ផលិតកម្ម​ធំ​៣ ឈរ​នៅ​ទីតាំង​ផ្សេង​គ្នា​​ ក្នុងព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតនកោដ្ឋ Trackback

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកម្សាន្ត ដោយ prak.chanseyha កាលពី 3 days ago 11 Comments

តារា ​ចម្រៀង​ល្បី​ៗ​របស់​ផលិតកម្ម​ធំ​ៗ៣នៅ​ក្នុង​ប្រទេស​កម្ពុជា​ គេ​បាន​ឃើញ​​ចែក​ទីតាំង​គ្នា​ឈ​ជើង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​ សព ព្រះ​បរម​កោដ្ឋ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រឹក​មិញ​នេះ។

ពួក​គេ​ ទាំង​នោះ មាន​​តារា​ចម្រៀង​ល្បីៗ​របស់​ផលិតកម្ម​ Town ដែល​ដឹក​នាំ​ដោយ​លោក ករុណា ពេជ្រ ឈរ​នៅ​ម្ដុំ​វិមាន​ឯករាជ្យ។ ដោយ​ឡែក​ក្រុម​តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​វិញ​បាន​បោះ​ទីតាំង​ឈ​ របស់​ខ្លួន​នៅ​មុខ​វត្ត​ឧណ្ណាលោម។ រី​ឯ​ក្រុម​តារា​ចម្រៀង​ល្បី​ៗ​របស់​ផលិតកម្ម​សាន់ដេ​ឯណោះ​វិញ​ មក​ឈរ​នៅ​ទីតាំង​ក្បែរ​នាគ​បាញ់​ទឹក​ម្ដុំ​សួន​ច្បារ​វិមាន​ឯករាជ្យ។

សិល្បករ ​សិល្ប​ការិនី​ដែល​បាន​ចូល​រួម​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​បាន​ក្រោក​តាំង​ពី​ព្រលឹម​ ពោល​គឺ ​ប្រហែល​វេលា​ម៉ោង​ ៥ ​ព្រឹក​ដើម្បី​មក​ចូលរួម​ពិធី​ដង្ហែ​ព្រះ​បរម​កោដិ​សម្ដេច​តា។ ​មូលហេតុ​ដែល​ពួកគេ​ក្រោក​ពី​ព្រឹក​បែប​នេះ​គឺ​ដោយសារ​តែ​ ផ្លូវ​មួយ​ចំនួន​ឆ្ពោះ​មក​កន្លែង​ដង្ហែ​ពិធី​ត្រូវ​បាន​បិទ ​ដូច្នេះ​ភ័យ​ខ្លាច​មក​​មិន​ទាន់​ការ​ប្រារព្ធ​ពិធី។ ​​ក្រុម​សិល្បករ​បន្ថែម​ថា ​បើ​ទោះ​ជា​ពួកគេ​ក្រោក​ពី​ព្រលឹម​យ៉ាង​ណា​ក៏​មិន​អាច​យក​យានជំនិះ​ចូល​បាន​ ដែរ ដូចនេះ​តម្រូវ​ឲ្យ​ពួកគេ​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​​ពី​មហាវិថី​ ព្រះមុនីវង្ស​មក​ទីតាំង​របស់​ពួកគេ​ត្រូវ​ឈរ​ជើង។ ​

នៅ ​ព្រឹក​មិញ​នេះ ​បើ​ទោះ​អាកាសធាតុ​​មាន​សភាព​រាង​ក្ដៅ​បន្តិច​ក៏​ដោយ ​ក៏​​​ក្រុម​សិល្បករ​នៅ​ចូលរួម​ពិធី​ដង្ហែ​ក្បួន​រហូត​ចប់ចុងចប់ដើម។​ គ្រប់​​សិល្បករ​សិល្ប​ការិនី​​​ដែល​បាន​ចូល​រួម​ទាំង​អស់​​មាន​ទឹក​មុខ​ ស្រងូតស្រងាត់​ មិន​ខុស​ពី​ប្រជាជន​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​នេះ​ទេ។ ​

ក្រៅ ​ពី​ផលិតកម្ម​ធំៗ​ទាំង​បី​ខាង​លើ​ ក៏​មាន​វត្តមាន​​ក្រុម​សិល្បករ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​​បាន​ចូលរួម​ក្នុង​ ព្រះ​រាជពិធី​នេះ​តួយ៉ាង​ដូចជា ​​សមាគមសិល្បករ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក​ សុះ​ ម៉ាច ​​បាន​​នាំ​គ្នា​​​ឈរ​​ជើង​ម្ដុំ​រមណីយដ្ឋាន​វត្ត​ភ្នំ​ជា​ដើម។

សកម្មភាព ​នេះ​​​​បាន​បង្ហាញ​ឲ្យ​ឃើញ​​ពី​ ​ការ​ស្ដាយ​ស្រណោះ​អាឡោះអាល័យ ​និង​ការ​​ស្រលាញ់​ដឹង​គុណ​ដ៏​​ជ្រាលជ្រៅ​ឥត​ឧបមា​ដល់​អង្គ​ព្រះ​មហាក្សត្រ​ ពី​សំណាក់​សិល្បករ ​សិល្បការិនី​ខ្មែរ​​ដែល​ជា​កូន​ចៅ​ ចៅ​ទួត​របស់​ព្រះ​អង្គ៕

អត្ថបទ៖ អ៊ឹង សូឡា & ខុត សីហា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s