Justin Bieber ​ស្ទាបសុដន់ អ្នកគាំទ្ររបស់ខ្លួន នៅមុខកាមេរ៉ា

កាលពីពេលកន្លងទៅនេះ Justin Bieber បានបង្កការភ្ញាក់ផ្អើលថ្មីមួយទៀត  នោះគឺការស្ទាប
ដើមទ្រូងរបស់អ្នកគាំទ្រស្រីវ័យក្មេងម្នាក់ នៅចំពោះមុខកាមេរ៉ា និងទស្សនិកជន។

នៅពេលបានទស្សនារូបភាពនេះ អ្នកប្រាកដជាយ៉ាងថា ១០០% គឺ Justin Bieber មានបំណង
ស្ទាបសុដន់របស់ស្រីស្អាតម្នាក់នេះ ហើយមានអ្នកខ្លះថា  ពួកគេប្រហែលជាមាន ទំនាក់ទំនង
ពិសេសជាមួយគ្នាទៀតផង ព្រោះថា ថ្វីបើត្រូវបាន Justin Bieber ស្ទាបចំកន្លែងរសើបបែបនេះ
នាង នៅតែញញឹម និងធ្វើដូចមិនមានអ្វីកើតឡើង។

ក្រោយមក អ្នកតំណាងរបស់ Justin Bieber ថ្លែងថា  វាគ្រាន់តែជាការចៃដន់  នៅពេលកំពូល
តារាវ័យក្មេងនេះ ធ្វើការផ្លាស់ប្ដូរឥរិយាបថតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី ទស្សនិកជន និង
អ្នកគាំទ្រនៅតែប្រាកដក្នុងចិត្តថា នេះមិនមែនជាកាយវិការចៃដន់នោះទេ។

រហូតមកដល់ពេលនេះ Justin Bieber នៅមិនទាន់មានប្រតិកម្មចំពោះការយល់ឃើញខាងលើ
តែនៅលើទំព័រ Twitter របស់ខ្លួន តារាចម្រៀងរូបនេះ បានសរសេរ​ ថា រយៈពេលកន្លងមកនេះ
ខ្លួនដូចជាមានរឿងមិនល្អជាច្រើន ប៉ុន្ដែយ៉ាងនេះក្ដី Justin Bieber ​ប្រាប់ថា នឹងបកស្រាយពីបញ្ហា
ទាំងនេះ នៅក្នុងចម្រៀងរបស់ខ្លួន នាពេលក្រោយ។

 

ដោយ ៖ សីហា
ប្រភព ៖ k14

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s