លូវលេខ៤៣០ ក្រុមទី១៨ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនសង្ស័យដែលត្រូវចាប់១-ឈ្មោះស៊ុន ម៉េងហុង ហៅឡូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ២-ឈ្មោះហម សៀវហ្វី ហៅហ្វី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅពុំពិតប្រាកដ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះសុខ សំបុល ភេទប្រុស អាយុ៣៩ឆ្នាំ ជាយោធា ស្នាក់នៅផ្ទះលេខ៩៣ កន្លែងកើតហេតុ ។ នៅពេលឃាត់ខ្លួនប៉ូលិសដកហូត បានម៉ូតូម៉ាកសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ មួយគ្រឿងប្រគល់ឱ្យម្ចាស់វិញ ព្រមទាំងដកហូតទូណឺវ៉ិល ចំនួណ៥ដើម ដែលធ្វើសកម្មភាពគាស់ផ្ទះ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s