ព្រៃវែង ៖ បុរសជាប្ដីម្នាក់ ត្រូវបាន កម្លាំងនគរបាល ស្រុកព្រះស្ដេច ខេត្ដព្រៃ វែង សហការជាមួយកម្លាំងនគរបាលខេត្ដ បន្ទាយមានជ័យ ឃាត់ខ្លួន នៅខេត្ដបន្ទាយ មានជ័យ ក្រោយពីជនសង្ស័យរូបនេះបាន សម្លាប់ប្រពន្ធរបស់ខ្លួន ជុំវិញរឿងប្រច័ណ្ឌ កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិស្នាយព្រឹម ឃុំសេនារាជ ឧត្ដម ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។
អធិការនគរបាល ស្រុកព្រះស្ដេច លោក ហ៊ីង ហាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា កម្លាំង សមត្ថកិច្ចរបស់លោក សហការជាមួយ កម្លាំងសមត្ថកិច្ច ខេត្ដបន្ទាយមានជ័យកាល ពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៣ បាន ស្រាវជ្រាវ ហើយឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ជា ទិត្យ អាយុ ៤៥ ឆ្នាំ នៅខេត្ដបន្ទាយមានជ័យ ក្រោយពីជន សង្ស័យរូបនេះ បានសម្លាប់ប្រពន្ធរបស់ខ្លួន ដោយទាញ ក្បាល បោកនឹងទ្វារស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ទាក់ទិនទៅនឹងស្ដ្រីជា ប្រពន្ធបានប្រច័ណ្ឌរូបនេះមានស្រីថ្មី ជា ហេតុធ្វើឱ្យជនសង្ស័យរូបនេះខឹង ហើយធ្វើ សកម្មភាពបែបនេះតែម្ដងទៅ ។
លោក ហ៊ីង ហាក់ បានបន្ដថា ជនរង គ្រោះឈ្មោះ ហ៊ឹម ចន្ថា អាយុ ៤៧ឆ្នាំ ដែល មានកូននៅក្នុងបន្ទុកគ្រួសារចំនួន ៣នាក់ បានស្លាប់ដោយសារតែប្ដី ចាប់ក្បាលបោក នឹងគ្រែ និងទ្វារផ្ទះ ។ ក្រោយពីមានករណី ឃាតកម្មលើប្រពន្ធរបស់ខ្លួនរួចមក កម្លាំង នគរបាលស្រុកព្រះស្ដេច បានបើកការស្រាវ ជ្រាវ ហើយឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យជាប្ដី ដែលបានរត់គេចខ្លួនទៅពួន សម្ងំនៅខេត្ដបន្ទាយមានជ័យ ។
អធិការនគរបាលរូបនេះ បានបញ្ជាក់ នៅព្រឹកថ្ងៃទី២២ ខែមេសា ថា កម្លាំង សមត្ថកិច្ចរបស់លោក បាន និងកំពុងរៀបចំ កសាងសំណុំរឿង បញ្ជូន ជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូង ខេត្ដព្រៃវែង ដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