ទីវ ដាណែត ធ្លាយរឿងមានកូន ខណៈប្រុសស្នេហ៍ ដាក់មេប្រូច មិនទទួលស្គាល់

Wednesday, 07 November 2012 14:42 ដោយ ៖ ដើមអម្ពិល(DAP): ID-078
E-mail Print PDF

ភ្នំពេញៈ អតីតតារាសម្តែង ដែលមានរូប សម្រស់ឆើតឆាយ និងជាតារាមួយ រូបដែលធ្លាប់ មានភាពលេចធ្លោ ដោយ សារភាព សិចស៊ី កញ្ញា ទីវ ដាណែត ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នាងបានសម្ងំលាក់ខ្លួន រស់នៅ យ៉ាងសុខស្រួល ជាមួយ គូស្នេហ៍ដែលមានឋានៈជាឧកញ៉ារហូតដល់មានកូនប្រុសមួយថែមទៀតផង ហើយពេល នេះ ក៏បានលេចឮព័ត៌មាន បែកធ្លាយថា កូនប្រុសសំណប់ ចិត្តរបស់នាង ពេលនេះកំពុងតែយំទារ រកជួបមុខឪពុក ខណៈដែលគូស្នេហ៍ ហេងស៊យ របស់ នាង បានដាក់មេប្រូចរត់ចោល នាងទៅរកភរិយា ដើមរបស់គេវិញ ។

តារាចម្រៀងស្រី ដែលធ្លាប់មានឈ្មោះល្បាញល្បី និងតាមរយៈការថតរឿងមួយចំនួនឲ្យខាង ស្ថានីយទូរទស្សន៍ CTN កញ្ញា ទីវ ដាណែត បានសម្រេចចិត្តបោះបង់អាជីពសិល្បៈ ដែលធ្លាប់ជាទ្រនំមួយជួយស្តារកេរ្តិ៍ឈ្មោះឲ្យនាង បានល្បី ដោយមិនមានភាព ស្តាយស្រណោះ ទៅរស់នៅបែបលាក់លួច ជាមួយគូស្នេហ៍ដែលមានទ្រព្យ សម្បត្តិស្តុកស្តម្ភម្នាក់ ដែលបុរសម្នាក់នោះ បាន ព្យាយាម ផ្គាប់ចិត្តនាងគ្រប់បែបយ៉ាង មិនត្រឹមតែ ប៉ុណ្ណោះបុរសរូបនេះថែមទាំង បោះដើមទុនជាច្រើនម៉ឺនដុល្លា ឲ្យនាងដោយ សារ តែចង់បានរួមរស់ នៅជិតនាងដោយ គេហ៊ានទិញផ្ទះ ឡានទំនើប និងឧបត្ថម្ភលុយឲ្យនាងចាយ វាយជារៀងរាល់ខែ ដោយ គេមាន បំណងចង់ឲ្យនាងដើរ ចេញពីពិភពសិល្បៈ ទៅកសាងសុភមង្គល ជាមួយគ្នា ដោយស្ងៀមស្ងាត់រហូត ដល់មានកូន ប្រុស១ ជាមួយគ្នាថែមទៀតផង។

ប្រភពព័ត៌មានពីអ្នករស់នៅក្បែរខាងនាងបានបង្ហើបឲ្យដឹងថា កូនប្រុសរបស់ តារាចម្រៀង នាង ទីវ ដាណែត ដែលរហូតមក ដល់ពេលនេះ មានអាយុជាងមួយឆ្នាំ ហើយនោះ ជារឿយៗតែងតែយំទាររកជួបមុខ ឪពុករបស់គេ ព្រោះថា តាំងពីគេចាប់ កំណើត មកមិនធ្លាប់ បានជួបមុខឪពុក ហើយក៏មិនស្គាល់ថានរណាគឺជាឪពុក ឥតខាន់ស្លារបស់គេដែរ ដោយសារតែបុរស ម្នាក់នោះ បានផ្តាច់ទំនាក់ទំនង ស្នេហាជាមួយ ទីវ ដាណែត តាំងពីគេមិន ទាន់បើកភ្នែកឃើញ ពន្លឺថ្ងៃម្ល៉េះ។

