ប្រធានាធិបតី ឥណ្ឌូនេស៊ីធ្វើទស្សនកិច្ច នៅចក្រភពអង់គ្លេស ស្របពេលមានការតវ៉ា

Thursday, 01 November 2012 16:21 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

ឡុងដ៏៖ ប្រធានាធិបតីប្រទេស ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បំាបំាង យ៉ូដូយូណូ នឹងប្រែក្លាយជាមេ ដឹកនំាពិភពលោក ទីមួយ ដែលធ្វើទស្សនកិច្ចទៅចក្រភពអង់គ្លេស អំឡុងពេលបុណ្យគម្រប់ខួប ៥០ឆ្នាំរបស់ម្ចាស់ក្សត្រី។

យោងតាមព័ត៌មានពីទូរទស្សន៍សឹង្ហបុរី Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១២នេះថា បណ្ឌិត យ៉ូដូយូណូ និងភរិយា ធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃ នៅចក្រភពអង់គ្លេស ជាងនេះ ទៅទៀត អ្នកទំាងពីរនឹងចូលគាល់រាជវង្ស រួមជាមួយនឹងការពិភាក្សាអំពីការបណ្តាក់ទុន និងការអភិវឌ្ឍន៍ ផ្នែកជំនួញ ជាមួយនឹងអ្នកនយោបាយមួយចំនួនថែមទៀតផងដែរ។

កាលពីថ្ងៃពុធ បណ្ឌិត យ៉ូដូយូណូ បានជួបជាមួយនាយករដ្ឋមន្រ្តី ដេវីដ កាម៉ារូន និងឧបនាយករដ្ឋមន្រ្តី ណិក គ្លិក នៅវិមាន បាកឃីងហាម ហើយនៅថ្ងៃព្រហស្បតិ៍ លោកនឹងជួបជាមួយនឹងលោក កាម៉ារូន ម្តងទៀតនៅ ដោនស្ទ្រីត។

គួរបញ្ជាក់ផងដែរថា ការធ្វើទស្សនកិច្ចរបស់លោក យ៉ូដូយូណូនេះដែរ មិនត្រូវបានទទួលការរាក់ទាក់ ខ្លំាងពីអ្នក ទំាងអស់គ្នានោះទេ ដោយមានក្រុមបាតុកររាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅ ដោនស្ទ្រីត ដោយចោទប្រកាន់ ប្រទេស ឥណ្ឌូនេស៊ីថា រំលោភសិទ្ធិមនុស្សផងដែរ។

Photo by DAP-News

មីយ៉ានម៉ា នឹងសាងសង់​ ព្រលានយន្តហោះ នៅរដ្ឋភាគខាងលិច

Thursday, 01 November 2012 15:02 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

យុំាងហ្គន, (ស៊ិនហួ)៖ សហភាពមីយ៉ាន់ម៉ា បានគ្រោងនឹងសាងសង់ ព្រលានយន្តហោះ មួយ កន្លែង នៅលើកោះយ៉ាន់បីយេ ភាគខាងលិចរដ្ឋរ៉ាឃីន ដែលនេវាជាផ្នែកមួយនៃតំបន់ គីយ្យូហ្វីយូ របស់គម្រោង សេដ្ឋកិច្ចដ៏ពិសេស (SEZ)។ នេះបើតាម សេចក្តីរាយការណ៍ ព័ត៌មានក្នុងមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២។

តាមព័ត៌មាន សេវេនដេយ៍ (7-Day News) បាននិយាយថា នៅក្នុងជំនួបកិច្ចប្រជុំពិភាក្សាមួយ ជាលើកដំបូង បានធ្វើឡើងនា ពេល ថ្មីៗនេះ នៅក្នុងរដ្ឋយ៉ានហ្គន, ក្រុមហ៊ុនជប៉ុនឈ្មោះ នីផន កូអី ត្រូវបានបង្កើតឡើងដើម្បីតម្លើងគម្រោងសាងសង់នោះ។ គីយ្យូហ្វីយូ ជាទីក្រុងដ៏សំខាន់ មួយរបស់រដ្ឋរ៉ាឃីន ដែលត្រូវបានគេកសាងឡើងនៅទិសពាយ័ព្យ នៃកោះយ៉ាន់បីយេ, កោះរេមរី និងនៅជិតកោះរេគីន ទល់មុខឆកសមុទ្រ បេនហ្គល់ផងដែរ។

