យកគូទរបស់នារីស្រស់ស្អាត៤នាក់ មកធ្វើស្គរប្រគំជាបទភ្លេង

ព្រហស្បតិ៍ ១៤ កុម្ភៈ, ២០១៣ ម៉ោង ១៥:៤៥

ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញ នូវការប្រគំភ្លេងលើឆាកជាតិ និងអន្តរជាតិជាច្រើន ហើយក៏ប្រហែលជាបានទស្សនានូវ ការប្រគំភ្លេងប្លែកៗជាច្រើនរួចមកហើយ ក៏ប៉ុន្ដែថ្ងៃនេះ ខ្មែរឡូតបានលើកយកនូវការប្រគំភ្លេង ដ៏ចម្លែកប្លែកមួយ មកជូនប្រិយមិត្តទស្សនាកំសាន្ដ។

តន្រ្ដីករ Jorge Perez Gonzalez បានប្រើប្រាស់នូវគូទរបស់នារីបួននាក់ មកធ្វើជាឧបករណ៍ភ្លេង។ កំប៉េះគូទរបស់នាងៗទាំងបួន បានយកមកលេងជំនួសស្គរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលនៅក្នុងវីដេអូនេះ គឺជាសមាជីកក្រុមភ្លេងរបស់ ជនជាតិអេស្ប៉ាញ ហើយក្រុមមួយនោះមានឈ្មោះថា Patax។ លោក Gonzalez បានទះកំប៉េះគូទរបស់ស្រ្ដីទាំងបួន បង្កើតបានជាចម្រៀងមួយបទ។ ស្រ្ដីទាំងបួននាក់នោះបាន ទយគូទរបស់ពួកគេមកឲ្យលោក Gonzalez តែពួកគេមិនបានបង្ហាញមុខនោះទេ។ ក្នុងរយៈពេលមួយសប្ដាហ៍វីដេអូ ប្រគំតម្រ្ដីរបស់លោក Gonzalez ទទួលបានការទស្សនា ជាង ៤៤លានដង។

យ៉ាងណាមិញ យោងតាមការសង្កេតមើល របស់ខ្មែរឡូតបានឲ្យដឹងថា កំប៉េះគូទរបស់នាងៗទាំងបួននោះគឺ ផ្ដល់នូវសម្លេងដូចៗគ្នាទាំងអស់ តើហេតុអ្វីបានជាចំបាច់ រៀបចំដល់ទៅបួនគូ? សូមប្រិយមិត្តទស្សនាវីដេអូ និងជួយផ្ដល់នូវមតិ ខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s