កំពុងដើរ តាមផ្លូវ ត្រូវម៉ូតូបុក ដួលសន្លប់

Saturday, 20 April 2013 15:54 ដោយ៖ ដើមអម្ពិល : (DAP) : ID-011
E-mail Print PDF

ភ្នំពេញ  ៖ បុរសម្នាក់ បានរងរបួសធ្ងន់ រហូតដល់សន្លប់បាត់ស្មារតី នៅនឹងកន្លែង កើតហេតុ បន្ទាប់ពីមានម៉ូតូមួយគ្រឿង បាន បុកទាំងកំរោល ខណៈដែលជនរងគ្រោះ កំពុងដើរកាលពីវេលាម៉ោង១២និង០៥នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅទល់មុខខ្លោងទ្វារ បុរីសែនមនោរម្យ ភូមិអូរដឹម សង្កាត់កន្ទោក ខណ្ឌពោធិ៍សែន ជ័យ ។

សាក្សីដែលបានឃើញ គ្រោះថ្នាក់ចរាចរ នេះ បានឱ្យដឹងថា មុនពេលកើតហេតុ គេ ឃើញមានម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ស៊េរី២០០៩ ពាក់ស្លាក លេខភ្នំពេញ 1A-3166 បើកដោយបុរសម្នាក់ ក្នុងល្បឿន យ៉ាងលឿន ពីលិចទៅកើត លុះដល់ចំណុច កើតហេតុ ក៏ជ្រុលបុកជនរងគ្រោះ កំពុងតែ ដើរតាមផ្លូវ បណ្ដាលឱ្យសន្លប់នៅនឹងកន្លែង កើតហេតុ ។
បើតាមសាក្សី ក្រោយកើតហេតុ អ្នក បើកម៉ូតូបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះដែលរងរបួសធ្ងន់ឈ្មោះឡេង អឿន  អាយុ១៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ យីងដុង ស្ថិតនៅកន្លែង កើត ហេតុ ហើយ មានស្រុកកំណើត នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ដកំពត។

បើតាមសមត្ថកិច្ចក្រោយកើតហេតុ ជន រងគ្រោះ ត្រូវបានក្រុមសង្គ្រោះនិងរថយន្ដ សង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ នៃកង ពលតូចលេខ៧០ ជួយដឹកបញ្ជូនភ្លាមៗទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s