ភ្លៀងធ្លាក់លាយឡំ ជាមួយដុំទឹកកក នៅខេត្តមណ្ឌលគិរី

E-mail Print PDF

មណ្ឌលគិរីៈ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់វេលា ម៉ោងប្រមាណជា ២ និង១៣នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ទើរទូទាំងខេត្ត មណ្ឌលគិរី កំពុងគ្របដណ្តប់ ដោយដំណក់ទឹកភ្លៀងយ៉ាងខ្លាំង ហើយនៅតាមតំបន់ខ្លះទៀត ដោយសារតែអាកាសធាតុត្រជាក់ពេក បានធ្លាក់ដុំ ទឹកកកលាយឡំជាមួយដំណក់ទឹកភ្លៀង ថែមទៀតផង ។

នៅក្នុងវីដេអូឃ្លីប រយៈពេលជាង ១ នាទី តាមបណ្តាញសង្គមហ្វេសប៊ុក តែមិនបានប្រាប់ថា នៅតំបន់ណានោះ គ្រាន់តែបញ្ជាក់ថា នៅក្នុង ខេត្តមណ្ឌលគិរី បានបង្ហាញឲ្យឃើញព្រះភិរុណបង្អុរចុះយ៉ាងខ្លាំង ហើយមានលាយឡំ ជាមួយដុំទឹកកកតូចៗថែមទៀតផង នៅព្រឹកថ្ងៃទី២៣ ខែ មេសា នេះ។

បើតាមអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក លោក លឹម សុវណ្ណវិចិត្រ បានថ្លែងថា នេះជាបាតុភូតមួយដ៏កម្រ តែធ្លាប់កើតមានជាច្រើន លើក មកហើយ នៅស្រុកខ្មែរ ហើយមិនមែនមានតែនៅស្រុកភ្នំ ដូចមណ្ឌលគីរីនោះទេ ក្រចេះ បាត់ដំបង ក៏ធ្លាប់កើតមានជារឿយៗផងដែរ។

លោកបន្តថា ទឹកកកធ្លាក់ មានពីរប្រភេទមួយធ្លាក់ជាដុំៗ លាយជាមួយទឹកភ្លៀង មួយទៀតធ្លាក់ជាទឹកកកសំឡី ។ ទឹកកកសំឡី ដ៏សក្បុសនេះ ធ្លាក់តែនៅស្រុកត្រជាក់តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីសមត្ថកិច្ច ក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកមិនបានដឹងពីករណីភ្លៀង ធ្លាក់លាយជាមួយទឹកកកនោះទេ ។ តែលោកបានបញ្ជាក់ថា ក្នុងខេត្តមណ្ឌលគិរី ទាំងមូលតាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃនេះ ភ្លៀង បានធ្លាក់យ៉ាងខ្លាំង ហើយកាលពីយប់មិញទៀតសោត ឥទ្ធិពលភ្លៀងលាយខ្យល់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។

បន្ទាប់ពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលចេញផ្សាយតាមរយៈគេហទំព័ររបស់ខ្លួន www.dap-news.com បានបន្តិច បានធ្វើឲ្យប្រជាពលរដ្ឋខេត្តមណ្ឌលគិរី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាមួយគ្នានេះ លោក ខែម ភារម្យ ប្រធានមន្ទីរធនធានទឹកខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះមិន មានរបាយការណ៍ភ្លៀងធ្លាក់ លាយជាមួយដុំទឹកកកនោះទេ។

ក្រុមប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ក៏បានអំពាវនាវអ្នកដែលថតវិឌីអូខាងលើនេះ បញ្ជាក់ពីទីតាំង និងពេលវេ លាឲ្យបានច្បាស់លាស់ផងដែរ ដើម្បីឲ្យពួកគាត់អស់មន្ទិលសង្ស័យ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s