សាស្រ្តាចារ្យ និស្សិតកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងវិទ្យាសាស្រ្ត ជាមួយសាស្រ្តាចារ្យ និស្សិតថៃ

Saturday, 16 February 2013 21:21 ដោយ៖ ដើមអម្ពិល (DAP)-ID: 009
E-mail Print PDF

បាតដំបង៖ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំ ដំណើរទស្សនកិច្ចសិក្សា សម្រាប់សាស្រ្តាចារ្យ និងនិស្សិត ជំនាញសិល្បៈ កែច្នៃអាហារ គណនេយ្យ និងធនាគារ និងហិរញ្ញវត្ថុចំនួន៤៥នាក់ ទៅកាន់ប្រទេសថៃ ពីថ្ងៃទី១៤ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៣ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ UbonRatchathani (UBU) របស់ ប្រទេសថៃ។

លោកស្រី សៀងឯម ទទឹម សាកលវិទ្យាធិការរង និងជាអ្នកដឹកនាំកម្មវិធីទស្សនកិច្ចនេះ បានឲ្យដឹងថា និស្សិត សាកលវិទ្យាល័យបាត់ដំបង បានចូលរួមសំដែងរបាំបុរាណ ដែលជាមរតកវប្បធម៌ខែ្មរដ៏មានតម្លៃ ដោយទទួល បាននូវការគាំទ្រ និងកោតសរសើរពីទស្សនិកជនដ៏សន្ធឹកសន្ធាប់។

សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យទាំងពីរ ក៏បានរៀបចំការអនុវត្តជាក់ស្តែងរួមគ្នា និងសិក្ខាសាលា ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការសិក្សាផ្នែកវិទ្យាសាស្រ្ត ជាពិសេសលើជំនាញ កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម និងសេវាកម្មគាំទ្រដូចជា មីក្រូហិរញ្ញវត្ថុ និងធនាគារ។

កញ្ញា ឈួន ស្រីនាង ជានិស្សិតឆ្នាំទី៣ជំនាញកែច្នៃអាហារ និងជាតំណាងនិស្សិតទាំង៤០រូប បានបង្ហាញពីអារម្ម ណ៍សប្បាយរីករាយ ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សានេះ ដោយហេតុថា កញ្ញា និងនិស្សិតដទៀត បាន យល់ដឹង និងរៀនសូត្របានយ៉ាងច្រើនពីប្រទេសជិតខាង និងបានកសាងមិត្តភាព ជាមួយមិត្តភក្តិជានិស្សិតសា កលវិទ្យាល័យ UbonRatchathani។ កញ្ញាសន្យាថា នឹងយកចំណេះដឹង ដែលខ្លួនទទួលបាន ដើម្បីចូលរួម ចំណែកអភិវឌ្ឍវិស័យកកសិ-ឧស្សាកម្មនៅកម្ពុជា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s