Li Ying Zhi ជាប់ឈ្មោះជា រាជិនីសម្រស់ប្រចាំកម្មវិធី ប្រណាំងរថយន្តនៅចិន
ចិន៖ នាង Li Ying Zhi ជាតារាសម្តែង និងម៉ូដែលសិចស៊ី ដែលមានសម្រស់ស្រស់សោភា
មានរាងតូចច្រឡឹង ជើងស្រឡូនសាច់សខ្ចី និងជាតារាម៉ូដែល មានប្រជាប្រិយភាព បំផុតក្នុង
កម្មវិធីតាំងពិព័រណ៍រថយន្ត។
ថ្មីៗនេះ នាង Li Ying Zhi បានក្លាយជារាជិនី សម្រស់ប្រចាំ កម្មវិធីប្រណាំងរថយន្ត ដោយសារ
តែ នាងមានសម្រស់ និងការបង្ហាញភាព សិចស៊ីនៅទីលាន ប្រណាំងរថយន្ត ទើបអ្នកទស្សនា
និងអ្នកគាំទ្ររាប់ម៉ឺននាក់ បោះឆ្នោតឲ្យនាងជាប់ឈ្មោះ ជារាជិនីសម្រស់តែម្តង។
នាង Li Ying Zhi មានស្រុកកំណើត នៅតំបន់ Qingdao ខេត្ត Shandong ប្រទេសចិន។ នាងមាន
កម្ពស់ ១.៧៧ម៉ែត្រ ទម្ងន់ ៥០ គីឡូក្រាម និងទំហំទាំង ៣ គឺ៣៤-២៤-៣៥៕
ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល
Advertisements