បើយោងទៅតាមរដ្ឋបាលនៃគម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនគីយ្យូហ្វីយូ (SEZ) បាននិយាយថា នៅគ្រានោះដែលប្រទេសម៊ីយ៉ាន់ម៉ា កំពុងស្នើសុំអោយ មានការបើកចំហ សម្រាប់វិនិយោគទន់ ក្នុងកិច្ចអភិវឌ្ឍន៍ តំបន់គីយ្យូហ្វីយូ (SEZ), និងបានដាក់គម្រោង ទី៣ នៅក្នុងតំបន់ (SEZ) ។

គម្រោងអភិវឌ្ឍន៍គីយ្យូហ្វីយូ (SEZ) នឹងរួមបញ្ចូលទាំងការសាងសង់ កំពង់ផែប្រេងកាត, ព្រលានយន្តហោះ, ចំណតរថយន្ត បឺស, បញ្ជាការដ្ឋានសម្រាប់ លំនៅដ្ឋានឯកជន និងកន្លែង លំហែកាយជាច្រើនកន្លែងទៀត។ដោយមានការ យល់ ព្រម ពីអ្នក ស្រុកក្នុង មូលដ្ឋាន គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនគីយ្យូហ្វីយូ (SEZ) ដែលរួមបញ្ចូលដី២កន្លែង មានទំហំ ៦០៧ ដល់ ៨១០ ហិច តា និងមួយកន្លែងទៀត មានទំហំ ១២១៥ ដល់ ២០២៥ ហិចតា នឹងត្រូវអញ្ជើញមកជួបគ្នា បន្ទាប់មានគម្រោង ព្រមព្រៀងជា មួយសង្គមស៊ីវិល និងម្ចាស់គម្រោងនឹង ត្រូវធ្វើឡើងអោយមាន លក្ខណៈ ងាយ ស្រួល ជាមួយអ្នកស្រុកក្នុងមូលដ្ឋាន និងជា មួយ វិនិយោគិនបរទេសនានា ក្រុមហ៊ុនគម្រោង អភិវឌ្ឍន៍ ក្រុមហ៊ុនគីយ្យូហ្វីយូ (SEZ) បានចេញផ្សាយ នូវគណកម្មាធិកា ផ្នែក រដ្ឋបាល។

ក្រុមហ៊ុនគីយ្យូហ្វីយូ (SEZ) ផ្អែកទៅលើ ក្រុមហ៊ុនគីយ្យូហ្វីយូ និងកោះយ៉ានបីយេ នាពេល បច្ចុប្បន្ននេះ គណកម្មាធិការ រដ្ឋ បាល គឺកំពុងសហប្រតិបត្តិការជាមួយក្រុមហ៊ុនរបស់ប្រទេស ជប៉ុនឈ្មោះ នីផន កូអី ក្នុងការរចនាប្លង់គម្រោងសាងសង់ តាម ការប៉ាន់ស្មានតម្លៃអគ្គិសនី ទៅតាម តម្លៃទូរប៊ីនសាំង នឹងបង្ហាញប្លង់រឹងផងដែរ។

ក្រុមហ៊ុនគីយ្យូហ្វីយូ (SEZ) គឺជាគម្រោងទី៣ ហើយដែលជាគម្រោងរបស់ខ្លួនដែលបាន ចាប់ ផ្តើមបង្កើតផែនការណ៍ បន្ទាប់ពី ក្រុម ហ៊ុន ធីឡាវ៉ា និងក្រុមហ៊ុន ដេវៃ ។ ការអភិវឌ្ឍន៍ក្រុមហ៊ុន ធីឡាវ៉ា SEZ នៅក្នុងរដ្ឋយ៉ាន់ហ្គន ដែលចូលរួមដោយ អ្នក វិនិ យោគិនជប៉ុនជាច្រើន ខណៈ ពេលនោះដែរ ក្រុមហ៊ុនដេវៃ ស្ថិតនៅទិសខាងត្បូង នៃតំបន់ តានីណថារី តាមរយៈ សហគ្រាស ថៃ៕

