ជិះម៉ូតូលឿន ប្រញាប់ទៅធ្វើការ ធ្លាក់ប្អូនទៅលើថ្នល់ រថយន្តកិនបែក ក្បាលស្លាប់

អង្គារ ២៣ មេសា, ២០១៣ ម៉ោង ១៣:១៦

កំពង់ស្ពឺ៖ ពីរនាក់បងប្អូនប្រញាប់ក្លាចចូលធ្វើការ មិនទាន់ជិះម៉ូតូលឿនដូចព្យុះ បណ្តាលឲ្យ យុវជនជាប្អូនធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តឈ្នួល កិនបែកក្បាល ស្លាប់ភ្លាមៗ នៅលើផ្លូវជាតិ លេខ៤ ក្នុងភូមិអង្គសិរី សង្កាត់សុពរទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៣។

នគរបាលចរាចរណ៍ក្រុងច្បារមន បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក្រោយពេលកើតហេតុថា នៅមុនពេល កើតហេតុយុវជនពីរនាក់បងប្អូន ឈ្មោះ ឌុក ឃ្លឹង អាយុ ២១ឆ្នាំ និង ឌុក វិន អាយុ ១៨ឆ្នាំ ជាប្អូន ជាកម្មកររោង ចក្រ បានជិះម៉ូតូម៉ាក សង់សេ១២៥ ពាក់ស្លាលេខ ភ្នំពេញ 1BG-3526 តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីលិចទៅកើតទៅកើតយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុមិនដឹងជាមូលហេតុអ្វីនោះទេ ធ្វើឲ្យយុវជនជាប្អូន ឌុក វិន ធ្លាក់ពីលើម៉ូតូ គាប់ជួនរថយន្តឈ្នួលម៉ាកសាំយ៉ុង ក៏មកដល់កន្លែងកើតហេតុ និងជ្រុលកិនជនរងគ្រោះទាំង កម្រោលបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ទោះបីជាយ៉ាងណា ទាំងរថយន្ត និងបុរសជាអ្នកបើកបរឈ្មោះ ប៊ូ សម្បត្តិ អាយុ ៣០ឆ្នាំ រស់នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែរនោះ មិនបានរត់គេចខ្លួនទៅណានោះទេ ត្រូវបានសមត្ថកិច្ចនាំយកទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ រង់ចាំការដោះស្រាយទៅតាមច្បាប់។

ដោយឡែកសពជនរងគ្រោះ ឌុក វិន ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ខ្លួន ក្នុង ភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

ដោយៈ ដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s