រថយន្ដ ដឹកផ្លែឈើ ២ តោនកន្លះ ជ្រុលចង្កូត ធ្លាក់ជ្រោះស្លាប់ ៣ នាក់

ច័ន្ទ ២២ មេសា, ២០១៣ ម៉ោង ១០:២៨

កោះកុងៈ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង គួរឱ្យរន្ធត់ ដោយរថយន្ដដឹកផ្លែឈើនោះ ហោះពីលើចុងឈើ ធ្លាក់ចូលជ្រោះ ជម្រៅប្រហែល ៥០ ម៉ែត្រ ធ្វើឱ្យមនុស្សស្លាប់ ៣នាក់ ចំណែករថយន្ដ ខ្ទេចស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ២៥ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ ដែលស្ថិតនៅចំណុច ខាងលិចស្ពានតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង តាមបណ្ដោយផ្លូវជាតិលេខ ៤៨ ។ រថយន្ដដែលធ្លាក់ជ្រោះនោះ ជាប្រភេទរថយន្ដកូរ៉េ ២តោន កន្លះពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G 8590 ដែលផ្ទុកផ្លែឈើពេញ ។ ចំណែកឯ ជនរង គ្រោះទាំង ៣ នាក់ ដែលបានបាត់បង់ជីវិតនោះ មានឈ្មោះ ចាន់ ដារារិទ្ធិ ហៅ តួ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង-ឈ្មោះ វ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា ចំណែកជនរងគ្រោះ ម្នាក់ ទៀត ពុំស្គាល់ឈ្មោះ ។

លោក ស៊ុន ឃៀម អធិការនគរបាល ស្រុកកោះកុង បានឱ្យភ្នាក់ងារ ដើមអម្ពិលដឹង នៅព្រឹក ថ្ងៃទី២២ ខែមេសា នេះថា រថយន្ដដែលគ្រោះថ្នាក់ ខាងលើ នេះ គឺបើកបរដោយឈ្មោះ ចាន់ ដារារិទ្ធិ ហៅ តួ ដឹកផ្លែឈើពីកោះកុង ទៅភ្នំពេញ ហើយបើកបរក្នុងល្បឿនលឿន ហើយមកដល់ត្រង់ចំណុច នោះ ផ្លូវកោង ចុះចំណោទទៀត ចាប់ហ្រ្វាំងមិនទាន់ ក៏ហោះពីចុងឈើចូលជ្រោះតែម្ដងហើយមនុស្សដែលនៅក្នុងកាបីនទាំង ៣ នាក់ ស្លាប់ទាំងអស់ ចំណែក រថយន្ដត្រូវខ្ទេចបាសជើងឡើងលើ ។

លោកអធិការបានបន្ដថា ចំណែកជនរងគ្រោះទាំង ៣ នាក់ សមត្ថកិច្ចលោកកំពុងយកអេស្កាទ័រកាយ ដើម្បីយកសពចេញពីក្នុងរថយន្ដ ។

ជាចុងក្រោយ លោកសូមអំពាវនាវ ដល់អ្នកបើកបរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន កុំបើកបរក្នុងល្បឿនលឿន ហួសកំណត់ ហើយឱ្យមាន ការប្រុងប្រយ័ត្នជានិច្ច មុនពេលបើកបរ ពីព្រោះផ្លូវជាតិលេខ ៤៨ នេះ មានចំណោទច្រើន មានផ្លូវបទច្រើន ត្រូវតែប្រុងប្រយ័ត្ន ទាំងអស់គ្នា ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s