Photo by DAP-News

កម្មករទូក៦នាក់ បាត់ខ្លួននិងមនុស្ស ៨នាក់ស្លាប់ខណៈ ព្យុះកំបុតត្បូងវាយ ប្រហារនៅឥណ្ឌា

Thursday, 01 November 2012 14:42 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

ចិនណៃ, ឥណ្ឌា៖ ក្រុមអ្នកជួយសង្គ្រោះ ប្រចាំនៅភាគខាងត្បូង ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ បាននាំគ្នាស្វែង រកកម្មករ ទូកដែលបាត់ ខ្លួនចំនួន៦នាក់ ក្រោយពីទូកជួយ សង្រ្គោះរបស់ពួកគេ ត្រូវបានគេឃើញ ថាផ្កាប់ទៅក្នុងទឹក ពេលមានការ បោកបក់ ដោយព្យុះកំបុតត្បូង នៅឈូងសមុទ្រ ប្រទេសនេះ កាលពីពាក់ កណ្តាលយប់ បណ្តាលមានអ្នក ស្លាប់ចំនួន៨នាក់ និងរាប់ពាន់នាក់ទៀត ត្រូវជម្លៀសខ្លួន។

យោងតាមព័ត៌មានពីទូរទស្សន៍ សឹង្ហបុរី Channel News Asia បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា អ្នកដែលបាត់ខ្លួន ទំាង ៦នាក់នោះ ជាកម្មកររបស់ កប៉ាល់ ប្រាទីបា កៅវឺរី ដែលពួកគេបាន សម្រេចចិត្តបោះបង់ កប៉ាល់ ហើយ ព្យាយាមជិះទូកសំដៅ មកច្រាំង ដែលស្ថិតនៅ ភាគខាងត្បូង រដ្ឋធានី ចិនណៃ ហើយម្នាក់ក្នុង ចំណោមពួកគេ ត្រូវបានបញ្ជាក់ ថា បានលង់ទឹកស្លាប់។

គួរបញ្ជាក់ផងដែរថា កប៉ាល់ដែលកម្មករសម្រេចចិត្តចាកចេញ ក្នុងពេលមាន ព្យុះនោះ គឺចតនៅជិត កំពង់ផែនៃ រដ្ឋធានី ចិន ណៃ ក្បែរឆ្នេរ ហើយរហូតមកដល់ ថ្ងៃព្រហស្បតិ៍នេះ មានឧទ្ធម្ភាគចក្រ ចំនួនបីគ្រឿង និងទូក ១៥គ្រឿង ហើយ បានយក កម្មករ ទូក ដែលនៅសល់ចំនួន ១៥នាក់ផ្សេង ទៀតចេញពី កប៉ាល់នោះ។

ទាក់ទិងនឹងព្យុះ ដែលវាយប្រហារមកលើប្រទេស ឥណ្ឌានេះដែរ អាជ្ញាធរ បាននិយាយថា ប្រជាជនចំនួន ៥ពាន់នាក់ត្រូវ បង្ខំ ចិត្ត ជម្លៀសខ្លួនពីផ្ទះសម្បែង របស់ពួកគេ ដើម្បីស្វែងរកទីទួល សុវត្ថិភាពផងដែរ៕

Photo by DAP-News

ចិនជម្រុញ ឲ្យមាន ដំណោះស្រាយ នយោបាយ ក្នុងវិបត្តិនៅស៊ីរី

Thursday, 01 November 2012 11:44 full-admin
E-mail Print PDF

ស៊ីអិនអិន៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន យ៉ាង ជាឈី បានជម្រុញឲ្យមាន ដំណោះស្រាយនយោបាយ នៅស៊ីរី និងបានផ្តល់នូវផែនការ ៤ចំណុច ដើម្បីបញ្ចប់វិបត្តិនេះ ដោយថា ចិនចង់ធ្វើការជាមួយ មហាអំណាចពិភពលោក សម្រាប់គោលការណ៍សន្តិភាពលោក ក្នុងពេលដែលលោក ជួបកិច្ចពិភាក្សាជាមួយ ប្រេសិតពិសេសអន្តរជាតិ លោក ឡាក់ដា ប្រាហ៊ីមី នៅទីក្រុង ប៉េកំាងមកនោះ។

