MFONE ប្រកាស បញ្ចូលជាមួយ ក្រុមហ៊ុន Mobitel

http://www.tcnewscambodia.com  Jan-12-2013

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយនៅកម្ពុជា MFONE បានប្រកាសបញ្ចូលជាមួយ ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័ត Mobitel បន្ទាប់ពីខ្លួនអស់ដើមទុន មិនអាចបន្តដំណើរការទៅមុខបានទៀតនោះ។

                                           

ក្រុមហ៊ុនទូរស័ព្ទ MFONE បន្ទាប់ពីដំណើរការនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនោះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ បានប្រកាសថា ខ្លួនពិតជាបានក្ស័យទុនមែន ហើយនាពេលនេះខ្លួនបានកំពុងធ្វើការផ្លាស់ប្តូរអតិថិជន ដែលមាន ទាំងអស់ ទៅក្នុងបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុន Mobitel។

ក្រុមហ៊ុនទូរស័ព្ទចល័តមួយនេះ  បានឲ្យដឹងទៀតថា ក្រោយពីបានពិចារណាយ៉ាងប្រុងប្រយ័ត្នរួចមក និងសំខាន់ដើម្បីរក្សា អត្ថប្រយោជន៍ របស់អតិថិជនក្រុមហ៊ុន បានជ្រើសរើសយកក្រុមហ៊ុន Mobitel ជាជំរើសល្អបំផុតសម្រាប់ការផ្លាស់ប្តូរ អតិថិជនរបស់ខ្លួន។ «ផ្លាស់ប្តូរពីបណ្តាញ ទូរសព្ទ័របស់ក្រុមហ៊ុន MFONE មកបណ្តាញទូរសព្ទ័ក្រុមហ៊ុនMobitel ដែលជា ក្រុមហ៊ុនបណ្តាញទូរសព្ទ័ល្អបំផុត និង ដែលជាម៉ាកនាំមុខគេ»។

កិច្ចព្រមព្រៀងដែលបានចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ រវាងក្រុមហ៊ុន MFONE និងក្រុមហ៊ុនMobitel បានចែងថា ក្រុម ហ៊ុន Mobitel នឹងផ្តល់សេវាកម្ម ទូរស័ព្ទចល័តភ្លាមនៅក្នុងព្រះរាជាណាចក្រកម្ពុជាជូនដល់អតិថិជន MFONE សម្រាប់រយៈ ពេល ៦០ថ្ងៃចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ដើម្បីចៀសវាងការ កាត់ផ្តាច់ណាមួយកើតមាន ចំពោះអតិថិជនរបស់ ក្រុមហ៊ុន MFONE។ ស្របពេលនោះ ក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីផ្លាស់ប្តូរអតិថិជនពីបណ្តាញទូរសព្ទ័ ក្រុមហ៊ុន MFONE ទៅបណ្តាញទូរសព្ទ័របស់ក្រុមហ៊ុន Mobitel។

អតិថិជនក្រុមហ៊ុន MFONE នឹងទទួលបានស៊ីមកាតរបស់ក្រុមហ៊ុន Mobitel ដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេធ្វើការផ្លាស់ប្តូរ មកបណ្តាញទូរសព្ទ័ ក្រុមហ៊ុន Mobitel បាន ហើយអតិថិជនក្រុមហ៊ុន MFONE នឹងរក្សាបានលេខទូរសព្ទ័ និងលេខ prefix របស់ពួកគេដែលកំពុងមានបច្ចុប្បន្ននេះ។

ក្រុមហ៊ុនទូរស័ព្ទមួយនេះ បានធានាអះអាងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា « សូមធានា ចំពោះអតិថិនថាពួកគេនៅតែ បន្ត ទទួលបានសេវាកម្ម ទូរសព្ទ័ចល័តថ្នាក់ខ្ពស់ បំផុតពីក្រុមហ៊ុន Mobitel»៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s