កក្រើក ៖ ក្មេងប្រុសវ័យ ១៣ ឆ្នាំ រស់នៅជាមួយប្រភេទពស់ថ្លាន់ ទំហំយក្ស របស់ពិភពលោក

ព័ត៌មានអន្តរជាតិ   ៖ ​ ក្រុមគ្រួសារជនជាតិចិនមួយ មានភាពស្រឡាំងកាំងជាខ្លាំង បន្ទាប់ពី
បានសំរេចចិត្តអោយប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោក រស់នៅជាមួយនឹងកូនប្រុសតូច
វ័យ ១៣ ឆ្នាំរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា  ក្មេងប្រុសតូចវ័យ    ១៣ ឆ្នាំរូបនោះមានឈ្មោះថា Azhe Liu មកពីខេត្ត
Guangdong ប្រទេសចិន ហើយបើនិយាយពីប្រភេទពស់ថ្លាន់យក្សរបស់ពិភពលោកមួយក្បា
លនោះវិញ មានប្រវែងដល់ទៅ ១៥​ ហ្វឺតឯណោះ។

កាលដើមឡើយ  កាល Azhe មានវ័យទើបតែបាន ៦ ឆ្នាំ ឪពុករបស់គេក៏បានយកពងពស់មួ
យក្បាលនេះមកផ្ទះ   ដែលក្រោយមកទៀត វាក៏បានញាស់ចេញតែម្តង ។ ហើយអ្វីដែលនឹក
ស្មានមិនដល់នោះគឺថា ជំនួសអោយភាពភ័យខ្លាចនៃសត្វពស់ដូចទៅនឹងក្មេងដទៃAzhe បែរ
ជាចូលចិត្តប្រឡែងលេង   និងនៅជាមួយវាទៅវិញ  ខណៈពេលដែលពស់មួយក្បាលនោះក៏
មិនធ្វើទុក្ខទោម្នេញដល់ Azhe វិញដែរ។

គួររំឭកផងដែរថា   មកទល់នឹងពេលនេះ   Azhe  នៅបន្តរស់នៅជាមួយនឹងប្រភេទពស់ថ្លាន់
យក្សរបស់ពិភពលោកមួយក្បាលនេះ    ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយ  ក៏កំពុងមានការ
ចាប់អារម្មណ៍ជាខ្លាំង៕

ដោយ​ ៖ ពិសិដ្ឋ
ប្រភព ៖ orange

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s