សមាជិកក្រុមចម្រៀងស្រី AKB48 កោរសក់ បន្ទាប់ពីលិចធ្លាយរឿងលើគ្រែ

អង្គារ ០៥ កុម្ភៈ, ២០១៣ ម៉ោង ១៤:២០

កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី របស់ប្រទេសជប៉ុន ដែលជាសមាជិកនៅក្នុងក្រុមចម្រៀងស្រី AKB48 បានធ្វើការកោរសក់ និងធ្វើការបកស្រាយទាំងទឹកភ្នែក នៅលើវេបសាយ Youtube បន្ទាប់ពីបានចំនាយពេលពេញមួយយប់ នៅជាមួយបុរសម្នាក់។

កញ្ញា Minami មានអាយុ ២០ឆ្នាំ ដែលជាសមាជិក ក្នុងក្រុមចម្រៀងស្រី AKB48 បានបង្ហាញរូបភាព ដ៏គ្រោតគ្រាតរបស់នាង នៅលើទំព័រកាសែតរបស់ជប៉ុន ក៏ដូចជាតាមបណ្តាញ Twitter ផងដែរ កាលពីថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ ដែលនាងបានធ្វើខុសវិន័យ របស់ក្រុម ពោលគឺមិនអនុញ្ញាតឲ្យមានការណាត់ជួប ឬដើរលេងជាមួយនរណាម្នាក់ឡើយ។ កញ្ញា Minami បាននិយាយទាំងយំខ្សឹបខ្សួលថា នាងបានសម្រេចចិត្តកោរសក់ ព្រោះនាងពិតជាមានការសោកស្តាយណាស់ នៅពេលទស្សនាវដ្តី បានចុះផ្សាយពីរឿងនាង រួមរ័ក្សជាមួយបុរសម្នាក់ មានឈ្មោះថា Alan ដែលជាសមាជិកក្រុមរាំ នៅក្នុងប្រទេសជប៉ុន។

ក្នុងនោះដែរ នាងបានធ្វើការសូមអភ័យទោស តាមរយៈវេបសាយ Youtube ផងដែរ ហើយមានមនុស្សចូលមើលច្រើនជាង ៣លានដងឯណោះ ក្នុងនោះនាងបាននិយាយថា នាងពិតជាសូមទោស រាល់ទង្វើដែលនាងបានធ្វើពិតមែន ប៉ុន្តែនាងគឺពិតជាមិនចង់ ចាកចេញពីក្រុម AKB48 នេះទេ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុ គឺគេបានឃើញ Minami ចាកចេញពី ផ្ទះរបស់ Alan ដែលជាសមាជិកក្រុមរាំមួយ ក្នុងប្រទេសជប៉ុន។

ទោះបីជាយ៉ាងនេះក៏ដោយ កញ្ញា Minami នៅតែមិនចង់ចាកចេញពីក្រុម AKB48 នេះ ដោយបាននិយាយថា នាងសូមទោសអស់ពីដួងចិត្ត ចំពោះកំហុសដែលនាងបានសាង ហើយនាងគឺពិតជាមិនចង់ចាកចេញពីក្រុងចម្រៀងមួយនេះទេ។

ដោយ ៖ Bi

ខ្មែរឡូត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s