ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ពីបទលួចម៉ូតូ

Tuesday, 23 April 2013 10:33 ដោយ៖ ដើមអម្ពិល : (DAP) : ID-011
E-mail Print PDF

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ ម៉ូតូរួមជាមួយប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន ប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ស្រះចក បន្ទាប់ពី ជនសង្ស័យរូបនោះ ធ្វើសកម្មភាព លួចម៉ូតូ របស់ជនរងគ្រោះ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅមុខផ្ទះ លេខ៤៩សេ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យដែលម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃាត់ បានមានឈ្មោះ អាន រតនា ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរមិនពិត ប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបររត់ម៉ូតូ ឌុប មានទីលំនៅភូមិតាម៉ង់ ឃុំក្រូច ស្រុក ព្រៃឈរ ខេត្ដកំពង់ចាម ហើយម៉ូតូដែល ជនសង្ស័យលួចយកទៅនោះ ម៉ាកសេ ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឈ-១៣៦៤ភព១ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងបន្ដថា មុនពេលកើតហេតុជនរងគ្រោះបានឈប់ម៉ូតូនៅមុខផ្ទះកើតហេតុខាងលើ ហើយដើរចូលផឹកកាហ្វេ ដោយដាក់មួកសុវត្ថិភាព និងកូនសោម៉ូតូទុកលើតុ ខណៈនោះខ្លួនក៏បានដេកលក់នៅលើកៅអី ដែលជនសង្ស័យដេកលក់ក្បែរនោះដែរ ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យភ្ញាក់ ឡើង ឃើញជនរងគ្រោះជាមនុស្ស ស្គាល់គ្នា ហើយដេកលក់ ក៏លួចយកសោម៉ូតូរបស់ជន រងគ្រោះ ហើយចាក់បណ្ដើរចេញឆ្ងាយ ធាក់ម៉ូតូមិនឆេះ ក៏បណ្ដើរតាមផ្លូវលេខ៨៦ មកផ្លូវព្រះមុនីវង្ស ។ ខណៈនោះជនរងគ្រោះ ក៏បានភ្ញាក់ឡើងមិន ឃើញម៉ូតូរបស់ខ្លួនក៏ផ្អើលឆោឡោ ហើយតាមរកឃើញជនសង្ស័យកំពុងបណ្ដើរ មកដល់មុខមន្ទីរ ពេទ្យ កាល់ម៉ែត ក៏នាំគ្នាឃាត់ខ្លួនយកមកប្រគល់ឱ្យនគរបាល ប៉ុស្ដិ៍ស្រះចកតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s