ទើបចេញពីគុក ក្នុងករណី ឆក់ខ្សែក ឥឡូវចូលគុកវិញ ពីបទចាប់រំលោភ ស្រ្តីលក់ អេតចាយ

ទើបចេញពីគុក ក្នុងករណី ឆក់ខ្សែក ឥឡូវចូលគុកវិញ ពីបទចាប់រំលោភ ស្រ្តីលក់ អេតចាយ

ច័ន្ទ ២២ មេសា, ២០១៣ ម៉ោង ១៥:៤៦

ភ្នំពេញ : បុរសតណ្ហាក្រាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅទី១ ខណ្ឌមានជ័យ ចុះទៅឃាត់ ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ដែលជនសង្ស័យ រូបនេះបានធ្វើ សកម្មភាពស្ទុះទៅឱបរឹត ស្រ្តីលក់ អេតចាយម្នាក់ ប្រុងចាប់រំលោភ តែមិនបានសម្ររច ហើយត្រូវស្រ្តីរងគ្រោះ ដែលមានអាយុ ៤៦ឆ្នាំ ស្រែកឆោឡោ ហើយប្តឹងទៅ សមត្ថកិច្ច។

ជនសង្ស័យល្មោភកាម រូបនេះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និយាយថា ទើបនឹងចេញពីពន្ឋនាគារ កាលពីឆ្នាំ ២០១២ ពីបទឆក់ខ្សែក ឥឡូវត្រូវចូលពន្ឋនាគារវិញ ពីបទចាប់រំលោភ មិនបានសម្រេច ។

នាយនគរបាលប៉ុស្តិ៍ ច្បារអំពៅទី១ លោកហ៊ុន សុផលបាននិយាយថា ជនល្មោភកាម ដែលត្រូវឃាត់ខ្លួនខាង លើនេះ ឈ្មោះ នេត ប្រាក់ អាយុ ២៦ឆ្នាំ រស់នៅក្បែរផ្ទះស្រ្តី រងគ្រោះ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌ មានជ័យ។ រីឯស្រ្តីរងគ្រោះ ឈ្មោះ ស៊ិន សៅ អាយុ ៤៦ឆ្នាំ មុខរបររើសអេតចាយលក់ ។ បើតាមលោកមេប៉ុស្តិ៍ បានឲ្យដឹងថា ករណីប៉ុនប៉ងចាប់រំលោភ មិនបានសម្រេចខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះស្រ្តីរងគ្រោះ។ បើតាមលោកមេប៉ុស្តិ៍ មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានចុះពីលើផ្ទះ ដោយស្លៀករ៉ូប ហើយពេលនោះ ជនសង្ស័យដែលដេកនៅខាងក្រោមផ្ទះ បានឃើញ ដល់គល់ភ្លៅ ស្រ្តីរងគ្រោះ ដោយតែខ្យល់បក់បំប៉ើងរ៉ូប រួចហើយជនសង្ស័យ ក៏ស្ទុះទៅឱបរឹត ប៉ងចាប់រំលោភ ។

លោកមេប៉ុស្តិ៍បានបន្តថា ភ្លាមៗនោះស្រ្តីរងគ្រោះ បានស្រែកឆោឡោ ហើយកម្លាំងសមត្ថកិច្ច ក៏បានចុះមក ឃាត់ខ្លួន តែម្តងទៅ។ បច្ចប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s