វីដេអូ​យុវ​ជន​ឈាម​រាវ ទំនើង​មួយ​ក្រុម វាយ​ដំ​គ្នា​នៅ​តាម​ជញ្ចើម​ផ្លូវ ដូច​ក្នុង​ខ្សែ​ភាព​យន្ត

09:44 AM 23.04.2013
Print Email

ភ្នំពេញ៖ យុវជនឈាមរាវ មានប្រុសមានស្រី មួយក្រុម មានគ្នា៤ទៅ៥នាក់បាន ធ្វើការវាយដំទាត់
ធាក់ ទៅលើយុវជន ម្នាក់ យ៉ាងអាណាធិបតេយ្យ និងទាំងកំរោលនៅ តាមជញ្ចើមផ្លូវ ក្នុងរាជធានី
ភ្នំពេញ ដោយមិនខ្លាចញញើតនឹងសមត្ថកិច្ច និងហាក់បីដូចជាប្រទេស គ្មានច្បាប់ទំលាប់បន្តិច
ណាឡើយ ។

ចំពោះហេតុការណ៍វាយដំគ្នា យ៉ាងអាណាធិបតេយ្យនេះ ត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ បានថតជា
វីដេអូឃ្លីប ហើយ បានបង្ហោះ និងចែកចាយតៗ គ្នានៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈ ពេលជិត៦ នាទី ដែលបង្ហាញពី សកម្មភាពវាយដំគ្នា អមទៅដោយ
ពាក្យ ពេចន៍អសុរសជាច្រើន នៅក្នុងជម្លោះនេះ ត្រូវបានគេមើលឃើញថា បុរសដែលមាន គ្នាចំនួន
៣ទៅ៤នាក់ បានព្រួតវាយទៅ លើបុរសម្នាក់ ដោយបាន ទាត់ធាក់ ឡើងជង្គង់ ពុះកែង ដូចកីឡាករ
វាយគ្នានៅលើសង្វៀនប្រដាល់អ៊ីចឹង.. ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋក៏ ដូចជាអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ការវាយដំាំ
គ្នារវាងបុរស ទាំងអស់នេះ គឺបណ្តាលមកពី ទំនាស់ពាក្យសំដី ហើយអាចមាន គំនុំជាមួយគ្នា កាល
ពីពេលកន្លងទៅ និងអាចមកពី ពួកគេ មានជាតិស្រវឹងក្នុងខ្លួនទៀតផង ។ ទោះបីជាយ៉ាងណា ទង្វើ
បែបនេះអាចជះឥទ្ធិពល អាក្រក់ដល់ ក្មេងជំនាន់ក្រោយ ក៏ដូចជាសង្គមជាតិទាំងមូល ខណៈដែល
ក្រុមបុរសវាយគ្នាខាងលើ ហាក់មិនបានខ្លាចញញើតនឹងសំណាញ់ច្បាប់ ធ្វើ ចរិកទំនើង បង្កអសន្តិ
សុខដល់សង្គម ប្រៀបបីដូចជាមនុស្សគ្មានចំណេះដឹងក្នុងខ្លួន ។

សូមទស្សនាវីដេអូឃ្លីប ដែលមានរយៈពេលជិត៦នាទី បង្ហាញពីការវាយដំទាត់ធាក់ នៅតាមជញ្ចើម
ផ្លូវរបស់ យុវជន ឈាមរាវ ដូចខាងក្រោម៖

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s