ជិះ​ម៉ូតូ​​ឡើង​ពំ​នូក​ដី​ធ្លាក់​បាក់.ក​ស្លាប់​ម្នាក់​ របួស​ស្រាល​២​នាក់​

ច័ន្ទ ២២ មេសា, ២០១៣ ម៉ោង ១៥:៥៨

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានបាក់.កស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឡើងពំនូកដីដែលគេចាក់គរធ្វើផ្លូវ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២១ មេសា ២០១៣ នៅតាមផ្លូវ ត្រង់ចំណុចភូមិតាំងក្រង់ជើង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។

មន្ត្រីប៉ូលិសចរាចរស្រុកសាមគ្គីមានជ័យ ឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះ ទាំង៣នាក់បានជិះម៉ូតូម៉ាកឌ្រីម C125 ត្រឡប់ទៅផ្ទះវិញ ដោយឈ្មោះអ៊ុន គឹមលៀង អាយុ៤២ឆ្នាំ ជាអ្នកដឹកឈ្មោះណន បុល អាយុ២២ឆ្នាំ និងឈ្មោះយឿន ស៊្រុន អាយុ២៨ឆ្នាំ។ អ្នកទាំង៣នាក់មានទីលំនៅភូមិស្វាយកាំបិត ឃុំពាម ស្រុកសាមគ្គីមានជ័យ ។ ប្រភពដដែលបន្តថា លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ ដោយម៉ូតូមានល្បឿនលឿន ហើយគាប់ជួនមានពំនូកដីខ្ពស់ ដែលគេចាក់គរទុកធ្វើផ្លូវក៏បាន ជ្រុលហោះឡើងពំនូកដីនោះធ្លាក់មកវិញ បណ្តាលឱ្យឈ្មោះយឿន ស៊្រុន ធ្លាក់បាក់.កស្លាប់ ចំណែក២នាក់ទៀតរងរបួសស្រាល ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s