រថយន្ត ២ គ្រឿង បុកគ្នា ១ គ្រឿង ក្រឡាប់ខ្ទាត ទៅបុកបង្គោលភ្លើងស្តុប ស្ថិតក្នុង ខណ្ឌចំការមន

Monday, 22 April 2013 10:12 ដោយដើមអម្ពិល៖ ID-015
E-mail Print PDF

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយ ក្នុងខណៈដែលរថយន្ត ១ គ្រឿង ម៉ាកមែកសឺដេស ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 2W 8878 បើកបុកជាមួយ រថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 0536 កាលពីវេលាម៉ោង ២ និង៣០នាទី ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ២៩៤ កែងមហាវិថី ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ បឹងកេងកងទី ១ ខណ្ឌចំការមន ដែលបណ្តាលឲ្យរថយន្តទាំង ២គ្រឿង ត្រូវរងការខូចខាតទាំងស្រុង ប៉ុន្តែបណ្តាលឲ្យរថយន្ត មែកសឺដេស ក្រឡាប់ជ្រុលទៅបុកបង្គោល ភ្លើងស្តុប បាក់ដាច់មួយដើមទៀតផង ហើយក៏សំណាងល្អ ដែលក្នុងហេតុការណ៍ដ៏រន្ធត់នោះ គ្មានអ្នករងរបួស ធ្ងន់ធ្ងរ ។

យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចុះទៅពិនិត្យ និងវាស់វែង ដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ រថយន្តម៉ាក មែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W 8878 បើកបរ ដោយឈ្មោះ អេរិត អាយុ ២២ ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងរួមដំណើរដោយ មនុស្ស ២នាក់ផ្សេងទៀត តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ ចំណុច ផ្លូវកែងលេខ ២៩៤ ក៏ជ្រុលបុកគ្នា ជាមួយរថយន្តឡិចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 0536 ដែលកំពុងបើក តាមបណ្តោយផ្លូវលេខ ២៩៤ ក្នុងទិសដៅ ពីកើតទៅលិច ពេញទំហឹងតែម្តង ដែលបណ្តាលឲ្យ រថយន្ត ទាំង ២ គ្រឿង ត្រូវរងការខូចខាតខ្ទេចទាំងស្រុង ។

ប្រភពដដែល បានបន្តថា ខណៈមានគ្រោះថ្នាក់នោះ គឺរថយន្តមែកសឺដេស បានជ្រុលក្រឡាប់ផ្ងារជើង បុកចំ បង្គោលភ្លើង ស្តុបដាច់អស់មួយដើម ហើយអ្នករួមដំណើរ ក្នុងរថយន្ត បានលូនចេញមកទាំងព្រលឹងចុងសក់ ម្នាក់ៗមុខស្លេកស្លាំង ប៉ុន្តែ សំណាងល្អណាស់ ដែលក្នុងគ្រោះ ថ្នាក់ដ៏ធំនេះ គ្មានអ្នកណារងរបួសធ្ងន់ធ្ងរ និង បាត់បង់អាយុជីវិតនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលខណ្ឌចំការមន បានសហការជាមួយ នគរបាលជំនាញ នៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្ត បង្កហេតុទាំង ២ គ្រឿង ទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារអ្នកបើកបររថយន្តទាំង ២ គ្រឿង បើករថយន្តក្នុង ល្បឿនលឿន គ្មានការយោគយល់ និងអធ្យាស្រ័យគ្នា ពេលបើកមកដល់ចំណុចផ្លូវកែង ទើបបង្កឲ្យមាន គ្រោះ ថ្នាក់បំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈបែបនេះ ។ អ្នកបើករថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 0536 មានឈ្មោះ លាត ចំរើន ភេទប្រុស អាយុ ២៦ ឆ្នាំ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s