នៅក្នុងអំពើហិង្សា ចេះតែបន្តនេះដែរ យន្តហោះសង្គ្រាមរបស់រដ្ឋាភិបាលស៊ីរី នៅតែបន្តវាយប្រហារមកលើ ក្រុមឧទ្ទាមនៅឡើយ ខណៈរថយន្តបំផ្ទុះ គ្រាប់បែកអត្តឃាត បន្តបំផ្ទុះនៅតាមជាយក្រុង នៃរដ្ឋធានី ដាម៉ាស កាលពីថ្ងៃពុធ ស្របពេលដែលស្ថាបនិក បទឈប់បាញ់គ្នា ដែលបានទទួលបរាជ័យនោះ ជួបជាមួយមន្រ្តីជាន់ខ្ពស់ចិន នៅទីក្រុង ប៉េកំាង។

ទាក់ទិននឹងអំពើហិង្សា ដែលកំពុងតែអូសបន្លាយនៅស៊ីរី អស់រយៈពេល ១៩ខែមកនេះ កាលពីថ្ងៃពុធ ក្រុមសកម្មជនដែលប្រឆំាងនឹង រដ្ឋាភិបាលបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ១២១នាក់ បានស្លាប់ បន្ទាប់ពីការវាយប្រហារដោយ យន្តហោះផលិតនៅប្រទេស រុស្ស៊ី ប្រភេទ មិក និងគ្រាប់កំាភ្លើងត្បាល់ នៅជុំវិញរដ្ឋធានី ដាម៉ាស រដ្ឋធានី សេដ្ឋកិច្ច អាឡេពប៉ូ និងនៅភាគខាងត្បូងក្រុង ដារ៉ា។

ជាងនេះទៅទៀតក្រុមឧទ្ទាម បានចោទប្រកាន់សម្ព័ន្ធមិត្តរបស់ស៊ីរី គឺប្រទេស អ៊ីរ៉ង់ថា បានផ្តល់ជំនួយសម្រាប់ ការវាយប្រហារពីលើអាកាស មកលើក្រុមប្រឆំាង ដោយក្រុមឧទ្ទាមទំាងនោះ បានបង្ហាញពីអ្វីដែលពួកគេថតបាន សកម្មភាពវាយប្រហារគ្នា ទៅវិញទៅមកនោះ ខណៈដែលអ៊ីរ៉ង់នៅតែ បដិសេធថា មិនចូលរួមពាក់ព័ន្ធ ក៏ដូចជាផ្តល់ជំនួយខាងផ្នែកយោធា ដល់កងកម្លំាងរបស់ស៊ីរីដែរ។

ក្នុងអំពើហិង្សានេះដែរ ក្រុមឧទ្ទាមមួយក្រុម បានចេញមុខទទួលខុសត្រូវ ចំពោះការដាក់គ្រាប់បែកតំបន់ សាយដា សេណាប់ ជាយក្រុង ដាម៉ាស ស្របពេលដែលទីភ្នាក់ងារព័ត៌មាន សាណា បានរាយការណ៍ថា មានអ្នកស្លាប់ ១១នាក់ ប៉ុន្តែក្រុមឧទ្ទាមទំាងនោះ បាននិយាយថា ការបំផ្ទុះនោះបានសម្លាប់ កងកម្លំាងរដ្ឋាភិបាលអស់ ៨នាក់ មិនមានជនស៊ីវិលនោះទេ ដោយឡែកឧទ្ទាមមួយក្រុមទៀត បានអះអាងថា ជនរងគ្រោះដែល ស្លាប់ទំាងនោះ រួមមានក្មេងបីនាក់ផងដែរ៕

DAP-News

ប្រេសិតពិសេសអន្តរជាតិ លោក ឡាក់ដា ប្រាហ៊ីមី (ឆ្វេង)
រដ្ឋមន្រ្តីក្រសួងការបរទេសចិន យ៉ាង ជាឈី (ស្ដាំ)

