កាំភ្លើងធំ១០៥ មិល្លីម៉ែត្រ ចំនួន ១៤ដើម បាននាំមកដល់មុខ ព្រះរមរាជវាំងហើយ

Thursday, 31 January 2013 08:20 ដោយៈ ដើមអម្ពិល (DAP)-ID: 009
E-mail Print PDF

ភ្នំពេញៈ កាំភ្លើងធំ១០៥មិល្លីម៉ែត្រ ចំនួន១៤ ដើម ត្រូវបានគេនាំមកដល់មុខព្រះបរមរាជវាំងហើយ នៅវេលាម៉ោង ប្រមាណ៥ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣នេះ ដោយមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីកង កម្លាំងកាំភ្លើងធំ។

ក្នុងចំណោមកាំភ្លើងធំទាំង១៤ដើម ដែលបានឆ្លងកាត់ការបាញ់សាកល្បង និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនេះ  ១២ដើមប្រើសម្រាប់បាញ់ នៅថ្ងៃដង្ហែ និងថ្ងៃថ្វាយព្រះភ្លើង ដល់ព្រះបរម សព ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រ ដែលល្បីខ្ទរខ្ទានៅកម្ពុជា ក៏ដូចជានៅឆាកអន្តរជាតិ តាមរយៈស្នាព្រះហស្ថដ៏ច្រើនសន្ធឹកឥតគណនារបស់ព្រះអង្គ។ ដោយឡែកកាំភ្លើងធំ ចំនួន ២ដើម ប្រើសម្រាប់ត្រៀម ក្លាចក្រែងមាន កំហុសបច្ចេកណាមួយនោះ។

នៅថ្ងៃទី១ ខែកុម្ភៈ ស្អែកនេះ ស្នូរកាំភ្លើងធំឮសូរខ្លាំង១០១ណាត់ជាច្រើនគ្រាប់នឹងបាញ់បន្លឺឡើងចំនួន២លើក ដោយលើកទី១ នៅពេល ដែលព្រះបរមសពព្រះបរមរតនកោដ្ឋដង្ហែចេញពីព្រះបរមរាជវាំង និងលើកទី២ ពេល ដង្ហែដល់វាលព្រះមេរុ ទីថ្វាយព្រះភ្លើង ហើយនៅថ្ងៃទី៤ ខែកុម្ភៈ នឹងត្រូវបាញ់ចំនួន ១លើកទៀត នៅពេលថ្វាយ ព្រះភ្លើងដល់ព្រះមហាវីរក្សត្រ ជាថ្ងៃដែលប្រជារាស្រ្តកម្ពុជា ជាកូន ជាចៅ និងចៅទួតទាំងអស់ លែងបានឃើញ ព្រះភក្រ្ត របស់ព្រះអង្គជារៀងរហូត។

នៅមុខព្រះបរមរាជវាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺចាប់តាំងពីព្រះរាជពិធីបុណ្យគម្រប់១០០ថ្ងៃ នៃការយាងចូលទិវង្គតរបស់ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ មានប្រជារាស្រ្តខ្មែរ ដែលស្វាមីភក្តិ គោរព ស្រឡាញ់ព្រះរាប់ពាន់នាក់ ទាំងព្រះសង្ឃ និងគ្រហស្ថ បាននិមន្ត និងអញ្ជើញទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយផ្កា ថ្វាយទាន ធូប ជាហូរហែដោយក្តីក្រៀមក្រំរកទីបំផុតគ្មាន។

យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករា បានឲ្យដឹងថា គ្រប់វត្តអារាម បូជនីយ៍ដ្ឋាននានា និងអាស្រមវិបស្សនា ត្រូវរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធឲ្យ បានវិសេសវិសាល សក្តិសម និងសេចក្តីគោរពស្រលាញ់ ដែលផុស ចេញពីក្រអៅបេះដូង ដោយរៀបចំ និមន្តព្រះសង្ឈ សូត្រមន្ត បង្សុកូល និងទូងស្គរ វាយគង-ឃ្មោះ នៅពេលចាប់ផ្តើមព្រះរាជពិធី ដង្ហែព្រះបរមសព ចេញពីព្រះបរមរាជវាំង ពេល ព្រះបរមសពយាងដល់ ទីលានវាលព្រះមេរុ និងពេលថ្វាយព្រះភ្លើងព្រះបរមសព ទៅតាមព្រះរាជកម្មវិធី។

ក្នុងព្រះរាជពីធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរម ក៏នឹងមានបំពាក់ឧបករណ៍ឧគ្ឃោសនសព្ទ នៅតាមដងវិថី និងមហាវិថីដែលត្រូវដង្ហែ ព្រះបរមសព ហើយក៏ផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ LED ខ្នាតធំ ទំហំ ២m x ៣m នៅតាមទីតាំងសំខាន់ ៗមួយចំនួន។ ក្រសួងការពារជាតិ ក្រសួង ហាផ្ទៃ និងសាលារាជធានីភ្នំពេញ ត្រូវបង្កើនការពារសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ ឲ្យបានល្អក្នុងព្រះរាជពិធីនេះ ។ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស គ្រប់ស្ថានីយទូរទស្សន៍ វិទ្យុ ទាំងអស់ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ។

ជាមួយគ្នានេះ នៅតាមបណ្តាវិថីសំខាន់ៗជាច្រើន ដែលជាវីថីដង្ហែព្រះបរមសពនោះ ត្រូវអាជ្ញាធររៀបចំតុបតែង និងបិទចរាចរណ៍ ព្រមទាំងហាមមិនឲ្យមានការលក់ដូរ ឬប្រកបអាជីវកម្មអ្វីឡើយ នៅថ្ងៃដង្ហែព្រះបរមសព ព្រះ បរម រតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s