ប្រជាពលរដ្ឋខ្មែរ សម្តែងមោទនភាព ចំពោះវត្តមាន Khmer Translate នៅលើហ្គូហ្គល

សៅរ៍ ២០ មេសា, ២០១៣ ម៉ោង ១៨:៤១

ភ្នំពេញៈ បន្ទាប់ពីការបង្ហាញវត្តមានជាលើកដំបូង នៃការបកប្រែភាសាខ្មែរទៅជាបណ្តាភាសាផ្សេងរហូតជាង ៦០   ភាសា នៅលើគេហទំព័រហ្គូហ្គល (Google) ជាគេហទំព័ត៌ដ៏ល្បីនៅលើពិភពលោក ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន  បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ហើយចាត់ទុកថា នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរនៅលើឆាក  អន្តរជាតិ។

Google Translate ជាចំណុចពិសេសមួយ ក្នុងចំណោមចំណុចពិសេសៗជាច្រើនទៀត នៅក្នុងគេហទំព័រហ្គូហ្គល។   Google Translate អាចជួយឲ្យអ្នកសិក្សាស្រាវជ្រាវ និងអ្នកនិយមអានព័ត៌មាន Online មានភាពងាយស្រួលក្នុង បកប្រែពីភាសាផ្សេងៗមកជាភាសាជាតិរបស់ខ្លួន ដោយលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ Google ហើយ  ចុចទៅលើពាក្យ Translate (http://translate.google.com.kh/?hl=en&;tab=TT&authuser=0#yi/en/)។

នៅលើ Google Translate  នេះ មានភាសារហូតដល់ទៅ ៦៦ភាសា ក្នុងនោះភាសាខ្មែរ ជាភាសាលើកទី៦៦  ដែលទើបមានវត្តមានកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ហើយការបង្ហាញវត្តមាននេះ ស្ថិតនៅក្នុងដំណាក់  កាលសាកល្បងនៅឡើយ ពោលគឺមិនទាន់អាចប្រើប្រាស់ឲ្យបានត្រឹមត្រូវ ១០០ភាគរយនៅឡើយទេ តែវាជាជំ  ហានមួយដ៏ល្អប្រសើរសម្រាប់កម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកនាថ្ងៃទី២០ ខែមេសា ថា លោកគាំទ្រ និងសរសើរ ដល់ការខិតខំស្រាវជ្រាវរបស់ក្រុម  អ្នកបច្ចេកទេសខ្មែរ ហើយវាជាការប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាជំហានដំបូងក្តី។

តែទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ បានចាត់ទុក Khmer Google Translate គ្រាន់តែជាឧបករណ៍មួយ   សម្រួលដល់ការយល់ដឹងមួយកម្រិត មិនមែនជាក្បួនវិជ្ជានោះទេ។

ឆ្លើយទៅនឹងសំណួរថា តើ Khmer Google Translate អាចជួយពង្រីកវិសាលភាពភាសាខ្មែរ ឬជួយធ្វើឲ្យបណ្តាញ  ព័ត៌មានភាសាខ្មែរកាន់តែរីកដុះដាល ឬយ៉ាងណានោះ?

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «Internet មិនមែនជាបណ្តាញព័ត៌មានពិតមួយនោះទេ ហើយវាមិនមែនជា  ចំណេះគិតនោះទេ។ ចំណេះមាន៣ គឺចំណេះដឹង Knowledge ចំណេះធ្វើ Know how និងចំណេះគិត Cognitive  Knowledge។ Google Translate គ្រាន់តែជួយក្នុងចំណេះដឹងតែប៉ុណ្ណោះ»។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ

លោក ហ៊ី ចាន់ហាន អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ស៊ី អាយ ថេកណូឡូជី (CINet Technologies Co., Ltd)   បានថ្លែងថា លោកមានមោទនភាពយ៉ាងខ្លាំង ទោះបីជាការបកប្រែជាភាសាខ្មែរនៅក្នុងហ្គូហ្គល មិនទាន់បានត្រឹម   ត្រូវ១០០ភាគរយក្តី។

