កែវ វាសនា ជាប់​ងារ​​តារា​ល្បី ញ៉ែ​ស្រី​មិន​រើស​មុខ និង​ធ្លាយ​រឿង​សង្សារ​ទាត់​ចោល

ភ្នំពេញៈ ស្របពេលដែលតារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា កំពុង
មានការធ្លាក់ចុះ ផ្នែកប្រជាប្រិយភាព ក្នុងការប្រគំតន្ត្រីលក់សំបុត្រ នៅតាមបណ្តាលខេត្តនានា
ហើយពេលនេះក៏លេចឮព័ត៌មានថា លោកជាតារាប្រុសមួយរូប ដែលពូកែញ៉ែស្រី មិនរើសមុខ
គ្រប់ខេត្តឲ្យតែលោក ទៅសម្តែងនៅខេត្តគឺ ញ៉ែស្រីខេត្តនោះតែម្ដង។

តារាចម្រៀងប្រុសលោក កែវវាសនាដែលធ្លាប់តែមានប្រជាប្រិយភាព លេចធ្លោតែក្នុងមួយរយៈ
ពេលចុងក្រោយនេះ ហាក់ដូចជាធ្លាក់កូដ បើប្រៀបធៀបនឹងតារាថ្មីថ្មោង គឺតារាចម្រៀងរូបនេះ
មានតែឈ្មោះ និងបទចម្រៀងដែលស្តាប់ទៅថប់ៗ ហើយជារឿយៗគេមិនដែលធ្លាប់បានឃើញ យុវវ័យជ្រើសយកបទចម្រៀងរបស់លោក មកធ្វើការប្រលងនោះទេ ព្រោះបើច្រៀងទៅពួកគេ
ខ្លាចធ្លាក់ ដោយស្វ័យប្រវត្តិ។

ខណៈដែលតារាចម្រៀងរូបនេះ កំពុងតែវិលមុខនិងរឿងធ្លាក់ប្រជាប្រិយភាពនោះ ស្រាប់តែពេល
នេះក៏លេចឮព័ត៌មានថា លោកក៏កំពុងតែត្រូវសង្សារបណ្តូលចិត្ត ទាត់ចោលដោយសារតែចិត្តសាវ៉ា
ញ៉ែស្រីមិនរើសមុខនេះឯង។ មិនតែប៉ុណ្ណោះក្រុមការងារស្ទាវ តែងតែទាក់ទងនារីរូបស្រស់ក្មេងៗ
ស្អាតៗ ឲ្យទៅជួបលោកកែវ វាសនា ដើម្បីផ្តល់ឱកាសឲ្យលោក បានចំណាយពេលប្រលោមស្នេហ៍
ទៅតាមទំនងចិត្ត។

អ្នកដែលធ្លាប់បានស្គាល់ និងដឹងពីរឿងរបស់តារាចម្រៀង លោក កែវ វាសនា បានលាន់ម៉ាត់ ដាក់
រហ័សនាមឲ្យលោកថា ជាតារាចម្រៀងល្បី ពូកែញ៉ែស្រីមិនរើសមុខ ហើយមិនតែប៉ុណ្ណោះ តារារូប
នេះក៏និយមចូលចិត្ត ដើរលេងចូលក្លឹប ប៉ាវមិត្តភក្តិផឹកស៊ីញ៉ែញ៉ង់ជាមួយ មនុស្សស្រីតាមតែចិត្តនឹក
ឃើញ។

ពាក់ព័ន្ធនិងព័ត៌មាននេះដែល Looking TODAY បានព្យាយាមទាក់ទង ទៅតារាចម្រៀងប្រុស លោក
កែវ វាសនា ជាច្រើនលើកច្រើនសារ តែលោកមិនទទួលទូរស័ព្ទ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s