ឌុច លីដា ត្រូវគេរិះគន់ថា ជាតារាសម្ដែងវាយឫក ខ្ពស់កប់ពពក

ភ្នំពេញ៖ គ្រាន់តែមានឈ្មោះ បោះសំឡេងនៅក្នុង ពិភពសិល្បៈភ្លាម តារាសម្តែងមុខ កាចឆ្នាស់
ឆ្នើម ឌុច លីដា ត្រូវបានខាង ផលិតកម្មក្នុង   ស្រុកមួយចំនួន    បាននិយាយថាចាប់ តាំងពីតារា
សម្តែងរូបនេះ ទទួលបានប្រជាប្រិយភាព   និងល្បី ឈ្មោះមក    នាងហាក់ដូចជា វាយឫកក្រអឺត
ក្រទម ជាមួយខាងផលិតកម្ម ដែលចង់ទាក់ទងនាងឲ្យ    ទៅសម្តែងដោយនាង មិនបានគិតថា
មុនពេលមានភាពល្បីល្បាញ ក៏ដោយសារតែខាង ផលិតកម្មផ្តល់ឱកាស     ឲ្យនាងសម្តែង មាន
មុខនៅលើ កញ្ចក់ទូរទស្សន៍ ទើបមានមុខមានមាត់ និងត្រូវបានមហាជន ស្គាល់មកទល់សព្វថ្ងៃ ។

ថ្មីៗនេះ បើតាមប្រភពចេញ ពីផលិតកម្មល្បីឈ្មោះ    ក្នុងស្រុកមួយបាន បង្ហើបឲ្យដឹងថា មុននេះ
បន្តិចខាងផលិតកម្ម របស់លោក បានទាក់ទងចង់       បានស្រីស្រស់ ឌុច លីដា យកមកសម្តែង
ខារ៉ាអូខេឲ្យ ក្នុងផលិតកម្ម  តែត្រូវនាងបដិសេធ    និងបានយកលេស និយាយថា   ជាប់រវល់ថត
ឲ្យខាងនេះ ខាងនោះ ។

ប្រភពដដែលបាន ឲ្យដឹងទៀតថា កាលពីពេលមុខៗ តារាសម្តែងម្នាក់ហ្នឹង (លីដា)   មិនសូវវាយ
ឫក ដូចពេលឥលូវ នេះទេ។ មិនតែប៉ុណ្ណោះមានតែ សុំខាងផលិតកម្ម របស់លោកសម្តែង  ដោយ
មិនទាមទាតំលៃ ខ្លួនខ្ពស់ទៀតផង ។

តែអ្វីដែលចំឡែកនោះ គឺបច្ចុប្បន្ននេះមិនថា ខាងផលិតកម្មលោកទេ សូម្បីតែផលិតកម្ម ក្នុងស្រុក
ដ៏ទៃផ្សេងៗ ទៀតក៏គេ និយាយថា ពិបាកទាក់ទងនាងផងដែរ បើទោះបីជាឲ្យតំលៃខ្លួន នាងខ្ពស់
យ៉ាងណា ក៏ដោយ ។ បើតាមការឲ្យដឹង ពីខាងផលិតកម្មមួយចំនួន ដែលធ្លាប់ទាក់ទង តារាសម្តែង
សម្បុរ ស្រអែមរូបនេះ បាននិយាយថាតំលៃខ្លួន ក្នុងការសម្តែង របស់នាង ក្នុងមួយថ្ងៃ គឺមានតំលៃ
ជិត១០០ ដុល្លារ នេះបើធៀបទៅនឹង អ្នកធ្វើការក្នុងជួររាជការ គឺមានតំលៃខ្ពស់ លើសលប់បែបនេះ
ទេ ។

កាលពីពេលកន្លងមក គេសង្កេតឃើញថា ស្រីស្រស់សម្ផស្សឆើតឆាយ រូបនេះ   គឺតែងតែមានវត្ត
មាន ជានិច្ច ស្ទើរគ្រប់ផលិតកម្មធំៗ នៅក្នុងស្រុកដូចជា ផលិតកម្ម ហង្សមាស, ផលិតកម្មសាន់ដេ
និងផលិតកម្មមួយចំនួន ផ្សេងទៀតជាដើម។ តែមួយរយៈចុងក្រោយនេះ ក្នុងខារ៉ាអូខេបទ ចម្រៀង
នៅតាមផលិតកម្ម ធំៗទាំងនោះ គឺមិនសូវឃើញមានវត្តមាន របស់ស្រីស្រស់ ឌុច លីដា ដូចកាល
ពីពេលមុនៗ ទៀតនោះទេ ព្រោះដោយសារតែនាង មានឈ្មោះល្បីចាប់ផ្ដើមវាយឫក។ មានសំណួរ
ថា តើមានតារាខ្មែរប៉ុន្មាន នាក់ទៀត ដែលពេលល្បីឈ្មោះ ចាប់ផ្ដើមប្រកាន់ ខ្លួនដូចជា ឌុច លីដា ?

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ប្រភព ៖ Lookingtoday

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s