Samsung ពង្រីកសាខាធំៗ របស់ខ្លួន ដល់ខេត្តបាត់ដំបង

Tuesday, 23 April 2013 12:35 ដោយៈដើមអម្ពិល ID:037
E-mail Print PDF

ភ្នំពេញៈ ក្រុមហ៊ុន អេឡិចត្រូនិក Samsung បានចាប់ផ្តើម ពង្រីកសាខាធំៗ របស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា កាន់តែច្រើន ថែមទៀត ដើម្បីបង្កើន វិសាលភាពទីផ្សារ ដូចដែលក្រុមហ៊ុននេះ បានធ្វើ នៅក្នុងប្រទេសរីកចំរើន ផ្សេងៗទៀតដែរ ។

ហាង Samsung SKS គឺជាហាង លក់គ្រឿងអេឡិចត្រូនិក Samsung ដ៏ធំដំបូងបង្អស់ នៅខេត្តបាត់ដំបង ស្ថិតនៅអគារ 23-25 ផ្លូវលេខ៣ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលត្រូវបាន ក្រុមហ៊ុន Samsung ដាក់សម្ពោធឡើង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ ក្នុងនោះ ក៏មានការចូលរួមពី ដៃគូពាណិជ្ជកម្ម មកពីខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ប៉ោយប៉ែត និង អ្នកតំណាងផ្នែក ព័ត៌មាន ប្រមាណ 30 នាក់ ផងដែរ។

លោក Gwihan Lee ប្រធាននាយកគ្រប់គ្រង ប្រចាំនៅកម្ពុជា និងឡាវ នៃក្រុមហ៊ុន Thai Samsung Electronics Co., Ltd បានមាន ប្រសាសន៍ថា ទស្សនវិស័យក្រុមហ៊ុន Samsung ពេលនេះ គឺជំរុញ ពិភពលោក ដើម្បីបង្កើត អនាគតថ្មី នៃបច្ចេកវិទ្យា និងការសម្រេចឲ្យបាន ផែនការលក់ចំនូន ៤០០លានដុល្លារ ព្រមទាំងឱ្យផលិតផល ក្រុមហ៊ុននេះក្លាយជា ម៉ាកដ៏ល្បីមួយ ក្នុងចំណោមម៉ាក ល្បីទាំង៥ លើពិភពលោក ត្រឹមឆ្នាំ២០២០។

លោក Gwihan Lee បានបន្ថែមថា យុទ្ធសាស្រ្តថ្មីនេះ នឹងអត្ថប្រយោជន៍ ជាច្រើនដល់អតិថិជន ក្នុងនោះចំពោះ រាល់ការគ្រប់ផលិតផល គ្រឿងអេឡិចត្រូនិក Samsung ស៊េរីថ្មីនេះ មានលក្ខណៈ ពិសេសៗ ជាច្រើន ដែលនឹងធ្វើឲ្យអតិថិជន ពេញចិត្តបំផុត ដូចជាសន្សំសំចៃ ថាមពលខ្ពស់ ឬ អគ្គិសនីតិច ងាយស្រួលប្រើ មានការធានារយៈពេល 10ឆ្នាំ លើប្រព័ន្ធ Digital Inverter Compressor ចំពោះទូទឹកកក ឬម៉ាស៊ីនបោកគក់ ដែលធ្វើឲ្យអតិថិជន ទាំងអស់នឹងមាន ភាពរីករាយក្នុងចិត្ត ជាដើម។

ម្ចាស់ហាងគ្រឿង អេឡិចត្រូនិកទំនើប Samsung SKS បានឱ្យដឹងថា “យើងមាន មោទនភាព ដែលបាន ក្លាយជាដៃគូ និងទទួលបាន សិទ្ធិចែកចាយ នៅតាមខេត្ត ដែលក្រុមហ៊ុនផ្តល់ជូន និងជា ផ្នែកមួយ នៃក្រុមហ៊ុនអេឡិចត្រូនិកលេខ១ លើពិភពលោក ហើយម៉ាក Samsung ទទួលបាន ចំណាត់ថ្នាក់លេខ៩ លើពិភពលោកនាឆ្នាំ 2012 កន្លងទៅនេះ”។

ទោះជាយ៉ាងណា ចំពោះការបើកហាងថ្មីនេះ ក្រុមហ៊ុន នូវការបញ្ចុះតម្លៃពិសេស ១៥ភាគរយ ជាមួយនឹង ជូនកាដូរបន្ថែម ដូចជា ខ្នើយ តុក្កតា អាវយឺត… ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ ខែឧសភា ២០១៣ ចំពោះ រាល់ការទិញទូទឹកកក Samsung ស៊េរីថ្មី ទូរទស្សន៍ស៊េរី 2013 ថ្មី បច្ចេកវិទ្យា ទំនើប ម៉ាស៊ីន បោកគក់ ម៉ាស៊ីនត្រជាក់ ដែលមានគ្រប់យ៉ាង សម្រាប់ម្ចាស់គេហដ្ឋានត្រូវការ។

គួរបញ្ជាក់ថា តាមតួលេខ ក្រុមហ៊ុនស្រាវជ្រាវ ឯករាជ្យ បានបង្ហាញថា ឆ្នាំ២០១៣ មានទូរទស្សន៍ ចំនួន ១៣.៩០០.០០០ គ្រឿង ត្រូវបានលក់ចេញ នៅលើទីផ្សារពិភពលោក ក្នុងនោះ រាល់ទូរទស្សន៍ ៣ គ្រឿង នៃការលក់ចេញនេះ មាន១គ្រឿងម៉ាក Samsung ទៅហើយ។ ជាងនេះ ទៅទៀត ទូរទស្សន៍ Samsung ទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក ៧ឆ្នាំជាប់គ្នា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s