តែភាពហ៊ឺហារទាំងអស់នេះស្ថិត នៅជាមួយនាងមិនបានយូរប៉ុន្មាន ក៏រសាត់ទៅឆ្ងាយវិញ ដោយអ្វីដែលនាង មានត្រូវបានបុរស ដែលជាគូស្នេហ៍ ដកយកទៅវិញអស់ គ្មានសល់ ហើយអ្វីដែលបុរសនោះបន្សល់ទុកឲ្យនាង គឺកូនប្រុសម្នាក់ដែល មានអាយុ ប្រមាណ ជាង១ឆ្នាំ ដោយធ្វើឲ្យនាងបង្ខំចិត្តនាំកូនជាទីស្រលាញ់ រត់ទៅរស់នៅជាមួយម្តាយ នៅម្តុំពោធិ៍ចិនតុង។

ដោយឡែកប្រភពដែលនៅជិតតារាចម្រៀងស្រីរូបនេះ បានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យនាងចាកចេញ ពីពិភព សិល្បៈ ដោយសារតែនាង មានប្រុសស្នេហ៍ ជាអ្នកធានារ៉ាប រងចិញ្ចឹម និងទំនុកបម្រុងនាង គ្រប់បែបយ៉ាង ហើយមិនតែ ប៉ុណ្ណោះបុរស ម្នាក់នោះ ថែមទាំងរារាំងមិនចង់ឲ្យ នាងបន្តអាជីព សិល្បៈនេះទៀតផង ។

ប៉ុន្តែការពិត បុរសដែលមានឋានៈជាឧកញ៉ាមានស្នេហ៍លួចលាក់ជាមួយ តារាចម្រៀង ទីវ ដាណែត រហូតមានកូន១នោះ មាន ជាពាក់ព័ន្ធនឹងប្រពន្ធកូន ហើយកន្លងមក ភរិយាដើមរបស់លោកឧកញ៉ា ក៏ធ្លាប់ព្រមានយ៉ាងចាស់ដៃដល់ទីវ ដាណែត ឲ្យឈប់ ទាក់ទងប្ដីរបស់គេជាបន្ទាន់។

ទីវ ដាណែត បានខំវេចខ្ចប់ភាពឈឺចាប់ ខណៈដែលប្រុសស្នេហ៍លួចលាក់ របស់នាង ចាកចេញពីទីលានស្នេហា ហើយថែម ទាំង មិនទទួលស្គាល់កូនក្នុងផ្ទៃ ជាតំណក់ឈាមជាមួយ គ្នាទៀតផង។ នេះជាមេរៀនឈឺចាប់មួយដែល ទីវ ដាណែត សម្ងំ ទួញទុក្ខតែម្នាក់ឯងគ្មានថ្ងៃស្រាកស្រាន្ត ហើយអាជីពសិល្បៈរបស់នាងក៏ត្រូវបាត់បងតែមួយប៉ប្រិចភ្នែក ។

ទាក់នឹងព័ត៌មានដែល បានទម្លាយចេញខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺ ណាមួយពី សំណាក់ តារា ចម្រៀង ទីវ ដាណែតបានទេ ដោយសារតែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ ត្រូវបានប្អូនប្រុសរបស់នាងជាអ្នកទទួល ហើយ ពេលព្យាយាមជាច្រើនលើក បែរជាគ្មានអ្នកទទួលទៅវិញ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនឹងរង់ចាំស្វាគមន៍ដោយក្ដីរីករាយ ក្នុងការបកស្រាយបំភ្លឺណាមួយពីសំណាក់តារាចម្រៀង ទីវ ដាណែត ដើម្បីឲ្យមហាជនអស់ការសង្ស័យ ទៅលើកេរ្តិ៍ឈ្មោះរបស់នាងដែលកំពុងហ៊ុំព័ទ្ធដោយរឿងអាស្រូវចាក់ស្រែះនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s