វិធីព្យាបាល​ការឆាប់​ចេញទឹកកាម

ការឆាប់ចេញ​ទឹកកាម ជាបញ្ហា​ចំបងរបស់​បុរស និងជា​សំណួរ​ឈានមុខគេ របស់បុរស​
ទៀតផង។ តែទោះ​ជាបែបណា​ក៏ដោយ ក៏វាមាន​មូលហេតុ​បង្កណាមួយ របៀប​ទប់ស្កាត់
និងវិធី​ព្យាបាល​យ៉ាងមាន​ប្រសិទ្ធភាពផងដែរ។

បុរសមិន​ថាក្មេង មិនថា​ចាស់ឡើយ សុទ្ធតែ​ធ្លាប់ជួប​ប្រទះបញ្ហា​ឆាប់ចេញ​ទឹកកាម​នេះក្នុង​ឆាក
ជីវិត​របស់ខ្លួន គ្រាន់តែមូល ហេតុខុសៗ​គ្នាតែប៉ុណ្ណោះ។ ដូចនេះ ប្រការ​សំខាន់​ត្រូវរកឱ្យ​ឃើញ
​មូលហេតុ និងសាក​ល្បងគ្រប់​វិធីទប់ស្កាត់​ការឆាប់​ចេញទឹកកាម នេះ។ ការព្យាបាល​ត្រូវផ្អែក​ទាំង
ស្រុង​ទៅលើ​មូលហេតុ និងប្រភេទ​នៃការឆាប់​ចេញទឹកកាម។

ប្រភេទ និងមូលហេតុ​នៃការឆាប់​ចេញទឹកកាម

នៅក្នុង​វិស័យ​វេជ្ជសាស្ដ្រ គេបានបែង​ចែកការ​ឆាប់ចេញ​ទឹកកាមជា​២ប្រភេទ គឺឆាប់ចេញ​ទឹកកាម
​ប្រភេទទី១ (ឆាប់ចេញ​ទឹកកាមពេល​រួមភេទ​លើកដំបូង)​និងឆាប់ចេញ​ទឹកកាម​ប្រភេទទី២ (ឆាប់ចេញ​
ទឹកកាម​បន្ទាប់ពីជីវ​ភាពរួមភេទ​ធម្មតា)។

១- ឆាប់ចេញ​ទឹកកាម​ប្រភេទទី១

ជាករណី​កើតឡើង​តាំងពីការ​រួមភេទ​លើកដំបូង​ស្ទើរតែ​គ្រប់ករណី​ច្រើនតែ​ បណ្ដាល​មកពីកត្ដា​ផ្លូវ
ចិត្ដ ផ្លូវ​អារម្មណ៍។ តែក៏​អាចមាន​កត្ដាផ្សេងៗ​ទៀតផង​ដែរដែល​បណ្ដាលឱ្យ​ឆាប់ចេញទឹកកាម​ ដូច
ជាការមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងហួសហេតុ ការខ្លាច​រអារវាងដៃ​គូរួមភេទ​ការចង់យកឈ្នះ
ចាញ់ ឬទំនាក់ទំនង​រវាងដៃ​គូរួមភេទ ​ការអប់​រំផ្លូវភេទ​វិបត្ដិផ្លូវ​ចិត្ដជាដើម។

២-​ឆាប់ចេញ​ទឹកកាម​ប្រភេទទី២​ 

ជាករណី​កើតមាន​ឡើងបន្ទាប់​ពីមានជីវភាព​ផ្លូវភេទធម្មតា​ស្ងៀមៗ​ ស្រាប់តែឆាប់​ចេញទឹកកាម។​
បែបនេះ​ជាករណីច្រើន​តែបណ្ដាល​មកពីហេតុផល​ផ្លូវកាយ​ ឬក៏អាច​មកពីហេតុផល​ផ្លូវចិត្ដផ្លូវ​អា-
រម្មណ៍​ផងដែរ។​សរុបមក​ការឆាប់​ ចេញទឹកកាម​ប្រភេទទី២​បណ្ដាលមក​ពីមូលហេតុ​ជាច្រើនដូច
តទៅ​៖

-​ជម្ងឺរលាក​បង្ហូរនោម​ឬជម្ងឺរលាក​ក្រពេញ​ឬប្រូស្ដាត​ ៖​ ព្រោះថាការ​រំខានដែល​កើតចេញពី​
ជម្ងឺទាំងនេះ​ធ្វើឱ្យ​បុរសមិន​ស្រួលក្នុងចិត្ដ​និងធ្វើ​ឱ្យបុរស​អាចខំបាញ់​បញ្ចេញទឹកកាម​បានដែរ។

– ការសេព​គ្រឿងញៀន ៖ ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជាពួក​កូកាអ៊ីន​ពួកអំហ្វេតា-
មីន​ជាដើម​ អាចជម្រុញ​ដល់ការដាស់​ឬភ្ញោច​កាមារម្មណ៍​និងប្រព័ន្ធ​ប្រសាទ​ដែលឈាន​ ដល់ការ
ឆាប់​ចេញទឹកកាម​បានដែរ។