ទីស្នាក់ការ កណ្តាលយូអិន នឹងបើកឡើងវិញ បន្ទាប់ពីបិទអស់ ៣ថ្ងៃ

Thursday, 01 November 2012 11:43 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

ញ៉ូយ៉ក, (ស៊ិនហួ)៖ អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃពុធ ទី៣១ ខែតុលា ថា ទីសា្នក់ កណ្តាលរបស់ខ្លួនដែល មានមូលដ្ឋាននៅបូរីញូយ៉ក សហរដ្ឋអាមេរិកនោះ នឹងបើកឲ្យដំណើរ ការ ឡើងវិញហើយ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា បន្ទាប់ពីបានបិទអស់រយៈពេល ៣ថ្ងៃ កន្លងទៅនេះ ដើម្បីទប់ទល់ជាមួយ នឹងព្យុះហ៊ឺរីគែន កំណាច សេនឌី។

ចំពោះការផ្តល់ព័ត៌មាន ស្តីពីការបើកឲ្យដំណើរការឡើងវិញ នៃទីស្នាក់ការកណ្តាល យូអិន នេះ ដែរ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានផ្នែក ផ្តល់ ព័ត៌ មានសាធារណរបស់យូអិន និង ភ្នាក់ ងារពាក់ព័ន្ធដទៃទៀត ដើម្បីជូនដំណឹងដល់បុគ្គលិក គ្រប់ស្ថាប័នទាំងអស់ ចូលមកបំពេញ ការងាររបស់ ខ្លួន តាមធម្មតាវិញ។

គួរបញ្ជាក់ផងដែរថា ព្យុះកំណាច សេនឌី បានវាយប្រហារបណ្តារដ្ឋ និង ទីក្រុងរបស់អាមេរិក ទាំងឡាយ ដែលស្ថិតនៅតាមបណ្តាយ ឆ្នេរសមុទ្រភាគ ខាងកើត បន្ទាប់ពីវាបានបង្កភាពវិកវរ យ៉ាងខ្លាំងដល់បណ្តា ប្រទេសតំបន់សមុទ្រការីប៊ៀន។ សរុបមនុស្សស្លាប់ទាំងនៅអាមេរិក និង បណ្តាប្រទេស ផ្សេង ទៀត ដែលត្រូវបានវាយ ប្រហារដោយព្យុះកំណាចសេនឌីនោះ គឺ មាន ជាង ១០០នាក់ឯណោះ។

Photo by DAP-News

រដ្ឋាភិបាលៈ កោលាហល នៅមីយ៉ាន់ម៉ា អាចវិវត្តទៅជា ភេរវកម្ម

Thursday, 01 November 2012 11:02 ប្រែសម្រួល៖ ដើមអម្ពិល(DAP)-ID:030
E-mail Print PDF

យ៉ាំងហ្គន៖ មន្រ្តីរដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃពុធ ក្រោយភាពវឹកវរដែល បង្កឡើងដោយ ការប្រើប្រាស់អាវុធផលិតក្នុងស្រុក សម្រាប់ការប្រយុទ្ធគ្នាថា ការបង្ហូរឈាមនៅតាមតំបន់ មួយចំនួន ស្ថិតនៅភាគខាងលិចប្រទេស មីយ៉ាន់ម៉ា អាចប្រឈមនឹងមុខទៅជា អំពើភេរវកម្មបាន។

យោងតាមព័ត៌មានពីទូរទស្សន៍សឹង្ហបុរី Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ដោយលើកឡើងសម្តី របស់មន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ាថា ប៉ូលីស បានរឹបអូសអាវុធចំនួន ១៨០ដើម អំឡុងពេលកើតមានរលកហិង្សា កាលពីពេលថ្មីៗនេះ រវាង ពុទ្ធសាសនិក រ៉ាឃីន និងមូស្លីម រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន ដែលបានបណ្តាលឲ្យ បាត់បង់អាយុ ជីវិតមនុស្សអស់រាប់សិបនាក់ និងផ្ទះរាប់ពាន់ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។

