រថយន្ត ដឹកកម្មករ ដាច់កង់ បោលទៅបុក អ្នកជិះម៉ូតូ រងរបួសធ្ងន់ ស្រាល ៣នាក់

Tuesday, 23 April 2013 10:34 ដោយ ៖ ដើមអម្ពិល(DAP): ID-014
E-mail Print PDF

ភ្នំពេញៈ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងបណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល ដោយសារតែរថយន្តមួយគ្រឿង ដឹកកម្មករកាត់ដេរ ដាច់កង់ខាងក្រោយខាងឆ្វេង បោលទៅបុកយ៉ាងពេញទំហឹង ក្រោយពេលកើតហេតុ អ្នកបើកបរបានគេចខ្លួនបាត់ ចំណែក ឯជនរងគ្រោះទាំង៣នាក់ ត្រូវរថយន្តរបស់អង្គភាពសង្រ្គោះ ៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ អាយុជីវិត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទ័យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2I-4791 អ្នកបើកបរពុំត្រូវបានគេ ស្គាល់ឈ្មោះទេ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ចំណែកឯម៉ូតូរងគ្រោះវិញ ម៉ាកបេស ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នា៣នាក់ ទី១ឈ្មោះ អ៊ុល តារា ភេទប្រុសអាយុ ៣២ឆ្នាំ មានមុខរបរ ជាកម្មករោងចក្រ ជាអ្នកឌុប (ពុំមានរងរបួសនោះទេ) ទី២ឈ្មោះ តាន់ នី ភេទស្រី អាយុ ២៩ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ រងរបួសត្រង់ចង្កេះ អ្នកទាំងពីរស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀត មានឈ្មោះ អេម សោភា ភេទស្រី អាយុ ៣០ឆ្នាំ មានមុខរបរ ជាកម្មករ រងរបួសក្បាលខាងក្រោយ បាក់ដៃស្តាំ ស្នាក់នៅម្តុំផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ប្រភព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករពេញ បើកបរក្នុងទិសដៅពីត្បូតទៅជើង ចំណែកឯម៉ូតូជនរងគ្រោះ វិញជិះគ្នា៣នាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ច្រាសទិសជាមួយរថយន្ត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់កង់ ផ្នែកខាងក្រោយ ខាងឆ្វេង បោលទៅបុកម៉ូតូជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល បោកទៅនឹងថ្នល់ បណ្តាលឲ្យអ្នកជិះទាំង៣នាក់ រង របួសធ្ងន់ស្រាលតែម្តងទៅ ចំណែកឯកង់រថយន្តមួយគ្រាប់ បន្តទៅធ្លាក់ចូលក្នុងប្រឡាយទឹក និងមួយគ្រាប់ទៀត បន្តបោលចូលទៅបុករបង ផ្ទះគេនៅក្បែនោះទើបឈប់ អ្នកបើកបររថយន្តភ្លាមៗនោះ បានចាកចេញពីរថយន្តគេចខ្លួនទៅបាត់ បន្សល់ទុករថយន្ត ចោលនៅនឹងកន្លែង កើតហេតុ ហើយកម្មករក៏បានទៅជិះរថយន្តផ្សេង បន្តទៅធ្វើការមិនពុំមានខកខាននោះទេ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះទាំងបីនាក់ បន្ទាប់កើតហេតុត្រូវបានរថយន្តសង្គ្រោះដឹក យកទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ រីឯរថយន្តនិងម៉ូតូ ត្រូវនគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយ គ្នាជាក្រោយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s