តារា​​ល្បី​សាន់ដេបី​ដួង​​ ថ្លែង​ពី​រឿង​អត់​ឱកាស​ជួប​សម្ដេច​តា Trackback

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកម្សាន្ត ដោយ ingsola កាលពី 2 days ago 11 Comments

ក្នុង ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះ​រតន​កោដ្ឋ​សម្ដេច​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​សម្ដេច​នរោត្ដម​ សីហនុ ​ព្រឹក​ម្សិល​មិញ​​នេះ​ តារា​ចម្រៀង​​ល្បី​ឈ្មោះ​មក​ពី​ផលិតកម្ម​សាន់ដេ​បី​ដួង​សម្ដែង​ការ​សោក​ ស្ដាយ​ដែល​ពួកគេ​មិន​ធ្លាប់​ច្រៀង​ថ្វាយ​អង្គ​សម្ដេច​តា​កាល​ទ្រង់​មិន​ទាន់ ​ចូលព្រះ​ទិវង្គត។

តាម​ពិត​ទៅ មានតារា​ល្បី​ៗ​តិច​នាក់​ណាស់​​ដែលធ្លាប់​បាន​ឱកាស​ច្រៀង និង​​សម្ដែង​​ថ្វាយ​សម្តេច​តា ទត ប៉ុន្តែ​ក្រៅ​ពី​នេះ គឺ​គ្មាន​ទេ។ អ្នក​ដែល​មិន​ធ្លាប់​មាន​ឱកាស​នេះ សល់​ត្រឹម​សោក​ស្តាយ​គ្រប់​គ្នា ក្រោយ​ព្រះអង្គ​យាងចូល​ព្រះ​ទិវង្គត​ទៅ ខណៈ​ទ្រង់​គឺ​ជា​ក្សត្រ​ដ៏​ឆ្នើម​មួយ​ព្រះ​អង្គ។

តារា​ចម្រៀង ឆាយ វិរៈយុទ្ធ កញ្ញា សុខ ពិសី និង​អ្នក​នាង សុខ ស្រីនាង ស្ថិត​ក្នុង​ចំណោម​អ្នក​សោក​ស្តាយ​ចំពោះ​មិន​ដែល​មាន​ឱកាស​សម្តែង​ ថ្វាយទ្រង់​ទត។

សុខ ពិសី និង សុខ ស្រី​នាង សំពះ​ថ្វាយ​ព្រះបរមសព​សម្ដេច​តា​ពេល​ដង្ហែ​មក​ដល់

លោក ឆាយ វិរៈ​យុទ្ធ តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​នេះ​បាន​និយាយ​ថា”តាំង​ពី​យូរ​ហើយ ខ្ញុំ​តែង​នឹក​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​នឹង​បាន​ចូល​ទៅ​ច្រៀង​ថ្វាយ​ព្រះអង្គ​ នៅ​ក្នុង​ព្រះ​ព្រះបរមរាជវាំងទត​ តែ​មិន​នឹក​ស្មាន​ថា​ព្រះអង្គ​ចូល​ទិវង្គត​ដូច្នេះ​សោះ។ ខ្ញុំ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ទេ គឺ​សោក​ស្ដាយ​រក​អ្វី​និយាយ​មិន​ចេញ​​ទេ”។

ម្ចាស់​បទ ​”សង្សារ​លួច​លាក់” រូប​នេះ​ បាន​បន្ត​ទៀត​ថា​ ក្រៅ​តែ​ពី​ការ​សោក​ស្ដាយ​ដោយ​មិន​ធ្លាប់​ច្រៀង​ថ្វាយ​ជូន​ព្រះ​មហា​ វីរក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ លោក​តែង​ចូល​ចិត្ត​ស្ដាប់​ស្នាព្រះហស្ត ជា​ព្រះ​រាជ​និពន្ធ​របស់​ព្រះ​អង្គ ជា​ពិសេស​បទ”លា​ហើយ​កម្ពុជា” ដែល​ជា​ស្នាព្រះហស្ត​របស់​ទ្រង់។

ដោយ​ ឡែក​កញ្ញា សុខ ពិសី បាន​និយាយ​ថា​​ សិល្បករ​មួយ​ចំនួន​ដែល​ធ្លាប់​ច្រៀង​ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ពិត​ជា​មាន​សំណាង​ដោយ​ទទួល​បាន​ការ​សន្ដោស​ប្រណី​ពី​ទ្រង់។

តារា​ទើប​ វិល​ចូល​សិល្បៈ​ឡើង​វិញ​ រូប​នេះ​បញ្ជាក់​ថា “មិន​ថា​តែ​ខ្ញុំ​ទេ​ ដែល​សោកស្ដាយ​នោះ ខ្ញុំ​គិត​ថា​ មាន​សិល្បករ​យើង​ដទៃ​ច្រើន​ទៀត​ចង់​ច្រៀង​ថ្វាយ​ទ្រង់ តែ​មិន​បាន​ច្រៀង ហើយ​ក៏​មិន​នឹក​ស្មាន​ថា​ទ្រង់​ចូល​ទិវង្គត​បែប​នេះ​ទេ”។

ដោយ​ឡែក​ អ្នក​នាង​ សុខ ស្រី​នាង​ វិញ​ថា​អះអាង​ថា ​នាង​ធ្លាប់​គិត​រហូត​ដល់​ស្រមៃ​ឃើញ​បាន​ទៅ​ច្រៀង​ថ្វាយ​ដល់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ទៀត​ផង​ តែ​ភ្ញាក់​ឡើង​វិញ​ ទើប​ដឹង​ថា គ្រាន់​តែ​ការ​សុបិន។

អ្នក​នាង សុខ ស្រី​នាង បាន​បន្ត​ទៀត​ថា ​”ស្នាដៃ​សិល្បៈ​របស់​ទ្រង់​ ធ្វើ​ឱ្យ​ខ្ញុំ​កោត​សរសើរ​ជា​ខ្លាំង​ ហើយ​គិត​ថា​ ថ្ងៃ​ណា​មួយ​នឹង​បាន​ចូល​ព្រះបរមរាជវាំង​ដើម្បី​ច្រៀង​ថ្វាយ​ព្រះ​អង្គ។ តែ​អ្វីៗ​មិន​ដូច្នោះ​ទេ​ព្រោះ​ទ្រង់​យាងចូល​ទិវង្គត​ទៅ​ហើយ “។

ក្រុម ​តារា​ចម្រៀង​ទាំង​អស់​របស់​សាន់ដេ​នៅ​ព្រឹក​​ម្សិល​មិញ​នេះ​បាន​ចូល​រួម​ ដង្ហែ​ព្រះ​បរម​សព ព្រះ​បរម​កោដ្ឋ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ។ ជាមួយ​គ្នា​នោះ ក៏​មាន​ផលិតកម្មផ្សេង​ទៀត ដូច​ជា ថោន និង​ហង្សមាស​ជា​ដើម ក៏​បាន​ចូល​រួម​នា​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ៕

លោក ឆាយ វិរៈយុទ្ធ ពេល​ផ្ដល់​បទ​សម្ភាសន៍​ម្សិលមិញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s