នារី​​ស្លៀក​ក្រហម សម្បូរ​អារម្មណ៍​សិច? Trackback

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានសង្គម ដោយ ly.sophat កាលពី 6 days ago 29 Comments

ប្រុស​ៗ​ជា​ច្រើន​ចូល​ចិត្ត​ស្រី​ស្លៀក​ពាក់​ពណ៌​ក្រហម​សិច​ស៊ី ដែល​គេ​គិត​ថា​ នារី​នោះសម្បូរ​អារម្មណ៍​សិច និង​​​​ងាយ​​​ទាក់​​បាន​ (ញ៉ែ​បាន​យ៉ាង​​ស្រួល​)​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​បារាំង។

ក្រុម ​អ្នក​ចិត្តសាស្ត្រ​ទាំង​នោះ​​បាន​សិក្សា​លើ​និស្សិត​បុរសចំនួន​១២០​នាក់ ​​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ដល់​២១​ឆ្នាំ ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​​ភាគ​ច្រើន​ជឿ​ថា ស្រីៗ​ដែល​ស្លៀក​ពាក់​ពណ៌​ក្រហម​​មាន “​ចំណង់​សិច ​ច្រើន​ជាង​ស្រីៗ​ស្លៀក​សំលៀក​​បំពាក់​​ពណ៌​ដទៃ”។

អ្នក ​ចិត្ត​សាស្ត្រ​នៅ​សកលវិទ្យាល័យ South Brittany ប្រទេស​បារាំង បាន​បែង​ចែក​បុរស​ទាំង​នេះ​ជា​៤​ក្រុម​ខុសៗ​គ្នា។ អ្នក​ស្ម័គ្រចិត្ត​​ម្នាក់ៗបាន​ចំណាយ​ពេល​៣០​វិនាទី ក្នុង​ការ​មើល​រូបភាព​ស្រី​ៗ​វ័យ​២០​ឆ្នាំ​ដដែល​ដែល​ស្លៀក​ពាក់​ពណ៌​ខុសៗ​ គ្នា មាន​​ពណ៌​ក្រហម, ខៀវ បៃតង, និង​ស។

លទ្ធផល ​ បង្ហាញ​ថា ប្រុសៗ​គិត​ថា ស្រីៗ​ស្លៀក​ពាក់​ក្រហម ទាក់ទាញ​ជាង​គេ ហើយ​ស្រីៗ​ទាំង​នោះ​សម្បូរ​អារម្មណ៍​សិច និង​អាច​ទំនង​ជា​អាច​គេង​ជា​បុរស​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង ឬ​បន្ទាប់ក៏ថា​​បាន។ ពណ៌​សំលៀក​បំពាក់​បន្ទាប់​គឺ ពណ៌​ស​រឹប​រាង រួម​ផ្សំ​នឹង​ខោ​អាវ​ក្នុង​ពណ៌​ខ្មៅ គឺ​សម្បូរ​ចំណង់​សិច​មិន​សូវ​ខុស​ពី​ក្រហម​ប៉ុន្មាន​ឡើយ៕

ចុះ​អ្នក​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ?

ប្រែ​សម្រួល៖ សុផាត
ប្រភព៖ Redorbit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s