ជាងនេះទៅទៀត គេបាននិយាយថា មនុស្សមួយចំនួនត្រូវបានគេចាប់ខ្លួន ដោយសង្ស័យ ពីបទធ្វើអាវុធសម្រាប់ការវាយប្រហារគ្នា កាលពីពេលថ្មីៗនេះ។ រដ្ឋាភិបាលបានចេញ សេចក្តីថ្លែងការណ៍មួយ នៅលើវែបសាយប្រធានាធិបតីថា «ការប៉ះទង្គិចគ្នារវាង សហគមន៍ ទំាងពីរនេះ ហាក់ដូចជាប្រែពីភាពវឹកវរធម្មតា ទៅជាអំពើភេរវកម្មហើយ ក្រោយពេលដែល កងកម្លំាងសនិ្តសុខមីយ៉ាន់ម៉ា រងការវាយប្រហារពីអាវុធដែលពួកគេ ផលិត ទំាងនោះ»។

ទាក់ទិងនឹងកោលាហលនេះដែរ មន្រ្តីមីយ៉ាន់ម៉ា បាននិយាយថា ទំាងភាគីក្នុងតំបន់ និង អន្តរជាតិ ត្រូវបានគេរៀបចំ ក្នុងការដោះស្រាយបញ្ហាវឹកវរនេះ ដោយមិនមានការស្ទាក់ស្ទើរ ណាមួយចំពោះតួនាទីរបស់ពួកគេឡើយ។

គួរបញ្ជាក់ផងដែរថា កោលាហលដែលបានកើតឡើង រវាងពុទ្ធសាសនិក រ៉ាឃីន និងមូស្លីម រ៉ូហ៊ីងយ៉ានេះ គឺបានផ្ទុះឡើងតំាងពី ខែមិថុនាមកម្លេះ និងបន្ទាប់ពីមានការចាប់រំលោភរួច សម្លាប់ទៅលើស្ត្រីអ្នកកាន់ សាសនាព្រះពុទ្ធម្នាក់ ទើបបង្កើតឲ្យទម្រង់ នៃការសងសឹកគ្នានេះឡើង៕

DAP-News

អំពើហិង្សាបន្ត នៅស៊ីរី គ្មានសញ្ញាបញ្ឈប់

Thursday, 01 November 2012 10:59 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

ដាម៉ាស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃទីព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា នេះថា ការបំផ្ទុះគ្រាប់ និងការគ្រោះថ្នាក់ដោយភាព វឹកវរនៅ តែបន្តក្នុងប្រទេស ស៊ីរីកាលពីថ្ងៃពុធ។ តាមការកត់សំគាល់ នានាឃើញថារដ្ឋធានី ដាម៉ាស ត្រូវបានវាយ ប្រហារដោយការ បំផ្ទុះ គ្រាប់បែក យ៉ាង ហោច ណាស់៣ដង ដែលបានសម្លាប់មនុស្ស១២នាក់។

ការបំផ្ទុះដោយគ្រាប់ បែកបានអង្រួនរដ្ឋានីដាម៉ាសជាលើកដំបូង នៅថ្ងៃពុធ កន្លងទៅនេះ ដែលការផ្ទុះ នេះនៅជិត កន្លែង សក្ការៈបួជារបស់និកាយ ស៊ីអ៊ីតជាយក្រុង សាយដា សាយណាប ដោយបានសំលាប់ មនុស្ស១១នាក់។ ហើយស្រាប់តែ ប៉ុន្មានម៉ោងក្រោយមក ទៀតមានការវាយប្រហារ កាំភ្លើង ត្បាល់ចូលទៅក្នុងទី ប្រជុំជនក្នុងក្រុងសាយដា សាយណាប និងមិនទាន់បានដឹងពី ចំនួនអ្នករងរបួសនៅឡើយទេ។

ការវាយប្រហាយនៅ សាយដា សាយណាប នៅភាគខាងត្បូងទីក្រុងដែលបានគ្រប់គ្រង ដោយប្រជាជននិកាយស៊ីអីត បានធ្វើឲ្យមានការ ប្រះឆារ វាងអ្នកកាន់និកាយ ផ្សេងគ្នា តែ ធ្ងន់ធ្ងរក្នុងប្រទេសស៊ីរី។ នៅពេលដែលជំលោះដែលបានអូសបន្លាយអស់រយៈ១៩ ខែកន្លង មកនេះបានធ្វើឲ្យអ្នក ប្រកាន់ និកាយមានការស្អប់ខ្ពើមគ្នារវាងអ្នកកាន់និកាយ ស៊ុននី និង ស៊ីអិត។

