ពេជ្រ អាវីហ្សា ក្តៅស្លឹកត្រចៀកតូង ពេលឮគេនិយាយថា ​មានអ្នកឧបត្ថម្ភ បើកជំនួញ

ពេជ្រ អាវីហ្សា ក្តៅស្លឹកត្រចៀកតូង ពេលឮគេនិយាយថា ​មានអ្នកឧបត្ថម្ភ បើកជំនួញ

ភ្នំពេញៈ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា តារាសម្តែងស្រីសម្បុរសប្រៀបដូចជា បណ្តូលចេក
កញ្ញា ពេជ្រ អាវីហ្សា កំពុង តែត្រៀម ធ្វើជាថៅកែស្រី ដោយបើកមុខជំនួញ ចាយទុន ប្រមាណ
ជាជិត ១០ម៉ឺនដុល្លារដោយមានបុរស កំពូលស្នេហ៍ ជា អ្នកចាំជួយ ទំនុកបម្រុងនោះ ពេជ្រ អាវី-
ហ្សា បានបញ្ចេញ ប្រតិកម្មភ្លាមៗ ដោយច្រានចោល ព័ត៌មានទាំងអស់នេះ ថា មិន មែនជាការ
ពិតនោះទេ ហើយនាងក៏គ្មាន គម្រោងបើកជំនួញ ដូចការលើក ឡើងនោះដែរ។

តារាស្រីរូបស្រស់ដែលកំពុងតែមានឈ្មោះបោះសំឡេងគួរសមមួយរូប នៅក្នុងវិស័យជាតារា
សម្តែង កញ្ញា ពេជ្រ អាវីហ្សា បាន ប្រាប់ LookingTODAY ឲ្យដឹង កាលពីពេលថ្មីៗកន្លង ទៅ
នេះថា នាងមានការហួសចិត្ត នឹងព័ត៌មានដែលលេចឡើង បោកបក់មកលើជីវិតឯកជនរបស់
នាងខ្លាំងណាស់ ព្រោះថាវាប៉ះពាល់ដល់ កិត្តិយសរបស់នាង និងគ្រួសារទាំងអស់ ដែល នាង
មិនបានដឹងខ្លួន ដោយសារតែមាន អ្នកចាំបង្កាច់បង្ខូច កេរ្តិ៍ឈ្មោះបែបនេះ។

តារាស្រី ពេជ្រ អាវីហ្សា បានសម្តែង ការភ្ញាក់ផ្អើលប្រាប់ឲ្យដឹងថា ” ខ្ញុំពិតជាមានការភ្ញាក់ផ្អើល
ខ្លាំងណាស់ ហើយ ខ្ញុំពិតជា មិនដឹងទេ ថាព័ត៌មាននេះលេចឮពីណាមក.. ព្រោះថាខ្ញុំមិនបាន
និយាយអ្វី ពាក់ព័ន្ធនឹងរឿងរកស៊ី បើកជំនួញអ្វីឡើយ នេះ មិនមែនជាលើកទី១ទេ ដែលមាន
គេសួរខ្ញុំ ពីរឿងនេះ ហើយខ្ញុំសូមឆ្លើយបញ្ជាក់ ការពិតចេញពីមាត់ខ្ញុំថា គ្រប់រឿង ជាចចាម
អារ៉ាម គឺមិនមែនជាការ ពិតនោះទេ “។

តារាស្រីដែលជារឿយៗឧស្សាហ៍ បញ្ចេញរូបភាពស្និទ្ធស្នាល ជាមួយលោក អេនឌី រូបនេះបាន
ប្រាប់ឲ្យ ដឹងទៀតថា នាង មិន សប្បាយចិត្តទេ នៅពេលដែលនាង ត្រូវបានព្យុះរឿងអាស្រូវ
បោកមក ប៉ះខ្លួននាងបែបនេះ ។ ពេជ្រ អាវីហ្សា និយាយ ថា នាងមានភាពហ៊ឺហារ បានមក
ពីនេះពីនោះជាដើម ហើយ ប្រសិនបើនាងមានបើកជំនួញមែននោះ នាងនឹងហៅអ្នកកាសែត
ទៅថតដោយផ្ទាល់ នៅទីនោះ តែម្តងព្រោះថាកន្លងមកនាងធ្លាប់ ផ្តល់បទសម្ភាសន៍ ជាមួយ
អ្នកសារព័ត៌មាន មួយចំនួន ។  នាងនិយាយថា ប្រាប់បែបនេះតែយកទៅសរសេរបែបនោះ
បំផ្លើសពាក្យសំដីរបស់នាង ទាំងស្រុង ដូច្នេះតទៅទៀត នាងនឹងលែងនិយាយមុនហើយ ចាំ
មានលទ្ធផលចាំប្រាប់តែម្តង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s