– វិបត្ដិការ​ឡើងរឹង​នៃលិង្គ​លិង្គងាប់​ ៖​ បុរសដែល ​មានការ​ពិបាក​ក្នុងការរក្សា​លិង្គឱ្យ​ឡើងរឹង​
បានយូរ​គាត់តែង​តែចង់ធ្វើ​ ការស៊ក​បញ្ចូលលិង្គ​ទៅក្នុងទ្វារ​មាសរបស់​ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍​
ខ្លាចលិង្គ​ស្រកលែងរឹង​វិញរហ័សពេក ទីបំផុត​ការឆាប់​ចេញទឹក​កាមកើត​មានឡើង។

– វិបត្ដិផ្លូវចិត្ដ ឬការតាន​តឹងចិត្ដ ច្រើនតែ ​កើតឡើង​ពេលស្ដ្រី​ជាដៃគូ​ចូលចិត្ដនិយាយ​អំពី
កម្លាំងផ្លូវភេទ និងរិះគន់​ភាពអន់ ខ្សោយខាង​ផ្លូវភេទ​របស់បុរស​ជាដៃគូ​ថាអន់នេះ​អន់នោះ ខ្លួន
ចង់​បាននេះចង់បាននោះ មិនបាន​ដូចចិត្ដ។ ការចង់​ឆាប់ដល់​កំពូល​នៃសេចក្ដី​សុខផ្លូវភេទ និង
វ័យ​ខុសគ្នារវាង​ដៃគូរួមភេទ​ទាំងពីរ​(បុរសចាស់​ស្ដ្រីក្មេងជាដើម) ក៏​ជាដើម​ហេតុនៃការ​ឆាប់ចេញ​
ទឹកកាមដែរ។

វិធីព្យាបាល​ការឆាប់ចេញ​ទឹកកាម

១- ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ទាំងពីរប្រភេទ ដោយបញ្ហា​ផ្លូវចិត្ដផ្លូវ​អារម្មណ៍

ទោះជាករណី​ប្រភេទឆាប់​ចេញទឹកកាម​ទី១ក្ដី ទី២ក្ដី ការព្យាបាល​ដែលធ្វើឡើង​ដោយគ្រូពេទ្យ​
ជំនាញខាង​ផ្លូវភេទអាច ទទួលបាន​ប្រសិទ្ធភាព រហូតដល់​ទៅ៩០%​ឯណោះ។ ការព្យា​បាលត្រូវ​
មានលក្ខណៈ​ជាខ្នាត ឬស្ដង់ដា​ត្រឹមត្រូវ​មួយ។ជាទូទៅ​សូមសាកល្បង​ប្រើប្រាស់​វិធីទប់ស្កាត់ការ​
ឆាប់ចេញ​ទឹកកាម​តាមបែប​ធម្មជាតិសិន។ ក្រៅពី​វិធីទប់ស្កាត់​បែបធម្មជាតិ តាមរបៀប​គ្រប់គ្រង
ញ្ញាណ​ដែលបាន​រៀបរាប់​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក
នៅតែ​មិនមាន​ប្រសិទ្ធភាព នោះមានវិធី ព្យាបាល​ទប់ស្កាត់​ការឆាប់​ចេញទឹកកាម​បែបវេជ្ជសាស្ដ្រ
ឬដោយ ប្រើប្រាស់​ឱសថមួយ​ចំនួន។

– ថ្នាំរម្ងាប់​អារម្មណ៍ ថ្នាំជំពូក ​នេះអាចជួយ​ទប់ស្កាត់ការ​ឆាប់ចេញ​ទឹកកាម​ក្នុងកម្រិត​ប្រសិទ្ធភាព
​តិចតួច​ តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់​ថ្នាំជម្ងឺ​សរសៃប្រសាទ​ជាដើម ដើម្បី​ទទួលយក​នូវឥទ្ធិពល​ទី២
របស់​ឱសថនេះ ជាពិសេស​ជាតិថ្នាំ​ទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះ​ឥទ្ធិពល​ចម្បង
របស់​វាដែល​ធ្វើឱ្យងុយគេង មិនសូវស្រួល​ប្រើឡើយ ជាទូទៅ​វាប្រើសម្រាប់​អ្នកដែល​មានជម្ងឺសរ
សៃប្រសាទ។ ដោយឡែក ថ្នាំប្រឆាំង​ជម្ងឺធ្លាក់​ទឹកចិត្ដ ឬថប់​អារម្មណ៍ ដែល​ប្រើសម្រាប់​ប្រឆាំងនឹង​
ជាតិសេរ៉ូតូនីន ក៏អាច​ប្រើប្រាស់ មានប្រសិទ្ធភាព​ខ្លះដែរ។

