រកឃើញតន្ត្រី ១០ក្រុម ឈានជើងចូល ប្រកួតប្រជែង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដណ្តើមពាន មហោស្រព ថ្នាក់ជាតិ ២០១៣

Tuesday, 23 April 2013 18:29 ដោយៈ ដើមអម្ពិល (DAP)-ID:009
E-mail Print PDF

ភ្នំពេញ៖ បន្ទាប់ពីការប្រកួតប្រជែងរយៈពេល១ខែ ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ២០ ខែមេសាកន្លងមក គណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ ឆ្នាំ២០១៣ បានរកឃើញក្រុមតន្ត្រី ១០ក្រុម ឡើងទៅប្រ កួតប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី៣ ខែឧសភា ដើម្បីដណ្តើមយកពានមហោស្រពថ្នាក់ជាតិ ឆ្នាំ២០១៣។

ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ថា ក្រុមតន្ត្រីចំនួន ១០ក្រុម ក្នុងចំណោម ក្រុមតន្រ្តីចំនួន១៩ មកពីតាមខេត្ត និងរាជធានី ដែលនឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះ រួមមានក្រុមតន្រ្តី៖ អង្គរបូរិន្ទ (រាជធានីភ្នំពេញ) មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ (ខេត្តកណ្តាល) តន្រ្តីវេហា (ខេត្តកំពង់ចាម) តារារដ្ឋ (ខេត្តបាត់ដំបង) នគរភ្នំ (ខេត្តព្រៃវែង) ចង្រិតមាស (ខេត្តសៀមរាប) កុលាបស (ស្រុកកៀនស្វាយ ខេត្តកណ្តាល) ឡាវីតន្រ្តី (រាជធានីភ្នំពេញ) សមាគមតន្រ្តីសំ នៀងជនពិការ (រាជធានីភ្នំពេញ) រតនា (ខេត្តស្វាយរៀង)។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ ក៏បានឲ្យដឹងផងដែរថា ក្រុមតន្រ្តីទាំង១០ក្រុម ដែលចូលរួមប្រឡងនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ១៧ ដល់ម៉ោង ១៨ និង៣០ នាទី នៅបរិវេណក្រសួងព័ត៌មាន ព្រមទាំងមានការចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិផងដែរ។

យោងតាមកិច្ចប្រជុំសរុបលទ្ធផលរបស់គណៈកម្មការបានសម្រេចក្រុមតន្រ្តីនីមួយៗ ត្រូវប្រគុំតន្រ្តីចំនួន២បទ បទ និពន្ធថ្មីក៏បាន ឬបទដែលបានប្រគុំក្នុងជុំទី១ក៏បាន និងជាចង្វាក់ញាប់មួយបទ និងចង្វាក់យឺតមួយបទ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s