លោកបន្តថា នេះជាជោគជ័យយ៉ាងត្រចះត្រចង់មួយសម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ និងវាកំពុងតែធ្វើឲ្យមាន ភាពកាន់តែងាយស្រួលជាងមុនសម្រាប់អ្នកអភិវឌ្ឍន៍គេហទំព័រ ប្រព័ន្ធផ្សេងៗ និងអ្នកដែលនិយមប្រើសេវាកម្មនៅ  លើបណ្តាញអ៊ីនធើណេត។

លោកបញ្ជាក់ដូច្នេះ «ខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ គាំទ្រពេញចិត្ត និងសូមអរគុណ សម្រាប់ការខិតខំប្រឹង ប្រែងរបស់ក្រុមការងារខ្មែរយូនីកូដ ក្រុមការងារបកប្រែភាសារខ្មែរ និងក្រុមហ៊ុន Google ដែលបានបញ្ចូលភាសា ខ្មែរនៅក្នុង Google Translator យ៉ាងជោគជ័យ។ ខ្ញុំសង្ឃឹមថា ភាសារខ្មែរយើងនឹងកាន់តែមានការប្រើប្រាស់ទូ   លំទូលាយនៅលើគេហទំព័រអន្តរជាតិល្បីៗ ជាច្រើនទៀត»។

លោក ហ៊ី ចាន់ហាន

Google Translate មានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ភាសារ និង ការអានអត្ថបទផ្សេងៗ ជុំវិញពិភព  លោក និងជំរុញឲ្យនិស្សិត ក៏ដូចជាអ្នកចូលចិត្តស្រាវជ្រាវ ងាយស្រួលបកប្រែ ភាសាររបស់ខ្លួន។ នេះ បើតាម  លោក ជួន សុវណ្ណវាសនា អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនកូនខ្មែរIFix។

លោក ជួន សុវណ្ណវាសនា ថ្លែងដោយក្តីរពឹងទុកជាមុនថា « ទោះ Google Translate ពេលនេះ មិនទាន់ពេញ  លេញក៏ដោយ សង្ឃឹមថា ថ្ងៃខាងមុខ និស្សិតយើង នឹងមានការរីកចម្រើនកាន់តែខ្លាំង មានអត្តបទងាយៗ មើល    និងអានងាយយល់ និងធ្វើការបានលឿងជាងមុនទ្វេដង។ នេះជាតម្លៃមួយ ដែលនាំឲ្យបរទេសងាយស្រួល សិក្សា   ពីខ្មែរ និងមានភាពងាយស្រួល ក្នុងការបកប្រែព័ត៌មានពីខ្មែរ ពីប្រភព Website នានា របស់ខ្មែរ ម្យ៉ាងទៀតខ្មែរ  ជិតចូល Asean នៅ២០១៥  នេះហើយ ចឹងរឹតតែសំខាន់ ត្រូវតែប្រើ Google Translate ជាអ្នកជួយ។ Google  Translate ដើរតួយ៉ាងសំខាន់ផងដែរ»។

លោក សុវណ្ណវាសនា ក៏បានអំពាវនាវកុំឲ្យមានការបណ្តុះបង្អាប់ ឬតិះដៀលរិះគន់លក្ខណៈអវិជ្ជមាន ព្រោះ Goo  gle ទើបចេញកំណែ Alpha ដូច្នេះកំហុសនៅមានច្រើន។ ការបកប្រែស្វ័យប្រវត្តិវាមិនអាចត្រឹមត្រូវទាំងស្រុងនោះ ឡើយ ភាសាណាក៏គង់តែមានកំហុសដែរ។

លោក ជួន សុវណ្ណវាសនា អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនកូនខ្មែរIFix

ព្រះតេជគុណ ធឹង ចាន់ត្រា ព្រះចៅអធិការវត្តប៉ាឆាខេត្តក្រចេះ បានអំពាវនាវឲ្យមានដាក់បញ្ចូលពាក្យបាលីទៅក្នុង   Google Translate ផង ព្រោះវាបង្កភាពងាយស្រួលក្នុងការទាញមកប្រើប្រាស់ ពេលទាក់ទងជាមួយពាក្យក្នុងវិស័  យព្រះពុទ្ធសាសនា។