– ថ្នាំស្ពឹក តំបន់​រ៉េផ្លិចភ្ញោច​ ការចេញ​ទឹកកាម ស្ថិតនៅ​ក្បាលលិង្គ។ អ្នកជំនាញ​ខាងផ្លូវភេទ​បាន
ប្រើប្រាស់​ថ្នាំស្ពឹក​សម្រាប់ កាត់បន្ថយ​ញ្ញាណ ឬភាពងាយ​ទទួល ដូចជាថ្នាំ​លីដូកាអ៊ីន​ជាដើម។ ថ្នាំ​
លីដូកាអ៊ីននេះ មានជាទឹក ឬ​ជាស្ប្រាយ​បាញ់ អាចបង្ក​ប្រតិកម្ម តបត​នៅនឹង​កន្លែង ឬភាព​ស្ពឹកស្រ-
ពន់​កើតមាននៅ​លើស្ដ្រីជា​ដៃគូ។ ប្រសើរ​បំផុត សូមពាក់​ស្រោម​អនាម័យផង។

– ការចាក់​ថ្នាំបញ្ចូល​ទៅក្នុងអង្គ​ជាតិប្រហោងរូង វិធីនេះ ​ឃើញមាន​ប្រើសម្រាប់​ព្យាបាល​
ការឆាប់​ចេញទឹកកាម​ដែរ។ ប៉ុន្ដែ​ជាទូទៅ វិធីនេះ​បង្កើត​ឡើងសម្រាប់​ជួយដោះ​ស្រាយបញ្ហា​លិង្គ
ងាប់។ ការឡើង​រឹងនៃលិង្គ​នៅតែកើត​មានដដែល​នៅក្រោយពេល ចេញទឹកកាម បែបនេះ​អនុញ្ញាត
​ឱ្យបន្ដសកម្មភាព​ផ្លូវភេទទៅ​ទៀតបាន។ លើស​ពីនេះ វាអាចជួយ​កាត់ផ្ដាច់​បាននូវ​ក្របខ័ណ្ឌ​បរាជ័យ
បាក់ទឹកចិត្ដ-បរាជ័យ។ ប៉ុន្ដែមាន​ការពិបាក​ណាស់ ដោយសារ​តម្រូវឱ្យ​ចាក់ថាំ​បញ្ចូល ហើយថែម
​ទាំងគួឱ្យភ័យ​ព្រឺព្រួច​ទៀតផង។

សូម​បញ្ជាក់ថា ការព្យាបាល​ដោយថ្នាំ​អាចធ្វើទៅ​បានមែន ប៉ុន្ដែមិន​មែនជាដំណោះ​ស្រាយយូរ​អង្វែង
​នោះទេ វាគ្រាន់​តែជាការ​ព្យាបាល​សម្រន់​មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការឆាប់​ចេញ
ទឹកកាម​អាចក្លាយ​ជាករណី​រ៉ាំរៃបានដែរ។ ដូច្នេះការព្យា បាលដោយ​ឱសថមិន​ត្រូវចេះ​តែធ្វើឡើង
​នោះទេ ត្រូវព្យាបាល​តាមមូលហេតុ​សិន ចុងក្រោយ​ទើបប្រើ​វិធីព្យាបាល​ដោយ​ឱសថនេះ។

២- ការព្យាបាល​ឆាប់ចេញ​ទឹកកាម​ប្រភេទទី២

– ការព្យាបាល​ជម្ងឺរលាក​បង្ហូរនោម ឬជម្ងឺរលាក​ប្រូស្ដាត ការព្យាបាល ​តម្រូវឱ្យ​ប្រើថ្នាំ
អង់​ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជា​ច្រើនថ្ងៃ​ទៅតាម​ប្រភេទថ្នាំ និងតាម​ការសម្រេច​របស់
វេជ្ជបណ្ឌិត​ព្យាបាល។

– បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន បើលោក​អ្នកជាអ្នក​ប្រើប្រាស់​គ្រឿងញៀន គ្រាន់តែ
​ឈប់សេព​គ្រឿងញៀន មាន ន័យថាលោក​អ្នកអាច​ព្យាបាល​ការឆាប់ចេញ​ទឹកកាម​បានហើយ។

– ការព្យាបាល​លិង្គងាប់ បើករណី​ ឆាប់ចេញ​ទឹកកាម​បណ្ដាល​មកពី​លិង្គងាប់ ឬលិង្គ​ឡើងរឹង
​មិនល្អ នោះ​គ្រូពេទ្យនឹង ចាប់​ព្យាបាល​លិង្គងាប់នេះ។ សព្វថ្ងៃនេះ មានវិធី​ព្យាបាល​លិង្គងាប់​ជា
ច្រើនយ៉ាងដូចជា​លេបថ្នាំ​ស៊ីលដេណាហ្វី​(វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូល​ទៅក្នុង​អង្គជាតិ​ជំនួយ​ឱ្យលិង្គរឹង
និងការធ្វើប្រូតែលិង្គ(ការដាក់​វត្ថុអ្វីមួយ​ទៅក្នុង​លិង្គ)ជាដើម៕

ដោយ៖ សង្ហារ
ប្រភព៖ ទស្សនាវដ្តី សុខភាពយើង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s