រន្ធត់ រកឃើញគ្រោងឆ្អឹងមនុស្ស អត់ក្បាល នៅការដ្ឋានជួសជុលផ្លូវ មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស rocketnews ដែល
ទើបតែបានចេញផ្សាយ ពីរម៉ោងមុននេះ​  បានគូសបញ្ជាក់អោយដឹងថា ​​ បុរសដែលជាកម្មករ
វ័យ  ៤៦  ឆ្នាំម្នាក់  បានរកឃើញគ្រោងឆ្អឹងមនុស្សគ្មានក្បាល  នៅឯការដ្ឋានជួសជុលផ្លូវមួយ
កន្លែង ដែលមានទីតាំងតាមបណ្តោយផ្លូវ Tomei Expressway   នាខេត្ត Kanagawa ប្រទេស
ជប៉ុន។


បណ្តោយផ្លូវ Tomei Expressway ទីតាំងរកឃើញគ្រោងឆ្អឹង

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ  បានកើតឡើងកាលពីម្សិលមិញនេះ ។  ដោយឡែក
ប្រភពសារព័ត៌មានដដែល    បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  បើតាមការវិភាគគ្រោង
ឆ្អឹងមនុស្សមួយនេះ   មិនទាន់បានដឹងអត្តសញ្ញាណថាជាមនុស្សប្រុស ឬ ក៏ស្រីនៅឡើយទេ
គ្រាន់តែបានដឹងថា គ្រោងឆ្អឹងនោះ គ្មានក្បាល ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវរងា ខោ
ជើងវែង គ្មានស្បែកជើង។


រូបភាព ដែលជាគំរូ

យ៉ាងណាមិញ បន្ទាប់ពីបានរកឃើញនូវគ្រោងឆ្អឹងមួយនេះ  ក្រុមមន្រ្តីប៉ូលីសក៏បានបើកយុទ្ធ
នាការរបស់ខ្លួន ក្នុងការតាមដានស៊ើបអង្កេតរកអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាមូលហេតុ
ដែលបានបណ្តាលអោយស្លាប់បាត់បង់ជីវិត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s