កម្មករជាង ៣.០០០នាក់ នៅរោងចក្រ ហ្វុលហ្វជូននីតធីង ធ្វើកូដកម្មទាមទារ លក្ខខណ្ឌ១៣ចំណុច

Monday, 22 April 2013 10:33 ដោយ ៖ ដើមអម្ពិល(DAP): ID-078
E-mail Print PDF

ស្វាយរៀង៖ ក្រុមកម្មករ-កម្មការិនី បម្រើការងារនៅ រោងចក្រ ហ្វុលហ្វជូននីតធីង ដែលមានទីតាំង ស្ថិតនៅភូមិ ស្វាយទៀប សង្កាត់ស្វាយទៀប ខេត្តស្វាយរៀង បានផ្ទុះកូដកម្ម អស់រយៈពេល ៣ថ្ងៃមកហើយ ដើម្បីទាមទារ លក្ខខណ្ឌ ការងារចំនួន១៣ ចំណុចពីថៅកែ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ថា ក្រុមកម្មករបានចាប់ផ្តើម ធ្វើកូដកម្មតាំងពី ថ្ងៃសៅរ៍ ទី២០ មកម្ល៉េះ ប៉ុន្តែថៅកែពុំបាន ផ្តល់ដំណោះស្រាយ មកដល់ពួកគាត់ឡើយ។

លោកប៉ាវ ស៊ីណាបន្តថា លក្ខខណ្ឌការងារទាំង១៣ចំណុច នោះរួមមាន៖
ទី១-សុំឲ្យក្រុមហ៊ុនបន្ថែមលុយធ្វើដំណើរ៥ដុល្លារ
ទី២-ក្រុមហ៊ុនមិនត្រូវបង្ខិតបង្ខំកម្មករធ្វើការថែម
ទី៣-មិនត្រូវរើសអើងសហជីព
ទី៤-ពេលកម្មករឈប់សម្រាលក្រុមហ៊ុន ត្រូវផ្តល់ថ្លៃទឹកដោះគោ១៥ដុល្លារ
ទី៥-ក្រុមហ៊ុនត្រូវបន្ថែមតម្លៃឡូតិ៍៥០ភាគរយទៀត
ទី៦-ក្រុមហ៊ុនត្រូវតម្លើងប្រាក់ខែគោលពី៦១ទៅ៨១ដុល្លារ ដោយមិនគិតពីប្រាក់ទ្រទ្រង់សុខភាព
ទី៧-ផ្តល់លុយសម្រាប់អាហារថ្ងៃត្រង់១៥ដុល្លារ
ទី៨-ក្រុមហ៊ុនកាត់លុយរង្វាន់ទៀងទាត់តាមសមាមាត្រ
ទី៩-ក្រុមហ៊ុនត្រូវរំលាយកិច្ចសន្យាការងារខ្លី
ទី១០-ពេលកម្មករមិនបានមកធ្វើការនៅថ្ងៃអាទិត្យ ឬថ្ងៃបុណ្យមិនត្រូវកាត់លុយ
ទី១១-ពេលកម្មករធ្វើការថែមម៉ោងនៅថ្ងៃអាទិត្យ ឬថ្ងៃបុណ្យត្រូវគិតលុយគុណនឹង៣
ទី១២-ក្រុមហ៊ុនត្រូវណែនាំរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែកត្រូវប្រើពាក្យសំដីសមរម្យជាមួយកម្មករ
ទី១៣-ក្នុងអំឡុងពេលកម្មករធ្វើកូដកម្មមិនត្រូវកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s