ក្រដាស១០០០រៀល ថ្មីចេញចរាចរជា ផ្លូវការនៅលើទីផ្សារ

Wednesday, 30 January 2013 09:45 ដោយ ៖ ដើមអម្ពិល(DAP): ID-078
E-mail Print PDF

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យចេញ ផ្សាយធ្វើចរាចរនឹង ប្រើប្រាស់ប្រភេទ ក្រដាសប្រាក់ ១០០០រៀល ថ្មី ដែលមានរូបព្រះបរមរតនកោដ្ឋ នៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។

យោងតាមសេចក្តីប្រកាសស្តីពីលក្ខណៈសំគាល់នៃធនបត្រ «ព្រះបរមរតនកោដ្ឋ» ប្រភេទ១០០០រៀល ដែលចុះ ហត្ថលេខា ដោយទេសាភិបាល ធនាគារជាតិលោក ជា ចាន់តូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ បានបង្ហាញ ពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ ១០០០រៀលថ្មី ដូចខាងក្រោម ៖

ក.លក្ខណៈទូទៅ
-ទំហំធនប័ត្រ ៖ បណ្តោយ១៤៥មិល្លីម៉ែត្រ និងទទឹង៦៨មិល្លីម៉ែត្រ
-ពណ៌ចម្បង គឺពណ៌ស៊ីជម្ពូ និងពណ៌ខៀវ ។

ខ.ផ្ទៃខាងមុខ
-ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍នៃព្រះបរមរតនកោដ្ឋ មើលពីមុខបញ្ឆិតចំហៀង ខាងឆ្វេង និងមានចារឹកអក្សរ «ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (ព.ស២៤៦៦-ព.ស២៥៥៦)» នៅ ពីក្រោម រីឯខាងឆ្វេងមានលេខ «១០០០» នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខា របស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាព ព្រះសង្ហារនៃព្រះរាជា ណាចក្រកម្ពុជា នៅខាងក្រោមមានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគ ក្បាល៧ និងអក្សរ «មួយពាន់រៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់ នឹងត្រូវ ផ្តន្ទាទោស តាមច្បាប់» នៅគែម ខាងក្រោមនោះ។
-ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ«ធនាគារជាតិនៃកម្ពុជា» ព្រមទាំងលេខ-មាលាដែលត្រូវបាន បោះពុម្ពដោយទឹក ខ្មៅ ពណ៌ក្រហម នៅពីក្រោមនោះ និងជ្រុងក្រោមមាន លេខ «១០០០» ព្រមទាំងលេខ «1000» នៅពីក្រោម នោះ ។
-ផ្នែកខាងឆ្វេង មានលេខ«1000»ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាព ព្រាលៗនៃក្បាច់លំអ ក្លាយពីក្បាច់អង្គរក្នុងទម្រង់ផ្កាច័ន ដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ ទទឹងក្រដាសប្រាក់ និងជ្រុងក្រោម មានគំនូស បន្ទាត់ខ្លីៗជាច្រើន ដែលត្រូវបាន ផ្គុំឡើងដោយលេខ «១០០០» ដ៏តូចល្អិត ។

គ.ផ្ទៃខាងខ្នង
-ផ្នែកកណ្តាល នៃធនប័ត្រត្រូវបានរំលេចឡើងនូវរូបភាព ព្រះទីនាំងសុវណ្ណ ហង្សក្នុងពិធីដង្ហែ ព្រះបរមសព ពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មកដល់មុខព្រះបរមរាជវាំង ព្រមទាំងរូបភាព ប្រាសាទទេវាវិនិច្ឆ័យ និង មានអក្សរ«មួយពាន់រៀល» នៅពីក្រោមនោះ ។
-ផ្នែកខាងស្តាំ ជ្រុងលើមានលេខ«1000»ដែលត្រូវបាន បោះពុម្ពតាមបន្ទាត់បញ្ឈរចំ កណ្តាលមាន រូបភាពក្បាច់ លំអ និងនៅជ្រុងក្រោមមានលេខ «១០០០» ។
-ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ«ធនាគារជាតិនៃកម្ពុជា» ចំកណ្តាលមានអក្សរ «សូមថ្វាយ ព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិ ក្នុងព្រះបរមសុគតិភព» និងនៅជ្រុងក្រោម មានលេខ «១០០០» ព្រមទាំងលេខ«២០១២» ៕

Photo by DAP-News

Photo by DAP-News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s