ប្រជារាស្រ្តខ្មែរ អាចចូលថ្វាយ បង្គំគោរព ព្រះបរមសព នៅថ្ងៃទី២-៣ ខែកុម្ភៈ នៅវាលព្រះមេរុ

Thursday, 31 January 2013 09:06 full-admin
E-mail Print PDF

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាកូន ចៅ ចៅទួត ចៅលួត របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ អាចចូលក្រាបថ្វាយបង្គំ គាល់គោរពព្រះបរមសពរបស់ព្រះអង្គចាប់ពីថ្ងៃទី២-៣ ខែកុម្ភៈ នៅ វាលព្រះមេរុ តែមិនឲ្យយកទៀន ធូប ឬផ្កា ចូលនោះទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព លោក ខៀវ កាញារីទ្ធ បានថ្លែង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣នេះថា នៅថ្ងៃទី២ និង៣ ខែកុម្ភៈ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង២រសៀល នឹងបើកជូនប្រជាជនចូលថ្វាយបង្គំព្រះបរមសពនៅវាល ព្រះមេរុ ដោយចូលតាមច្រកខាងត្បូង (ជាប់កំពែងវាំង) តែមិនអនុញ្ញាតិឲ្យយកទៀន ធូប ឬផ្កាចូលនោះទេ។

នៅក្នុងបណ្តាញសង្គមដដែលនេះ លោក ខៀវ កាញារីទ្ធ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃ១ ខែកុម្ភៈ ប្រជាជនអាច ឈរតាមបណ្តោយមហាវិថីនរោត្តម និង តាមសួនច្បារនាគបាញ់ទឹកជាកន្លែងដែលក្បួនដង្ហែ ព្រះបរមសព តែមិន ឲ្យចូលទៅតាមដងទន្លេ និងវិថីព្រះស៊ីសុវត្តិទេ ដោយសារកន្លែងនេះចង្អៀត លើកលែងតែអ្នក ដែលមានលំនៅ ដ្ឋានម្តុំនោះតែប៉ុណ្ណោះ។

ព្រះបរមសព ព្រះមហាក្សត្រខ្មែរ នឹងចាប់ផ្តើមដង្ហែតាមព្រះរាជបុស្បុករចនាដោយរាគរាជចំនួន ៩០ដ៏ល្អវិចិត្រ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ចាប់ពីព្រះបរមរាជវាំង តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម ទៅរង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថីព្រះសុធារស និងយកទៅតម្កល់នៅវាលព្រះមេរុ។ ព្រះបរមសពរបស់ព្រះអង្គនឹងត្រូវធ្វើព្រះ រាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s