ព្រះតេជគុណ ធឹង ចាន់ត្រា បានសម្តែងនូវទឹកព្រះទ័យត្រេកអរ និងកោតសរសើរថា «ពិសេសត្រង់ថា យើងមិន  ចាំបាច់ប្រើវចនានុក្រមទេ ពេលខ្លះ អាចសួរ Khmer Google Traslate បាន គ្រាន់តែពាក្យនោះមិនបានអធិ   ប្បាយ»។

លោក គាម ស៊ីលូ និស្សិតបញ្ចប់ផ្នែកព័ត៌មានវិទ្យានៅមហាវិទ្យាល័យបៀលប្រាយ និងជាកំពុងបម្រើការងារនៅ  ក្នុងក្រុមឯកជនមួយក្នុងរាជធានីភ្នំពេញបានថ្លែងថា ដំណឹងវត្តមាន Khmer Google Translate ជាដំណឹងដ៏ល្អ   មួយ សម្រាប់ការសិក្សាស្រាវជ្រាវ។

លោកបន្តថា «ចំពោះ សិស្ស និស្សិត គាត់មានភាពងាយស្រួលក្នុងការសិក្សាស្រាយជ្រាយ គាត់អាចទទួលបាន  ដំណឹងថ្មីៗ ទាន់ពេលវេលាជុំវិញពិភពលោក»។

ពាក់ព័ន្ធទៅនឹងកំហុសបច្ចេកទេសមួយចំនួន ក្នុងកាបកប្រែនោះ លោក ស៊ីលូ បានបញ្ជាក់ថា«ជាធម្មតាទេ! ចំពោះ  ការអភិវឌ្ឈបច្ចេកវិទ្យា គឺមានជំហានរបស់វា វាមិនអាច Perfect ទេ នៅជំហានទី១។ បុន្តែខ្ញុំសង្ឈឹមថា វានឹងល្អ ជាងនេះនៅ Version ក្រោយ»។

លោក ឃី វ៉ាន់ណេត ប្រធានគ្រប់គ្រងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS សាខាខេត្តសៀមរាប បានប្រាប់  ឲ្យដឹងថា ការចេញនូវ Khmer Google Translate នេះ មិនធ្វើឲ្យប៉ះពាល់ដល់ការសិក្សាភាសាអង់គ្លេសរបស់  សិស្សនោះទេ ផ្ទុយទៅវិញ វាកាន់តែបង្កភាពងាយស្រួលដល់និស្សិតបង្កើនចំណេះដឹងរបស់ពួកគេ។

លោក វ៉ាន់ណេត បញ្ជាក់ថា «វាជួយយើងច្រើននៅក្នុងការបកប្រែ ហើយអ្វីដែលខ្ញុំមានមោទនភាពជាងនេះទៀត នោះ គឺការបង្ហាញវត្តមានអក្សរខ្មែរទៅកាន់សាកលលោកកាន់តែច្រើន។ Khmer Google Translate ក៏ជាចំណែ  ក នៃបច្ចេកវិទ្យាមួយសម្រាប់ បង្កភាពងាយស្រួល និងបង្កើនចំណេះដឹងរបស់ពួកគេដែរ»។

លោក វ៉ាន់ណេត ក៏ចង់ឲ្យ Khmer Google Translate Update នូវ Version របស់ខ្លួនបន្ថែមទៀត ពិសេសការ  បកប្រែជា Paragraph ព្រោះវានឹងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ភាសាខ្មែរត្រូវបានដាក់ក្នុង Google Translate ក្នុងចំណោមភាសា៦៥ផ្សេងទៀត កាលពីថ្ងៃទី១៩  ខែមេសា ម្សិលមិញ។ នៅក្នុងដំណាក់កាលសាកល្បងនេះ ការបកប្រែពីភាសាខ្មែរ ទៅភាសាអង់គ្លេស ក៏ដូចជាពី  ភាសាខ្មែរ ទៅភាសាផ្សេងៗទៀត នៅមានកំហុសបច្ចេកទេសជាច្រើន។

ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ នៅថ្ងៃទី២០ ខែមេសា វិស្វករប្រចាំក្រុមហ៊ុន Google បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន របស់ខ្លួននឹងបន្តការងារ ធ្វើកំណែទម្រង់ការបកប្រែភាសាខ្មែរ ឲ្យកាន់តែល្អប្រសើរថែមទៀត បន្ទាប់ពីក្រុមហ៊ុនបាន សាកល្បងដំណើររយៈពេលប៉ុន្មានថៃ្ងមកនេះ ត្រូវបានប្រជាជនខ្មែរអះអាងនៅមិនទាន់បកប្រែល្អឥតខ្ចោះ តាម ក្បួនខ្នាតវេយ្យាករណ៍ និងពាក្យពេជចន៍ឃ្លាឃ្លោង របស់ភាសាខ្មែរនោះទេ។

លោក Arne Mauser ជាវិស្វករប្រចាំក្រុមហ៊ុន Google ប្រចាំនៅរដ្ឋកាលីហ្វ័ញា សហរដ្ឋអាមេរិកបានថ្លែងឲ្យដឹង ថា លោកទទួលស្គាល់ថា មានបញ្ហាមួយចំនួនកើតឡើង ដោយសារការប្រែរបស់ភាសាខ្មែរ នៅមិនទាន់ពេញលេ ញ។

មូលហេតុពីរយ៉ាងត្រូវបានលោក វិស្វករជំនាញ Sowfware រូបនេះពន្យល់ថា មកពីខ្មែរគឺជាភាសាដែលមានបញ្ហា  ប្រឈមសម្រាប់ប្រព័ន្ធបកប្រែនោះគឺថា ពាក្យពេចន៍ច្រើនមិនទាន់ត្រូវបាន បញ្ជូលក្នុងប្រព័ន្ឋឲ្យបានពេញលេញ  ព្រោះទើបតែធ្វើការសាកល្បងប៉ុណ្ណោះ មួយវិញទៀតភាសានិយាយ ពិបាកក្នុងការបកប្រែជាងភាសាសសេរ។

លោកថា «មិនមានច្រើននៃទិន្នន័យជា ភាសាខ្មែរនៅលើបណ្តាញ និងពាក្យ មួយចំនួន មិនទាន់ត្រូវបញ្ជូល ព្រោះ នេះជាជំហានដំបូងរបស់យើង ។ យើងត្រូវការពេលវេលាក្នុងការកែលម្អប្រព័ន្ឋ និងធ្វើឲ្យការបកប្រែជាភាសាខ្មែរ  របស់យើងល្អប្រសើរជាងមុន »។ នេះបើយោងតាម លោក Mauser បន្ថែម ។

តំណាងក្រុមហ៊ុន Google រូបនេះបន្ថែមថា ភាសាខ្មែរជាភាសា មួយក្នុងចំណោម ៦៦ផ្សេងទៀត របស់ខ្លួនដែល អាចបកប្រែបាន នៅក្នុង Google Translate ។

ក្រុមហ៊ុន Google សូមស្វាគមន៍ការចូលខ្លួន របស់ភាសាខ្មែរមកកាន់ Google Translate ដើម្បីឲ្យពិភពលោក  បានស្គាល់កាន់ច្រើនពីប្រទេសមួយនេះ និងងាយស្រួលក្នុងការបកប្រែ។ ហើយថា ភាពចន្លោះប្រហោងក្នុងការបក ប្រែ មិនមែនតែភាសាខ្មែរនោះទេ ក៏មានភាសាផ្សេងទៀតដែរ ព្រោះនេះជាដំណាក់ការដំបូង ក្នុងការចងក្រងភាសា ខ្មែរ ដែលសំបូរទៅដោយពាក្យពេចន៍ ច្រើនក្នុងទិន្នន័យរបស់យើង។ តែក្រុមហ៊ុននឹងធ្វើការសន្យាធ្វើយ៉ាងណា ឲ្យ ការបកប្រែស្ថិតនៅក្នុងដំណើរ អាព្យាក្រិតទទួលយកបាននាពេលអនាគត៕

ដោយៈ វ៉ាន់ សារាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s