អគ្គិភ័យកំពុង ឆេះផ្ទះ ប្រជាពលរដ្ឋ នៅក្រុង ប៉ោយប៉ែត

Friday, 15 February 2013 12:00 ដោយ៖ ដើមអម្ពិល-ID-007
E-mail Print PDF

បន្ទាយមានជ័យ៖ អគ្គិភ័យដ៏ សន្ធោសន្ធៅមួយ បាននិងកំពុងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ នៅកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោងប្រហែល ១១៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ខណៈកម្លាំង សមត្ថកិច្ច រួមមាននគរបាល អាវុធហត្ថ និងអាជ្ញាធរ កំពុងជួយ អន្តរាគមន៍។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យរហូតមកដល់ ម៉ោងប្រហែល១២ថ្ងៃត្រង់នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងហើយ ហើយកំពុងឆាបឆេះបន្តទៀត។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមាន អគ្គិភ័យនេះទេ ខណៈសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ តាមរយៈបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅ ជួយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតកន្លែងកើតហេតុ បាននិងកំពុងជញ្ជូន ឥវ៉ាន់របស់ពួកគេ ខ្លាចភ្លើងឆេះដល់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s