ស្របពេលនៃការបង្ហូរឈាមដាក់គ្នា ក៏មានអ្នកសង្គ្រាមសាសនាបរទេសហូរចូលមកក្នុង ប្រទេសស៊ីរី ដើម្បីជួយវាយប្រហារ ប្រឆាំងនឹងរដ្ឋាភិបាល លោកប្រធានាធិបតីបាសា អាល់ អាសាដ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចាប់តាំងពីរលកនៃ អំពើហិង្សា បានកើត មាន ក្នុងប្រទេសស៊ីរីមក មានប្រជាជនជាង២០០០០នាក់បានស្លាប់ និង ប្រជាជន៣៤០.០០០នាក់ បានរត់គេចខ្លួនទៅ ជ្រកកោន ប្រទេស ជិតខាង ដូចជា លីបង់ ស៊ូដង់ តួកគី និងប្រទេសអ៊ីរ៉ាក់ និងប្រជាជនជាង២.៥លាននាក់កំពុងត្ រូវការជំនួយមនុស្សធម៌៕

Photo by DAP-News

ញូយ៉ក ស្តារឡើងវិញ ក្រោយព្យុះ វាយប្រហារ

Thursday, 01 November 2012 10:07 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

ញូយ៉ក៖ បូរីញូយ៉ក ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំដោយព្យុះកំណាច ហ៊ឺរីគែន សេនឌី នោះ បានចាប់ងើបមុខមាត់ឡើងវិញហើយ នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១២ ជា មួយនឹងផ្សារហ៊ុន Wall Street និង ព្រលានយន្តហោះដ៏សំខាន់ចំនួនពីររបស់ទីក្រុងនេះក៏ត្រូវ បានបើកឲ្យដំណើរការឡើងវិញផងដែរ បន្ទាប់ ពីព្យុះដ៏អាក្រក់ដែលមិនធ្លាប់កើតមានក្នុងរយៈ ពេល មួយសតវត្សរ៍ កន្លងទៅនេះ បានសម្លាប់ ប្រជាជន អាមេរិកជាង ៥០នាក់នោះ។

នៅសល់តែរយៈពេល ៦ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតី អាមេរិក នឹងត្រូវចូល មក ដល់ ដែលលោកប្រធានាធីបតីបច្ចុប្បន្ន បារ៉ាក់ អូបាម៉ា បានធ្វើការ គណនាអំពីការវិនាសហិចហោចនៅរដ្ឋ ញូជេស៊ី ដែលផ្ទះរាប់ម៉ឺនខ្នងនៅទីនោះបានទទួល រងនូវការបំផ្លិចបំផ្លាញ់ គ្មានសល់ដោយសារ តែព្យុះវាយ ប្រហារ ហើយគ្រួសាររាប់លាននាក់ ក៏ កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

លោកប្រធានាធិបតីអាមេរិក បានធ្វើការសន្យានៅពេលដែលលោកធ្វើទស្សនកិច្ចជាមួយ អភិបាលរដ្ឋ ញូជេស៊ី ទៅកាន់តំបន់ទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន ប្រ៊ីហ្គេនតាន ក្បែរ រដ្ឋធានី អាត្លង់ទិច នោះថា “អ្នកគ្រប់គ្នាគឺ ស្ថិតនៅក្នុងការគិត និង ការបួងសួងរបស់ខ្ញុំ។

យើង នឹងនៅទីនេះដើម្បីបន្តការជួយសង្គ្រោះដ៏យូរអង្វែងទៅមុខទៀត ហើយយើងក៏នឹងធ្វើឲ្យ ប្រាកដច្បាស់ ដែរថា យើងជួយសង្គ្រោះអ្នកគ្រប់គ្នាឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។”

