រឿង​ប្លែកៗ​និង​គគ្រេច​អំពី​ការ​រួមភេទ​

រឿង​ប្លែកៗ​និង​គគ្រេច​អំពី​ការ​រួមភេទ​

​សិច​? វា​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ឆ្លងកាត់ នៅពេល​ដែល​ឈាន​ដល់​ពេញវ័យ​។ ប៉ុន្តែ​ឈប់​សិន​! វា​មាន​រឿង​អាក្រក់​និង​គគ្រេច​មួយចំនួន​ដែល​អ្នក​ត្រូវ​ដឹង​។ ខាងក្រោម​នេះ​ជា​រឿង​រ៉ាង​ប្លែកៗ​ដែល​អ្នក​គួរ​ដឹង​:

​ការ​ថើប​គឺជា​រឿង​គគ្រិច​ណាស់​

​ នៅ​ពេល​អ្នក​ថើប​មាត់​របស់​ដៃគូរ អ្នក​ទំនងជា​ចម្លង​បាក់តេរី​ពី​មាត់​គ្នា​ទៅវិញ​ទៅ មក​។ តាមពិត​នោះ​គឺថា ក្នុង​មាត់​របស់​យើង​ម្នាក់ៗ​មាន​បាក់តេរី​ជាង ៥០០​ប្រភេទ ហើយ​ប្រហែលជា ៥៥​ភាគរយ​នៃ​បាក់តេរី​ទាំងនោះ​ទំ​នៅលើ​អណ្តាត​របស់​យើង​។ ដូច្នេះ​ចូរ​ប្រុងប្រយ័ត្ន​នៅ​ពេល​អ្នក​ខាំ​អណ្តាត​របស់​ដៃគូ​។​

​ក្នុង​មួយ​ថ្ងៃ​មានការ​រួមភេទ​រាប់លាន​គូ​

​ ជឿ​ទេ​ថា ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំង​ពិភពលោក​មាន​ដៃគូ​រួមភេទ​ប្រហែលជា ១០០​លាន​គូ​។ មានន័យ​ថា ពេល​ឥឡូវនេះ មាន​ដៃគូ​រួមភេទ​ប្រហែលជា ៦៥០០០​គូរ​កំពុងតែ​រួមភេទ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ស្រមៃ​ទៅលើ​សកម្មភាព​ផ្លូវភេទ​យ៉ាង​ខ្លាំងក្លា​ទាំង ​ស្រុង​តែ​ម្តងនោះ អ្នក​ប្រាកដជា​ដឹង​អំពី​រឿង​នេះ​ហើយ​។ វា​ហាក់បីដូចជា ផែនដី​នេះ​កំពុង​តែ​រញ្ជួយ​នៅ​ពី​ក្រោម​ជើង​របស់​អ្នក​អញ្ចឹង​។​

​រាងកាយ​អាក្រាត​បង្កើតបាន​ជា​សម្លេង​

​ ខណៈពេល​ដែល​កំពុង​រួម​ភេទ រាងកាយ​របស់​អ្នក​ត្រូវ​ត្រដុស​ពី​លើ​គ្នា​ទៅវិញទៅមក ហើយ​ចាប់ផ្តើម​បែក​ញើស​, ស្អឹត​ខ្លួន និង​បង្កើត​ជា​សម្លេង​ចម្លែក​។ ប្រហែល​ជា​ការ​រួមភេទ​ដោយ​មាន​សម្លៀកបំពាក់​ជា​គំនិត​មួយ​ដែល​ធ្វើអោយ​មាន​ អនាម័យ​ជាង​ហើយ​មើលទៅ​។​

​ទ្វារមាស​អាច​មាន​ក្លិនស្អុយ​

​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ប្រើ​មាត់​រួមភេទ ពេលនេះ​គឺជា​ដំណឹង​អាក្រក់​សម្រាប់​ពួកគេ​ហើយ​។ បើសិនជា​ទ្វារមាស​មិន​បាន​លាង​សម្អាត​ជា​ទៀងទាត់​ទេ វា​អាច​នឹង​មាន​ក្លិន​អាក្រក់ និង​បង្ក​ជា​រោគ​ផ្សិត​បាន​។ ដូច្នេះហើយ ការ​ចូលចិត្ត​រួមភេទ​ពេល​មក​រដូវ វា​រឹតតែ​ធ្វើអោយ​បរិយាកាស​កាន់តែ​គគ្រេច និង​រញ៉េរញ៉ៃ​។​

​ក្រោយ​ពី​រួមភេទ​រួច​វា​គឺជា​ភាពកខ្វក់​មួយ​

​ ក្រោយពី​ទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​រួច មនុស្ស​ភាគច្រើន​តែងតែ​រត់​ទៅ​បន្ទប់ទឹក​ភ្លាម​ជា​ជាង​នៅ​ដេក​ននៀល ឬ​ដេក​បន្ត​ឡើយ​។ ជាមួយគ្នានេះដែរ អ្នក​ក៏​គួរតែ​លាង​សម្អាត​គ្រែ​ដែល​ប្រឡាក់ ឬ​ផ្លាស់ប្តូរ​ពូក​ដែល​បាន​ចុះ​ប្រតិបត្តិ​ការណ៍​រួច​នោះ​ចេញ​តែម្តងទៅ​។ ស្ថិត​ក្នុង​ករណី​នេះ ស្ត្រី​ភាគច្រើន​តែងតែ​ធ្វើ​ការសម្អាត​។ មួយវិញទៀត អ្វី​ដែល​ផ្ទុយ​ពី​ការគិត​នោះ​គឺថា ការបាញ់​ទឹកកាម​ចេញ​គឺជា​ឥរិយាបថ​មួយ​ដែល​គគ្រេច​៕​

អត្ថបទត្រួតពិនិត្យដោយ វេជ្ជ ងួន សេរ័ត្ន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s