គួរបញ្ជាក់ផងដែរ បើទោះបីជារដ្ឋមួយចំនួននៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់អាមេរិក នៅតែរងគ្រោះ បន្ទាប់ពីព្យុះវាយប្រហារនោះនៅឡើយក៏ដោយ ប៉ុន្តែទីផ្សារភាគហ៊ុនដ៏សំខាន់ នៅទីក្រុងញូយ៉ក ព្រមទាំង ព្រលាន យន្តហោះ ក៏ត្រូវបានបើកឲ្យដំណើរការឡើងវិញផងដែរ ជៀសវាងការ ខូច ខាតខាង ផ្នែកសេដ្ឋកិច្ចកាន់ តែធ្ងន់ធ្ងរជាងនេះ។

Photo by DAP-News

បក្សកុម្មុយ និស្តចិន រៀបចំត្រៀម ផ្ទេរអំណាច

Thursday, 01 November 2012 09:33 ប្រែសម្រួល៖ ដើមអម្ពិល៖ ID-079
E-mail Print PDF

ប៉េកាំង៖ សមាជិកកំពូលៗទាំង ១០របស់បក្សកុម្មុយនិស្តចិន ត្រូវបានគេរំពឹងទុកថា នឹង ពិភាក្សាគ្នា យ៉ាងល្អិត ល្អន់ទាក់ទងទៅនឹង ការផ្ទេរអំណាច ជាពិសេសនោះ គឺបញ្ហាដ៏អាម៉ាស់ របស់លោក បូ ហ្ស៊ីឡៃ ស្របពេល ដែល កិច្ច ប្រជុំនឹងត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១២ នេះ ចំពោះមុខការផ្ទេរអំណាច ជាផ្លូវ ការណ៍នឹងចាប់ផ្តើមឡើងនា សប្តាហ៍ក្រោយនេះផងដែរ។

ចំពោះកិច្ចប្រជុំលើកទី ១៧ នៃគណកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រារព្ធឡើង ហើយដោយបិទទ្វារ ហើយវាអាចនឹងអូស បន្លាយរហូត ដល់ ៤ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ នេះ តទៅ ។ អ្វីដែលគ្រប់គ្នាកំពុង តាមដាន នោះ គឺ កិច្ចប្រជុំសភា នៅសប្តាហ៍ក្រោយនេះដោយ សភា ដែលបើកកិច្ច ប្រជុំ ជ្រើសតាំងមេដឹកនាំថ្មីនេះ គឺធ្វើ ឡើងតែរយៈពេល ១០ឆ្នាំម្តងប៉ុណ្ណោះ ហើយប្រធានាធិបតីដែលនឹងឡើងកាន់តំណែងបន្តពីលោក ហូ ជិន តាវ នោះ គឺត្រូវបានគេ រំពឹងទុកថា ជាលោកអនុប្រធានាធិបតី ហ្ស៊ី ជិនពីង រីឯនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក វិន ជាបាវ វិញនោះ គឺលោក ឧបនាយក រដ្ឋ មន្ត្រី លី គេគៀង។

គ្មាននរណាម្នាក់បានដឹកថា តើអ្នកខ្លះជាអ្នកគាំទ្រឲ្យ មានការផ្ទេរតំណែង និង ជ្រើសតាំង មេដឹកនាំកំពូល ៗថ្មី នេះទេ ព្រោះនយោបាយ នៃប្រទេស ចិន ដែលជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទីពីរនៅលើ ពិភពលោកនេះ នៅ តែរក្សាការសម្ងាត់ និង បទបែន ដោយមិនអាចឲ្យ យើង ព្យាករណ៍ ទុក មុនបានឡើយ។

គួរបញ្ជាក់ផងដែរថា នៅសប្តាហ៍ក្រោយនេះ គេនឹងឃើញមានការផ្ទេរ អំណាចជាផ្លូវការណ៍នៅ ប្រទេសចិន ហើយក៏នឹងមានការ សម្រេចចំពោះ លោក  បូ ហ្ស៊ីឡៃ ដែលជាមនុស្សប្រកបដោយ រឿងអាស្រូវទាក់ទងទៅនឹង ការរារាំងដល់ការ រៀបចំផ្ទេរអំណាចនេះដែរ។

Photo by DAP-News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s